ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចាប់ខ្លួន​មេការ​សំណង់​ចិនតៃវ៉ាន់ បញ្ជូនទៅ​តុលាការ រឿង​ស៊ីដាច់​ប្រាក់ខែ​បុគ្គលិក​កម្មករ​ចិន​.​ខ្មែរ ជិត ១​លាន​ដុល្លារ​អាមេរិក​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ បាន​ចាប់បញ្ជូន​មេការ​ម៉ៅការ​សំណង់​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពីបទ​.​ឆបោក និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​។ ពោលគឺ​ស៊ីដាច់​ប្រាក់ខែ​បុគ្គលិក…

រាជធានី​ភ្នំពេញ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ខ​ណ្ឌ​មានជ័យ កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែកក្កដា ឆ្នាំ​២០២១ បាន​ចាប់បញ្ជូន​មេការ​ម៉ៅការ​សំណង់​ជនជាតិ​ចិនតៃវ៉ាន់​ម្នាក់ ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​ពីបទ​.​ឆបោក និង​រំលោភ​លើ​សេចក្តី​ទុកចិត្ត​។ ពោលគឺ​ស៊ីដាច់​ប្រាក់ខែ​បុគ្គលិក និង​កម្មករ​ជនជាតិ​ចិន និង​ខ្មែរ ប្រមាណ​ជិត ១​លាន​ដុល្លារ​អាមេរិក​។

​ជនសង្ស័យ​ឈ្មោះ លីន គ័ង​ទីន (LIN, KUAN-TIAN) ភេទ​ប្រុស អាយុ ៤១​ឆ្នាំ ជា​ជនជាតិ​ចិនតៃវ៉ាន់ មុខរបរ មេការ​ម៉ៅការ​សំណង់ ទីលំនៅ​ផ្ទះជួល ក្នុង​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។

ខណៈពេល​សមត្ថកិច្ច​បា​ន​បញ្ជូន​ជនសង្ស័យ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​ព្រឹក​ថ្ងៃទី​២៦​កក្កដា​នេះ គេ​បាន​សង្កេត​ឃើញ​បុគ្គលិក កម្មករ ចិន និង​ខ្មែរ​ប្រមាណ​ជិត ១០០​នាក់ នាំគ្នា​កាន់​ផ្ទាំង​បដា​តូចៗ ដោយមាន​សរសេរ​ជា​អក្សរ​ថា «​ភាពអត់​ឃ្លាន អ្នក​រាល់ថ្ងៃ យុត្តិធម៌​» ទៅ​ឈរ​នៅមុខ​អគារ​សាលាដំបូង ដែល​នោះ មានន័យថា ក្នុង​គោលបំណង​ពួកគេ ចង់​ឲ្យ​តុលាការ​ជួយ​រក​យុត្តិធម៌ ចំពោះ​មេការ​ចិនតៃវ៉ាន់​ម្នាក់នេះ ស៊ីដាច់​ប្រាក់ខែ​ពួកគាត់​ទាំងអស់គ្នា សរុប​ជិត ១​លាន​ដុល្លារ​អាមេរិក​។

​ពាក្យបណ្តឹង​របស់​ជន​រងគ្រោះ បាន​ឲ្យ​ដឹងថា នៅក្នុង​អំឡុង​ខែមិថុនា ឆ្នាំ​២០២០ ជនសង្ស័យ ឈ្មោះ លីន គ័ង​ទីន (LIN, KUAN-TIAN) បានទទួល​ម៉ៅការ​ធ្វើ​សំណង់ផ្ទះ​វីឡា វូត​លែ​ន រ៉េ​ស៊ី​ឌែ​ន នៅ​ចំណុច​ផ្លូវ​បេតុង ក្នុងភូមិ​ទួល​រកា សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ហើយ​ក៏បាន​ម៉ៅការ​សំណង់​បន្ត​ឲ្យ​ជនរងគ្រោះ ចំនួន ៦​នាក់ ធ្វើ​ការងារ​បន្ត តាម​ជំនាញ​ផ្សេងៗ រួមមាន ៖ ទី​១-​ឈ្មោះ ចូ​វ សាំង ភេទ​ប្រុស អាយុ ៤៦ ឆ្នាំ (​ផ្នែក​លាប​ជញ្ជាំង​អាគារ​) ទី​២-​ឈ្មោះ វ៉ូង ស៊ន ភេទ​ប្រុស អាយុ ២៧ ឆ្នាំ (​ផ្នែក​រៀប​ឥដ្ឋការ៉ូ​) ទី​៣-​ឈ្មោះ យ៉ាង ជីន ភេទ​ប្រុស អាយុ ៣៦ ឆ្នាំ (​ផ្នែក​ធ្វើ​ពិ​ដាន​) ទី​៤-​ឈ្មោះ លីវ ឆេង ភេទ​ប្រុស អាយុ ៤៧ ឆ្នាំ (​ជា​មេការ​សំណង់​ក្នុង​ការដ្ឋាន​) ទី​៥-​ឈ្មោះ ជិន ចុង​ឃុន ភេទ​ប្រុស អាយុ​៦០ ឆ្នាំ (​ជា​មេការ​ការដ្ឋាន​សំណង់​) និង​ទី​៦-​ឈ្មោះ លី គុយ​ស៊ា​ង ភេទ​ប្រុស អាយុ​៣១ ឆ្នាំ (​ផ្នែក​ធ្វើ​ពិ​ដាន​)​។​

​ជនសង្ស័យ​ឈ្មោះ លីន គ័ង​ទីន បាន​ទូទាត់​ថ្លៃ​ម៉ៅការ​សំណង់ និង​ពលកម្ម​ការងារ​ឲ្យ​ទៅ​ឈ្មោះ ចូ​វ សុំា​ង ជា​ទឹកប្រាក់​សរុប​ចំនួន ៦៤០ ៨៥២ ដុល្លារ​អាមេរិក​។ ប៉ុន្តែ​ឲ្យ​បាន​ចំនួន ២៦០ ៤៤០ ដុល្លារ​អាមេរិក​ទេ នៅ​ខ្វះ​ទឹកប្រាក់​ចំនួន ៣៨០ ៤១២​ដុល្លារ​អាមេរិក​​ទៀត​។ ឈ្មោះ វ៉ូង ស៊ន ទឹកប្រាក់​ម៉ៅការ​សំណង់​សរុប ចំនួន ១១៥ ៦៣៦​ដុល្លារ តែ​ទើប​ឲ្យ​បាន​ចំនួន ៧៨ ៣១០​ដុល្លារ នៅ​ខ្វះ​ទឹកប្រាក់​ចំនួន ៣៧ ៣២៦​ដុល្លារ​ទៀត ឈ្មោះ យ៉ាង ជីន ទឹកប្រាក់​ម៉ៅការ​សំណង់​សរុប​ទឹកប្រាក់​ចំនួន ១៦៥ ៨៣៧​ដុល្លារ ទើប​ឲ្យ​បាន​ចំនួន ៩៥ ៥៨៤​ដុល្លារ នៅ​ខ្វះ​ទឹកប្រាក់​ចំនួន ៧០ ២៥៣​ដុល្លារ​ទៀត ឈ្មោះ លីវ ឆេង ទឹកប្រាក់​ម៉ៅការ​សំណង់​សរុប​ចំនួន ១០០ ៥០០​ដុល្លារ​អាមេរិក តែ​ឲ្យ​បាន​ចំនួន ៨ ០០០​ដុល្លារ​អាមេរិក​ទេ នៅ​ខ្វះ​ទឹកប្រាក់​ចំនួន ៩២ ៥០០​ដុល្លារ​ទៀត ឈ្មោះ ជិន ចុង​ឃុន ទឹកប្រាក់​ម៉ៅការ​សំណង់​សរុប​ចំនួន ១៥ ៧០០​ដុល្លារ​អេ​ម​រិ​ក ឲ្យ​បានតែ​ចំនួន ៧ ៥០០​ដុល្លារ​អាមេរិក​ទេ នៅ​ខ្វះ​ចំនួន ៨ ២០០​ដុល្លារ និង​ឈ្មោះ លី គុយ​ស៊ា​ង ទឹកប្រាក់​ម៉ៅការ​សំណង់​សរុប​ចំនួន ៤៨ ៩៨៤​ដុល្លារ​អាមេរិក ទូទាត់​ឲ្យ​បាន​ចំនួន ២៤ ៧៥០​ដុល្លារ​អាមេរិក​ទេ នៅ​ខ្វះ​ចំនួន ២៤ ២៣២​ដុល្លារ​អាមេរិក​ទៀត​។

​ចំពោះ​ប្រាក់​ដែល​ជំពាក់​នោះ ជនសង្ស័យ​បាន​សន្យាថា ទូទាត់​ឲ្យ​ជា​បន្តបន្ទាប់ នៅពេល​ក្រោយ តែ​មកដល់​ក្នុងអំឡុង​ខែមេសា ឆ្នាំ​២០២១ ជនសង្ស័យ បានគេច​វេះ មិន​ព្រម​ជួប​ជាមួយ​ជនរងគ្រោះ ហើយ​រត់​គេចខ្លួនបាត់ រហូតដល់​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ៤ និង​៣០​នាទី​រសៀល ជនរងគ្រោះ​ទាំង ៦​នាក់​ខាងលើ បាន​តាមរក​ឃើញ​ជន​សង្ស័យ នៅ​សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ក៏​ឃាត់ខ្លួន យកមក​ប្រគល់​ឲ្យ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ចាក់អង្រែ​ក្រោម សាកសួរ និង​បាន​ពឹងពាក់​មេធាវី ឲ្យ​ជួយ​ការពារ​ក្តី​ក្នុង​រឿងក្តី​នេះ ដើម្បី​ដាក់ពាក្យ​បណ្ដឹង ឲ្យ​សម​ត្ត​កិច្ចចាត់ការ​តាមផ្លូវ​ច្បាប់​។​

​សូមបញ្ជាក់ថា ជនជាតិ​ចិន ៦​នាក់​ដូច​មានឈ្មោះ​ខាងលើនេះ គឺជា​អ្នកទទួល​ម៉ៅការ​ពី​មេការ តាម​មុខជំនាញ ពី​ជនសង្ស័យ​។ ដូច្នេះ​ក្នុងនោះ ជនរងគ្រោះ​ជាច្រើន​នាក់​ទៀត គឺជា​បុគ្គលិក និង​កម្មករ មាន​ចិន និង​មាន​ខ្មែរ​។ ជនសង្ស័យ មាន​ភារកិច្ច​ប្រគល់​ប្រាក់​ឲ្យ​ទៅ​មេការ​ផ្នែក​ជំនាញ​ទាំង ៦​នាក់​នោះ ដើម្បី​បើក​ឲ្យ​បុគ្គលិក និង​កម្មករ តែ​ដល់ពេល​មេការ​ម៉ៅការ​ផ្ទាល់​ពី​ម្ចាស់​សំណង់ ស៊ីដាច់​ប្រាក់​ទាំងនោះ​ហើយ ទើប​ជ្រួលច្របល់ ដាច់បាយ​ទាំងអស់គ្នា​នេះ​៕ ឃឹម ប៊ុន​ណាក់​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ