ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វី​ដេ​អូ​កុមារី​ឈ្មោះ ណា​ណា បង្ហាញ​ពី​បំណង​ចង់​ចាក់​វ៉ាក់សាំង ទទួល​ការ​ចាប់អារម្មណ៍​ខ្លាំង​ពី​សម្ដេច​តេ​ជោ ហ៊ុន សែន

2 ឆ្នាំ មុន

រា​ធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ភាគច្រើន ច្បាស់​ជា​ស្គាល់​ហើយ ក្មេង​ស្រី​តូច​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អូន ណា​ណា ទាំង​ស្អាត ទាំង​ឆ្លាត ថែម​ទាំង​ពូកែសម្តី​ក្បោះក្បាយ​ចាក់ទឹកមិនលិច​ទៀត​នោះ…

រា​ធានី​ភ្នំពេញ ៖ ប្រិ​យ​មិត្ត​ភាគច្រើន ច្បាស់​ជា​ស្គាល់​ហើយ ក្មេង​ស្រី​តូច​ម្នាក់​ដែល​មាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ អូន ណា​ណា ទាំង​ស្អាត ទាំង​ឆ្លាត ថែម​ទាំង​ពូកែសម្តី​ក្បោះក្បាយ​ចាក់ទឹកមិនលិច​ទៀត​នោះ បាន​បង្ហោះ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ បង្ហាញ​អំពី​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​-១៩ ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង នៅ​លើ​បណ្ដាញ​សង្គម​ក្នុង​ប្រទេស​កម្ពុជា ជា​ពិសេស​ត្រូវ​បាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា យក​វី​ដេ​អូ មក​ចែករំលែក​បន្ត ថែម​ទៀត​ផង ។

នៅ​លើហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃ​ទី​២៥ កក្កដា ២០២១ បាន​បង្ហោះ​វី​ដេ​អូ​ក្មេង​ស្រី​ឈ្មោះ ណា​ណា អម​ដោយសារ​ថា «​សូម​ស្ដាប់​ចៅ ណា​ណា និយាយ អំពី​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩» ។ សម្តេច​តេ​ជោ ហ៊ុន សែន ក៏​សូម​អភ័យទោស​ពី​ឪពុក​ម្តាយ​ចៅស្រី​ (​ណា​ណា​) ដែល​សម្តេច​តេ​ជោ យក​រូប​ចៅ​ណា​ណា មក​បង្ហោះ​ដោយ​គ្មាន​ការ​អនុញ្ញាតិ ។

សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ក៏​បាន​សរសេរ​នៅ​ក្នុង​(​ខ​មិន​)​ទៀត​ថា «​អរគុណ​ក្មួយ​ស្រី (​ឈ្មោះ​លើ​ហ្វេ​ស​ប៊ុ​ក La Lune) ដែល​បាន​ផ្តល​ដំណឹង ក្នុង​នាម​ជា​ម្តាយ​របស់ ណា​ណា ។ ចៅ ណា​ណា ជា​ក្មេង​វៃ ឆ្លាត​ពី​កំណើត គួប​ផ្សំ​ជាមួយ​ការ​អប់រំ​ល្អ​ពី​ឪពុក​ម្តាយ និង​ក្រុម​គ្រួសារ​ទៀត ណា​ណា ពិតជា​មាន​អនាគត​ល្អ ។ ចង់​ជួយ​ដល់ ណា​ណា តែ​មិនដឹង​ថា នៅឯណា ? ប្រ​សិន​ក្មួយ​ផ្តល់​លេខ​ទូរ​ស័​ព្វ​ឲ្យ​បាន សម្ដេច​តេ​ជោ ហ៊ុន សែន នឹង​ឲ្យ​ជំនួយការ​ទាក់ទង​ទៅ ឬ​ក្មួយ​ទាក់ទង​មក​លោក សេង ទៀង ក៏​បាន » ។

សូម​ទស្សនា​វី​ដេ​អូ​ឃ្លី​បកុមារី​ ណា​ណា និយាយ​អំពី​បំណង​ចង់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វី​ដ​-១៩ ៖

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ