លោក វ្ល៉ាឌីមៀ ពូទីន ប្រគល់គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព ជូនសម្តេចតេជោ ហ៊ុន សែន
រាជធានីភ្នំពេញ ៖ ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យលេខ…
រាជធានីភ្នំពេញ ៖ ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យលេខ…
រាជធានីភ្នំពេញ ៖ ប្រធានាធិបតី នៃសហព័ន្ធរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន Vladimir Putin បានចុះហត្ថលេខាលើក្រឹត្យលេខ ៤៣៤ ដោយប្រគល់គ្រឿងឥស្សរិយយស ថ្នាក់មិត្តភាព (Order of Friendship) ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
បើយោងតាមប្រភពពី ស្ថានទូតរុស្ស៊ី ប្រចាំកម្ពុជា បានចេញផ្សាយ កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ អោយដឹងថា ការផ្តល់មេដាយមិត្តភាពនេះ គឺជាការទទួលស្គាល់នូវការចូលរួមចំណែកដ៏សំខាន់របស់សម្តេចតេជោ ហ៊ុន សែន ក្នុងការពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រជាជនកម្ពុជា និងរុស្ស៊ី ៕
ចែករំលែកព័តមាននេះ