ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កញ្ញា​សុ​ន ស្រី​ពេជ្រ ចង់​រៀប​ការ​ឱ្យ​បាន​ឆាប់

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​បែប​មនោសញ្ចេតនា​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ភ្ជាប់ពាក្យ​ជាមួយ​មន្ត្រី​វ័យ​ជាង​៣០​ឆ្នាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហើយ​គ្រោង​ចូល​រោងការ​នា​អំឡុង​ឆ្នាំ​២០១៧ ប៉ុន្តែ​គម្រោង​នោះ​ប្រែប្រួល​មក​ពាក់កណ្តាល​ឆ្នាំ​២០១៦​វិញ ។

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​បែប​មនោសញ្ចេតនា​កញ្ញា​សុ​ន ស្រី​ពេជ្រ បាន​ភ្ជាប់ពាក្យ​ជាមួយ​មន្ត្រី​វ័យ​ជាង​៣០​ឆ្នាំ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ហើយ​គ្រោង​ចូល​រោងការ​នា​អំឡុង​ឆ្នាំ​២០១៧ ប៉ុន្តែ​គម្រោង​នោះ​ប្រែប្រួល​មក​ពាក់កណ្តាល​ឆ្នាំ​២០១៦​វិញ ។

តារាចម្រៀង​មនោសញ្ចេតនា​ស្រគត់ស្រគំ​សុ​ន ស្រី​ពេជ្រ បញ្ជាក់​ថា កាលពី​នាង​ភ្ជាប់ពាក្យ​បាន​និយាយ​ថា គ្រោង​ចូល​រោងការ​នៅ​អំឡុង​ឆ្នាំ​២០១៧​ដើម្បី​ទុក​ពេល​យូរ​បន្តិច​រកស៊ី​ឲ្យ​សល់​លុយកាក់​ជាង​នេះ ។ ពី​មុន​គឺ​គិត​បែប​នេះ​មែន​ប៉ុន្តែ​មើលទៅ​ប្រហែលជា​អាច​រំកិល​មក​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០១៦​វិញ ។ មូលហេតុ​ដែល​សាច់ញាតិ​សង​ខាង​ប្រែប្រួល​ថ្ងៃ​មង្គលការ​នេះ​មក​ពី​មិន​ចង់​ទុក​យូរ​ចង់​ឲ្យ​រៀប​ការ ឆាប់​ៗ ព្រោះ​ទោះជា​យ៉ាងណា​ទាំង​សងខាង​គង់តែ​ក្លាយជា​ប្តី​ប្រពន្ធ និង​សាច់ញាតិ​នឹង​គ្នា​ដដែល ។ ចំពោះ​អារម្មណ៍​ស្រី​ពេជ្រ​កាន់តែ​ឆាប់​កាន់តែ​ល្អ ។

នៅ​ព្រឹក​ថ្ងៃ​ទី​១១ ខែធ្នូ ២០១៥ តារាចម្រៀង​ស្រគត់ស្រគំ​កញ្ញា សុ​ន ស្រី​ពេជ្រ បាន​ភ្ជាប់ពាក្យ​ជាមួយ​មន្ត្រី​វ័យ​ជាង​៣០​ឆ្នាំ នៅ​ក្រសួង​សង្គមកិច្ច និង​យុវ​នីតិសម្បទា ។
កញ្ញា​សុ​ន ស្រី​ពេជ្រ និយាយ​ថា ហេតុផល​ដែល​នាង​សម្រេចចិត្ត​រៀប​ការ​រហូត​ដល់​ដើមឆ្នាំ​២០១៧ ឬ​ពាក់កណ្ដាល​ឆ្នាំ​នោះ គឺ​ដោយសារ​តែ​ចង់​ឲ្យ​បងប្អូន​របស់​គូ​ដណ្តឹង​នាង​ដែល​រស់នៅ​សហរដ្ឋអាមេរិក​បាន​មក​ចូលរួម ។ ពួក​គេ​មិន​អាច​សុំ​ច្បាប់​មក​ចូលរួម​បាន​ទេ​នៅ​មុន​ឆ្នាំ​២០១៧ ។ ម្យ៉ាងទៀត​ស្រី​ពេជ្រ​និង​គ្រួសារ​ចង់​សន្សំ​លុយកាក់​ឲ្យ​បាន​ច្រើន ដើម្បី​ចាត់ចែង​ពិធី​នោះ​ផង ទើប​សម្រេច​ទុក​ពេល​ឱ្យ​យូរ​បន្តិច ។

គ្រួសារ​ខាង​ប្រុស​ជូន​បណ្ណាការ​មិន​ឲ្យ​ខ្វះខាត ក្នុង​ការ​ចាត់ចែង​មង្គលការ​ទេ ប៉ុន្តែ​មក​ពី​ស្រី​ពេជ្រ​ចង់​ឲ្យ​កាន់តែ​គ្រប់គ្រាន់​សម្រាប់​មង្គលការ​ខ្លួនឯង ទើប​ចង់​ទុក​ពេល​រក​លុយ​មួយ​រយៈ​សិន​ចាំ​រៀប​ការ ។

កញ្ញា​សុ​ន ស្រី​ពេជ្រ និង​គូ​ដណ្ដឹង​ស្គាល់គ្នា​មិនយូរ​ប៉ុន្មាន​ទេ ហើយ​ហេតុផល​ដែល​នាំ​ឲ្យ​ភ្ជាប់ពាក្យ គឺ​ដោយសារ​តែ​មានការ​ណែនាំ​ពី​អ្នក​ជិតដិត ហើយ​បាន​សិក្សា​ឈ្វេង​យល់​​ចិត្ត​គ្នា​ក្នុង​រយៈពេល​ខ្លី​បំផុត ។ គ្រួសារ​ខាង​ប្រុស​ត្រកូល​ខ្ពង់ខ្ពស់ និង​ជា​មន្ត្រីរាជការ​ដែល​មាន​តំណែង​នៅ​ក្នុង​សង្គម ប៉ុន្តែ​ទឹកចិត្ត​របស់​គ្រួសារ​លោក ព្រមទាំង​សាមីខ្លួន​ផ្ទាល់​គឺ​មិន​ប្រកាន់វណ្ណៈ​ចំពោះ​ជីវិត​សិល្បៈ​ដ៏​សាមញ្ញ​របស់​គ្រួសារ​ស្រី​ពេជ្រ​ឡើយ ។ ដូច្នេះ​ហើយ​ទើប​សម្រេចចិត្ត​ភ្ជាប់ពាក្យ​នៅ​ថ្ងៃ​ទី​១១ ខែធ្នូ ឆ្នាំ​២០១៥ នៅ​គេហដ្ឋាន​របស់​នាង​ម្ដុំ​ចម្ការ​ព្រីង​ក្បែរ​បុរី​ពិភព​ថ្មី បឹង​ឈូក​។

លោក​ទៀវ វិសាល ជា​គូ​ដណ្ដឹង​របស់​សុ​ន ស្រី​ពេជ្រ​និយាយ​ថា រវាង​លោក​និង​នាង គឺ​ស្រឡាញ់​ពេញចិត្ត​គ្នា​ដោយ​ចិត្ត​និង​ចិត្ត បើ​ទោះជា​ក្រោម​ការ​ណែនាំ​របស់​ចាស់ទុំ​ក្តី ។
លោក​ទៀវ វិសាល គឺជា​កូនប្រុស​ពៅ​នៅ​ក្នុង​គ្រួសារ​មន្ត្រីជាន់ខ្ពស់​មួយ​រូប ហើយ​លោក​ក៏​ជា​មន្ត្រី​ដែល​មាន​តំណែង​ធំ​មួយ​ប្រចាំ​នៅ​ក្រសួង​សង្គមកិច្ច និង​យុវ​នីតិសម្បទា  ។ លោក​វិសាល​អះអាង​ថា ហេតុផល​ដែល​នាំ​ឲ្យ​លោក​ស្រឡាញ់​ពេញចិត្ត​កញ្ញា សុ​ន ស្រី​ពេជ្រ គឺ​ដោយសារ​តែ​នាង​គឺជា​តារាចម្រៀង​ស្រគត់ស្រគំ​មាន​ចរិត​ថ្លៃថ្នូរ ហើយ​រួសរាយ​រាក់ទាក់​ខុស​ពី​តារា​សិល្បៈ​ស៊ី​វិ​ល័យ​មួយ​ចំនួន ៕