ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ខេត្តសៀមរាប រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៩៩​នាក់ ជាសះស្បើយ ៤៩​នាក់ និង​ស្លា.ប់​ម្នាក់​

2 ឆ្នាំ មុន
  • សៀមរាប

​ខេត្តសៀមរាប​៖ រដ្ឋបាលខេត្ត បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៩៩​នាក់ ជាសះស្បើយ ចំនួន ៤៩​នាក់ និង​ស្លាប់​ម្នាក់ នៅ​ថ្ងៃទី​២៥…

​ខេត្តសៀមរាប​៖ រដ្ឋបាលខេត្ត បានប្រកាស​ពី​ការរកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី​ចំនួន ៩៩​នាក់ ជាសះស្បើយ ចំនួន ៤៩​នាក់ និង​ស្លាប់​ម្នាក់ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។ មកទល់ពេលនេះ រដ្ឋបាល​ខេត្តសៀមរាប មាន​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៣៨២២ នាក់ បាន​ព្យាបាល​ជាសះស្បើយ ចំនួន ១៩៧៨​នាក់ អ្នកស្លាប់​កើនឡើង​ដល់ ៤០​នាក់ និង ១៨០៤​នាក់ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក​។

​រដ្ឋបាល​ខេត្តសៀមរាប បានប្រកាសថា ក្នុង​ព្រឹត្តិការណ៍ នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ រដ្ឋបាលខេត្ត បាន​រកឃើញ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ថ្មី ចំនួន ៩៩​នាក់ ជាសះស្បើយ​អ្នក​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ ចំនួន ៤៩​នាក់ និង​ស្លាប់​ម្នាក់ នៅ​ថ្ងៃទី​២៥ ខែកក្កដា ឆ្នាំ​២០២១​។​

​តាម​សេចក្តីប្រកាស ករណី​ទី​១ ដល់ទី​៨ គឺជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​ផ្សារលើ​ធំថ្មី និង​ករណី​ទី​០៩ ដល់ទី​១១ ជា​ករណី​ឆ្លង​មាន​ប្រភព​ចម្លង​ចេញពី​ការដ្ឋាន Rose Apple Square​។ ក្នុងនោះ ករណី​ទី​១២ ដល់ទី​១៤ ជា​ករណី​មាន​ប្រភព​ចម្លង​ចេញពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ និង​ខេត្តពោធិ៍សាត់​។ ករណី​ទី​១៥ ដល់ទី​២៧ គឺជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​មកពី​រាជធានី​ភ្នំពេញ និង​ខេត្ត​ព្រះសីហនុ និង​ករណី​ទី​២៨ ដល់ទី​៣៣ ជា​ករណី​ឆ្លង​បន្ត​ពី​អ្នកដំណើរ​ឈ្មោះ ថាំង វណ្ណា​។

​ជាមួយគ្នានេះ ករណី​ទី​៣៤ ដល់ទី​៧៤ គឺជា​ករណី​ពុំទាន់​អាចសន្និដ្ឋាន​ពី​ប្រភព​ចម្លង​ច្បាស់លាស់​នៅឡើយ​។ ចំពោះ ករណី​ទី​៧៦ ដល់ទី​៩៩ គឺជា​ប្រជាពលរដ្ឋ​ត្រឡប់​ពី​ប្រទេស​ថៃ មកដល់​ខេត្តសៀមរាប ហើយ​ជា​ករណី​សង្ស័យ ត្រូវបាន​ក្រុមគ្រូពេទ្យ​ដាក់ឱ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក នៅ​វិទ្យាល័យ​សម្តេចឪ​។​

​ចំណែក​អ្នកជា​សះស្បើយ​ទាំង ៤៩​នាក់ ត្រូវបាន​ក្រុមគ្រូពេទ្យ អនុញ្ញាតឱ្យ​ចេញពី​មន្ទីរពេទ្យបង្អែក​ខេត្តសៀមរាប មណ្ឌល​ច​ត្តា​ឡី​ស័ក​គរុកោសល្យ និង​វិ​ក្រឹ​ត​ការ​ខេត្ត វិទ្យាល័យ​អង្គរ និង​វិទ្យាល័យ​ដំ​ដែក ត្រឡប់​ទៅ​លំនៅឋាន​វិញ ដោយ​ត្រូវ​បន្ត​ការធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល ១៤​ថ្ងៃ​។​

​រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​ប្រកាសថា មាន​ករណី​ស្លាប់​ចំនួន ១​ករណី ឈ្មោះ ជា ឈាង ភេទ​ស្រី អាយុ ៦៨​ឆ្នាំ មាន​អាសយដ្ឋាន​នៅ​ភូមិ​ខ្នារ សង្កាត់​ជ្រាវ ក្រុង​សៀមរាប ដែល​វិជ្ជមាន​ជំងឺ​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២១ វេលា​ម៉ោង ១២ និង​១០​នាទី និង​បាន​ស្លាប់ នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ២០ និង​២៣​នាទី ដោយ​ជំងឺ​រលាក​សួត បង្កដោយ​មេរោគ​កូ​វីដ​-១៩​។​

​រដ្ឋបាល​ខេត្តសៀមរាប ក៏បាន​ប្រកាសជូន​បង​ប្អូន​ប្រជាពលរដ្ឋ ដែល​បាន​ពាក់ព័ន្ធ​ដោយផ្ទាល់ ឬ​ដោយ​ប្រយោល ជាមួយ​អ្នក​វិជ្ជមាន​ខាងលើ សូម​រួសរាន់​ធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ផ្ទះ ក្នុង​ក្រុមគ្រួសារ​រៀងៗ​ខ្លួន​ឱ្យបាន​គ្រប់ ១៤​ថ្ងៃ ដោយ​មិនត្រូវ​ពាក់ព័ន្ធ និង​ប៉ះពាល់​ជាមួយ​អ្នកដទៃ​ជាដាច់ខាត ក្នុងករណី​មិន​អនុវត្ត​កាតព្វកិច្ច​ច​ត្តា​ឡី​ស័ក រដ្ឋបាលខេត្ត​នឹង​ចាត់វិធានការ​ផ្លូវច្បាប់​ចំពោះ​បុគ្គល​ទាំងឡាយណា​ដែល​លើ្ម​សនឹង​វិធាន​សុខាភិបាល​នេះ​។ ប្រសិនបើ​មានការ​ប្រែប្រួល​សុខភាព សូម​ផ្តល់ព័ត៌មាន​មកកាន់​លេខ​ទូរស័ព្ទ​០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បី​ក្រុមការងារ​ចាត់វិធានការ ក្នុង​ការយក​សំណាក​ធ្វើតេស្ត​ស្រាវជ្រាវ​៕ ច័ន្ទ រស្មី​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ