ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ.ជ.ប សម្រេចលុបចោលទាំងស្រុងការបោះឆ្នោតសាកល្បងដោយសារកូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​សម្រេច​លុប​ចោលការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ហើយ​។ នេះ​បើ​តាម​អ្នកនាំពាក្យ គ​.​ជ​.​ប​.​។ ឯកឧត្តម…

រាជធានី​ភ្នំពេញ ៖ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ហៅ​កាត់​ថា គ​.​ជ​.​ប បាន​សម្រេច​លុប​ចោលការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់​អាណត្តិ​ទី​៥ ឆ្នាំ​២០២២​ហើយ​។ នេះ​បើ​តាម​អ្នកនាំពាក្យ គ​.​ជ​.​ប​.​។

ឯកឧត្តម ហង្ស ពុទ្ធា​អ្នកនាំពាក្យ គ​.​ជ​.​ប​.​បាន​ឲ្យ​កោះសន្តិភាព​ដឹង​តាម​ទូរស័ព្ទ​នៅ​ថ្ងៃ​ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​ថា «​រហូត​មក​ដល់​ពេល​នេះ គ​.​ជ​.​ប មិន​បាន​ធ្វើ​អ្វី​ទេ សម្រាប់​ការ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ។ យើង​ធ្វើ​អ្វី​ទេ គឺ​យើង​លុប​ចោល​តែ​ម្តង​សម្រាប់​ការ​បោះ​ឆ្នោត​សាកល្បង​នោះ​តែ​ម្តង​» ។

អ្នកនាំពាក្យ​បាន​ឲ្យ​ដឹង​ថា គ​.​ជ​.​ប រង​ចាំតែ​ដល់​ពេល​កំណត់​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ នៅ​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២​តែ​ម្តង ។

សូម​ជម្រាប​ថា កាល​ពេល​កន្លង​មក​ដោយសារ​ជំងឺ​កូ​វី​ដ​១៩​បាន​រីក​រាលដាល​នៅ​ក្នុង​កម្ពុជា​កាន់តែ​ខ្លាំង និង​ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​កូ​វី​ដ​នេះ សម្តេច​តេ​ជោ​ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​កាន់ គ​.​ជ​.​ប ធ្វើការ​ពិចារណា​ក្នុង​ការ​ផ្អាក​ដំណើរការ​បោះ​ឆ្នោត​សាកល្បង ។ បន្ទាប់​ពី​ទទួល​បាន​លិខិត​ពី​ប្រមុខ​រាជរដ្ឋាភិបាល គ​.​ជ​.​ប​ក៏​បាន​ចេញ​លិខិត​មួយ​ច្បាប់​សម្រេច​ផ្អាក​ជា​បណ្តោះអាសន្ន​សម្រាប់​ការ​រៀបចំ​បោះ​ឆ្នោត​សាកល្បង​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​អាណត្តិ​ទី​៥ ។

យោង​តាម​ប្រតិទិន​នៃ​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៥ ឆ្នាំ​២០២២ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​បាន​កំណត់​យក​ថ្ងៃ​ទី​៥ ខែមិថុនា ឆ្នាំ​២០២២ ជា​ថ្ងៃ​បោះ​ឆ្នោត រាប់​សន្លឹក​ឆ្នោត និង​ការ​បិទ​ផ្សាយ​លទ្ធផល​នៅ​ការ​រិ​យា​ល័យ​បោះ​ឆ្នោត ។

នៅ​ថ្ងៃ​ទី​៥.៦​ខែមិថុនា ឆ្នាំ​២០២២ ជា​ការ​ប្រកាស​ផ្សាយ​លទ្ធផល​បឋម​នៃ​ការ​បោះ​ឆ្នោត​ដោយ​គ​.​ជ​.​ប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ