ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ខេត្តមណ្ឌលគិរី បន្ត​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុក​កោះ​ញែក

2 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត…

ខេត្តមណ្ឌលគិរី ៖ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី អមដំណើរ​ដោយ​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត និង​ឧត្តមសេនីយ៍ត្រី ហែម បូ​ណា​រ៉ែ​ល មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត រួម​នឹង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ បាន​អញ្ជើញ​បន្ត​បើក​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ប្រជាពលរដ្ឋ​នៅ​ស្រុ​កោះ​ញែក ។

លោក​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ក្នុង​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ជូន​ដល់​ប្រជាពលរដ្ឋ គិត​ចាប់ពី​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​០២ ខែសីហា ឆ្នាំ​២០២១ ។ ហើយ​ការ​ចាក់​វ៉ាក់សាំង​នា​ពេល​នេះ គឺជា​ការ​ខិតខំ​ប្រឹងប្រែង​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដែល​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជា​និច្ច​ជា​កាល​សម្តេច​តែងតែ​ខិតខំ​រិះរក​គ្រប់​មធ្យោបាយ ដើម្បី​បាន​វ៉ាក់សាំង​ទាំងនេះ មក​ចាក់​ជូន​បងប្អូន និង​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស ។

យ៉ាងណា​លោក​អភិបាលខេត្ត ក៏​បាន​មាន​ប្រសាសន៍​ផ្តាំផ្ញើ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ចាក់​វ៉ាក់សាំង​រួច​លើក​ទី​០១ ត្រូវ​អនុវត្ត​តាម​ការ​ណែនាំ​របស់​មន្ត្រី​សុខាភិបាល ពាក់ព័ន្ធ​នឹង​ការ​តម និង​អនុវត្ត​ឲ្យ​បាន​ខ្ជាប់ខ្ជួន នូវ​វិធានការ ៣​កុំ ៣​ការពារ ដោយ​មិន​ត្រូវ​មានការ​ធ្វេសប្រហែស​នោះ​ទេ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ