ឆ្នាំ​2016​កម្តៅ​ផែនដី​នឹង​ឡើង​ខ្ពស់​ជាង​ឆ្នាំ​នេះ


ទោះបីជា​ឆ្នាំ​២០១៥​នេះ បាន​ប្រកាស​ថា​ជា​ឆ្នាំ​មាន​អាកាសធាតុ​ក្តៅ​បំផុត​ដូចដែល​ធ្លាប់​កត់ត្រា​ទុក ដោយសារ​ផែនដី​ឡើងក​ម្តៅ រួម​ជាមួយ​បាតុភូត​នានា​នៃ​ការ​បញ្ចេញ​កម្តៅ​ក៏​ដោយ ប៉ុន្តែ​ខាង​ផ្នែក​ឧតុនិយម​អង់គ្លេស​ព្យាករ​ថា​ស្ថានភាព​អាកាសធាតុ​ក្នុង​ឆ្នាំ​២០១៦​នឹង​ឡើងក​ម្តៅ​លើស​ឆ្នាំ​នេះ ។

ការ​ព្យាករ​នោះ​តាម​រយៈ​លទ្ធផល​ក្នុង​កុំព្យូទ័ររួម​ជាមួយ​វិធីសាស្ត្រ​តួលេខ​ស្ថិតិ​ដែល​កំណត់​ពី​កម្រិត​មធ្យម​នៃ​សីតុណ្ហភាព​លើ​ផែនដី​ក្នុង​រយៈពេល​១២​ខែ​ខាង​មុខ នឹង​ឡើង​ខ្ពស់​ជាង​កម្រិត​មធ្យម​រវាង​ពី​ឆ្នាំ​១៩៦១​ដល់​១៩៩០ ប្រហែល​០,៨oC ។ បើ​ប្រៀបធៀប​ទៅ​នឹង​អំឡុង​ពេល​សីតុណ្ហភាព​នៅ​មុន​យុគសម័យ​ឧស្សាហកម្ម​រំពឹង​ថា​សីតុណ្ហភាព​នៅ​លើ​ផែនដី​នឹង​កើន​ខ្ពស់​ប្រហែល​១,១oC គឺ​ស្ថិត​នៅ​ក្បែរ​ទិស​ដៅ​ដែល​ប្រទេស​នានា​នៅ​លើ​ពិភពលោក​ទើប​ប្រកាស​នៅ​ក្នុង​កិច្ចប្រជុំ​ស្តី​ពី​កម្តៅ​ផែនដី​នៅ​ក្រុងប៉ារីស ថា នឹង​គ្រប់គ្រង​សីតុណ្ហភាព​លើ​ផែនដី​មិន​ឱ្យ​កើន​លើស​ពី​១,៥oC ។ មូលហេតុ​សំខាន់​បាន​កើតឡើង​ដោយសារ​បាតុភូត ការ​បញ្ចេញ​កម្តៅ​ដែល​អូស​បន្លាយ​រហូត​ដល់​៦​ខែ​ដំបូង​នៃ​ឆ្នាំ​២០១៦ ខណៈ​ពេល​ផល​ប៉ះពាល់​ពី​ស្ថានភាព​ផែនដី​ឡើងក​ម្តៅ​នឹង​អូស​បន្លាយពេល​យូរ​រហូត​ធ្វើ​ឱ្យ​មានការ​ព្យាករ​ថា​ក្នុង​ឆ្នាំ​២០១៦ សីតុណ្ហភាព​លើ​ផែនដី​នឹង​បង្កើត​ឯតទគ្គ​កម្ម​ក្តៅ​បំផុត​ដែល​មិន​ធ្លាប់​បាន ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ស្រាវជ្រាវ...

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ