ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ericsson និង Apple បញ្ចប់​បណ្តឹង​ប៉ា​តង់ LTE

8 ឆ្នាំ មុន

បណ្តឹង​តុលាការ​ដែល​មាន​រយៈពេល​ពេញ​១ ឆ្នាំ​រវាង​ក្រុមហ៊ុន Ericsson និង​ក្រុមហ៊ុន Apple ជុំវិញ​បញ្ហា​សិទ្ធិ​ប៉ាតង់ LTE ត្រូវ​បាន​បញ្ចប់​ដោយ​នីតិ​វី​ធី​របស់​តុលាការ ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង

បណ្តឹង​តុលាការ​ដែល​មាន​រយៈពេល​ពេញ​១ ឆ្នាំ​រវាង​ក្រុមហ៊ុន Ericsson និង​ក្រុមហ៊ុន Apple ជុំវិញ​បញ្ហា​សិទ្ធិ​ប៉ាតង់ LTE ត្រូវ​បាន​បញ្ចប់​ដោយ​នីតិ​វី​ធី​របស់​តុលាការ ។ ក្រុមហ៊ុន​ទាំង​ពីរ​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​អាជ្ញាប័ណ្ណ​ប៉ាតង់​ពិភពលោក ទោះបីជា​លក្ខខណ្ឌ​ជាក់លាក់​មួយ​ចំនួន​ទៀត​នៅ​តែ​រក្សា​អាថ៌​កំបាំង​ក្តី ។

កិច្ចសន្យា​លើ​ប៉ាតង់​ពាក់ព័ន្ធ​នឹង​ប្រព័ន្ធ​ពិភពលោក​សម្រាប់​ទូរស័ព្ទ GSM, ប្រព័ន្ធ​ទូរគមនាគមន៍​ទូរស័ព្ទ​ចក្កវាឡ និង​ប្រព័ន្ធ​វិវឌ្ឍន៍​ស្តង់ដា​រយៈពេល​វែង LTE ព្រមទាំង​សិទ្ធិ​ប៉ាតង់​ផ្សេង​ទៀត ដែល​មិន​បាន​បញ្ជាក់ ។ កិច្ចព្រមព្រៀង​នេះ​មាន​រយៈពេល​រហូត​ដល់ ៧​ឆ្នាំ និង​រួម​បញ្ចូល​ការ​ទូទាត់​បង់​លើក​ដំបូង​ពី​ក្រុមហ៊ុន Apple ។ ក្រុមហ៊ុន​ផ្គត់ផ្គង់​បច្ចេកវិទ្យា​ទាក់ទង​របស់​ប្រទេស​ស៊ុ​យ​អែ​ត Ericsson ត្រូវ​បាន​បង្កើត​តាំងពី​ឆ្នាំ​១៨៧៦ ពោល​គឺ​មាន​រយៈពេល​១៣៩​ឆ្នាំ​ហើយ ។ បុគ្គលិក​របស់​ក្រុមហ៊ុន​មាន​ចំនួន ១១៨,០៥៥ ក្នុង​ឆ្នាំ​២០១៤ រីឯ​ប្រាក់​ចំណេញ​វិញ ១១,១ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​ដដែល ។

ក្រុមហ៊ុន Apple ក៏​ធ្លាប់​មាន​ជម្លោះ​បណ្តឹង​តុលាការ​ជាមួយនឹង​ក្រុមហ៊ុន​សាំ​ស៊ុង​ដែរ ដែល​បាន​អូស​បន្លាយពេល​ជា​ច្រើន​ឆ្នាំ​ជុំវិញ​ការ​ចម្លង​ម៉ូ​ដ​ទូរស័ព្ទ ។ កាលពី​ពេល ថ្មី​ៗ​នេះ​ក្រុមហ៊ុន​សាំ​ស៊ុ​ង​បាន​បង់​ជាង​៥០០​លាន​ដុល្លារ​ឱ្យ​ក្រុមហ៊ុន Apple  ៕