ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនមែន​លំ​ៗ ឃើញ​អត្ត​ព​លិ​ក​អូ​ឡាំ​ពិ​ក​កម្ពុជា នៅ​ជប៉ុន ទើប​ដឹង​ថា ម្នាក់​ៗ​ត្រៀមខ្លួន​ខ្លាំង

2 ឆ្នាំ មុន

​ជប៉ុន ៖ បន្ទាប់​ពី​ចេញ​កាលវិភាគ​ជុំវិញ​ការ​ប្រកួត​ច្បាស់លាស់ គេ​កត់​សម្គាលថា កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ទាំង

​ជប៉ុន ៖ បន្ទាប់​ពី​ចេញ​កាលវិភាគ​ជុំវិញ​ការ​ប្រកួត​ច្បាស់លាស់ គេ​កត់​សម្គាលឃើញ​ថា កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា ទាំង កីឡា​ហែល​ទឹក និង​កីឡា​អត្ត​ពល​កម្ម​បាន​នឹង​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ហ្វឹក​ហាត់​យ៉ាង​សកម្ម តាម​ការ​កំ​ណ​ត់ និង​ពេល​វេលា រៀប​ចំ របស់​ម្ចាស់​ផ្ទះ ដើម្បី​ត្រៀម​ការ​ប្រ​កួត​របស់​ខ្លួន​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​កី​ឡា​អូ​ឡាំ​ពិ​ក ទីក្រុង​តូ​ក្យូ ឆ្នាំ​២០២០ (Tokyo Olympic Games 2020) នៅ​ប្រ​ទេស​​ជប៉ុន ដែល​នឹង​ត្រូវ​ចូល​សង្វៀន​នៅ​ថ្ងៃ​ទី​៣០-៣១ ខែកក្កដា​ចុង​ស​ប្ដា​ហ៍​នេះ​។ មានការ​បង្ហោះ​វី​ដេ​អូ ពី​សកម្មភាព​ហ្វឹកហាត់​របស់​កីឡាករ-​កីឡាការិនី​ម្នាក់​ៗ យ៉ាង​ខ្លាំងក្លា​ រហូត​ត្រូវ​បាន​ហ្វេ​ន​ៗ​និយាយ​ថា បើ​ទោះជា​លទ្ធផល​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​បែប​ណា​ក៏​អស់ចិត្ត​ដែរ នៅ​ពេល​ឃើញ​កីឡាករ​ម្នាក់​ៗ​ប្រឹងប្រែង​យ៉ាងនេះ​។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ NOCC និង​ជា​នាយ​បេសកកម្ម បាន​មាន​ប្រសាសន៍​ពី​ទីក្រុង​តូ​ក្យូ​ថា «​កីឡាករ​-​កីឡាការិនី​របស់​យើង​បាន​បន្ដ​ខិត​ខំ​ហ្វឹកហាត់​រាល់ថ្ងៃ នៅ​កន្លែង​កំណត់​ក្នុង​ការ​ហ្វឹក​ហាត់​ទាំង​នៅ​ទី​លាន ទាំង​អាង​ហែល​ទឹក និង​ទីលាន​អត្តពលកម្ម​ ហើយ​កីឡា​ករ​-​កី​ឡា​​ការិនី​របស់​យើង​បាន​ចូលរួម​ហ្វឹកហាត់​ជាមួយ​កីឡាករ​-​កីឡាការិនី​ចម្រុះ​ជាតិ​សាសន៍​ក្នុង​ប៉ុន្មាន​ថ្ងៃនេះ គឺ​ឃើញ​ថា កីឡាករ​កម្ពុជា​កម្ដៅ​សាច់ដុំ និង​មាន​ទឹកចិត្ត​ល្អ​ក្នុង​ការ​ហ្វឹក​ហាត់ ដើម្បី​ត្រៀម​ក្នុង​ការ​ប្រកួត​ផ្លូវការ នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែ កក្កដា ឲ្យ​បាន​ល្អ​ប្រសើរ​»​។

នាយ​បេសកកម្ម​បន្ដ​ថា «​នៅ​សល់​ប៉ុន្មាន​ថ្ងៃនេះ គ្រូបង្វឹក​របស់​យើង​ក្នុង​ប្រភេទ​កីឡា​ទាំង​២ បាន​ជំរុញ​ការ​ហ្វឹកហាត់​ឲ្យ​កាន់តែ​ល្អ និង​ត្រឹម​ត្រូវ ហើយ​ឆ្លៀត​មើល​បទ​ពិសោធន៍​របស់​កីឡា ករ​-​កីឡាការិនី​ប្រទេស​ផ្សេង​ៗ ដែល​ហ្វឹកហាត់​ជាមួយ​គ្នា ដើម្បី​ដក​ស្រង់​បទ​ពិសោធន៍​ពី​ចលនា និង​បច្ចេកទេស​របស់​គេ​។ ក្នុង​នោះ​ក៏​មើល​ឃើញ​នូវ​របៀប​យកចិត្ដទុកដាក់​ក្នុង​ការ​ហ្វឹកហាត់​របស់​គេ​ធៀប​នឹង​របៀប​ហ្វឹកហាត់​របស់​កីឡាករ កីឡាការិនី​កម្ពុជា​ផង​ដែរ​ ​។ លោក​សម្ដែង​ការ​លើកទឹកចិត្ត​ដល់​កីឡាករ​-​កីឡាការិនី ដែល​សកម្ម​នៅ​ក្នុង​ពេល​នេះ ដើម្បី​ត្រៀម​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​ជា​ប្រវត្តិសាស្ដ្រ នៅ​ទីក្រុង​តូ​ក្យូ ក្នុង​ពេល​ខាង​មុខ​»​។

គួរ​បញ្ជាក់​ថា អត្ត​ព​លិ​ក​កីឡាហែលទឹក​កម្ពុជា​២​រូប នឹង​ត្រូវ​ប្រកួត​នា​ល្ងាច​ថ្ងៃ​ទី​៣០ ខែកក្កដា នៅ​មជ្ឈមណ្ឌល​កីឡាហែលទឹក Tokyo Aquatics Centre លើ​វិញ្ញាសា​ហែល ៥០​ម៉ែត្រ​សេរី​ដូច​គ្នា ក្នុង​នោះ កីឡាករ ហែម ប៊ុ​ច ត្រូវ​ប្រកួត​សេរី​ទី​៤ (Heat-4) និង​ខ្សែ​បន្ទាប់​ទី​៦ (Lane-6) ខណៈ​កីឡាការិនី ឃឿ​ន ប៊ុ​ន​ពេជ្រ​មរកត ត្រូវ​ប្រកួត​សេរី​ទី​៣ (Heat-3) និង​ខ្សែ​បន្ទាប់​ទី​៥ (Lane-5)​។ រីឯ​កីឡាករ​អត្តពលកម្ម ប៉ែន សុ​គង់ ត្រូវ​ប្រកួត​នា​រសៀល​ថ្ងៃ​ទី​៣១ ខែកក្កដា លើ​វិញ្ញាសា​រត់​ល្បឿន​ចម្ងាយ ១០០​ម៉ែត្រ​។ ដ្បិតតែ​មិន​រំពឹង​ដណ្ដើម​បាន​មេដាយ​តែ​គេ​មើលឃើញ​ថា តំណាង​កម្ពុជា​លើ​ប្រភេទ​កីឡា​ទាំង​ពីរ គឺ​ប្រឹងប្រែង​ខ្លាំង បើ​ទោះជា​ក្នុង​ពេល​នេះ មានការ​ភ័យ​ខ្លាច​រឿង​កូ​វីត ដែល​ធ្វើ​អោយ​កីឡាករ​ខ្លះ ស្ទាក់ស្ទើរ​ក្នុង​ការ​ប្រឹងប្រែង​ហ្វឹកហាត់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ