ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាសភាព​គូប្រកួត​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ីធី​អិន ថ្ងៃ​សៅរ៍​ទី​២៦ ធ្នូ ខាង​មុខ​នេះ​បាន​ដល់ទី​បញ្ចប់​ហើយ ។

រាជធានី​ភ្នំពេញ ៖ ការ​ប្រកួត​ប្រដាល់​វគ្គ​សន្សំ​ពិន្ទុ​ជុំ​ចុង​ក្រោយ​ឈាន​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​ក្នុង​ប្រភេទ​ទម្ងន់​៦៥​គីឡូក្រាម នៅ​លើ​សង្វៀន​ស៊ីធី​អិន ថ្ងៃ​សៅរ៍​ទី​២៦ ធ្នូ ខាង​មុខ​នេះ​បាន​ដល់ទី​បញ្ចប់​ហើយ ។ សម្រាប់​សមាសភាព​គូប្រកួត​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូ​ល​លើក​នេះ តម្រូវ​ទៅ​លើ​កីឡាករ​មិន សិលា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួង​ការពារជាតិ ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ម៉ា​ម៉ៃ ស៊ីត​យ៉​ត​ឈាន និង​កីឡាករ​ជា សំនៀង មក​ពី​ក្លិប​ទ័ព​ពិសេស​ឆត្រយោង​៩១១ ប្រកួត​ជា​មួ​យ​កីឡាករ​ថៃ​ឈ្មោះ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន ។

រវាង​មិន សិលា និង​ម៉ា​ម៉ៃ ស៊ី​ត​យ៉​ត​ឈាន ប្រកួត​លើក​នេះ ដើម្បី​បង្គ្រប់កិច្ច​ប៉ុណ្ណោះ ព្រោះ​ពួក​គេ​ទាំង​ពីរ​នាក់​ប្រកួត​៣​លើក​កន្លង​មក​សុទ្ធតែ​បរាជ័យ​ដូច​គ្នា បាន​ន័យ​ថា លើក​នេះ​ទោះ​នរណា​ឈ្នះ​ក៏​ត្រូវ​ធ្លាក់​ដែរ ។

ចំណែក​ជា សំនៀង និង​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន វិញ​មិន​ដូច​គ្នា​ទេ​ដោយសារ​ជា សំនៀង ប្រកួត​លើក​នេះ​គឺ​ដើម្បី​បង្គ្រប់កិច្ច​ព្រោះ​៣​ប្រកួត​កន្លង​មក​មិន​ធ្លាប់​ស្គាល់​ឈ្នះ​ទាល់តែ​សោះ ។ ឯ​ណាត់​តា​ផុ​ន គៀត​អា​វ៉​ន មានឱកាស​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ដោយ​ស្វ័​យ​ប្រ​វ​តិ្ត​ដោយសារ​៣​ប្រកួត​កន្លង​មក​ឈ្នះ​២​ចាញ់​១ ហើយ​មាន​តម្រុយ​ឈ្នះ​លើក​នេះ​ទៀត​ព្រោះ​ល្បិច​ប្រយុទ្ធ​របស់​ជា សំនៀង អន់​ជាងគេ​ឆ្ងាយ​ណាស់​រាប់​តាំងពី​ផ្លែ​កែង​និង​ជង្គង់​ឡើង​ទៅ ។

គួរ​រំលឹក​ថា ក្នុង​ចំណោម​កីឡាករ​កម្ពុជា​ទាំង​៤​រូប​មាន​តែ​អ៊ុំ ចំរើន មក​ពី​ក្លិប​តា​ឡី​ដំរី​មាន​រិ​ទ្ធ​ប៉ុណ្ណោះ​ដែល​មានសំណាង​ជាងគេ​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​បន្ត​ទៀត ខណៈ​ចាន់ គឹ​ម​លាភ មក​ពី​ក្លិប​និរោធ​ន៍​មាន​ជ័យ ក៏​ត្រូវ​ហាល​ខោ​ដែរ ។

ដោយឡែក​សមាសភាព​គូប្រកួត​មិត្តភាព​រវាង​កីឡាករ​កម្ពុជា និង​កម្ពុជា​វិញ​មាន កីឡាករ​ហេង វិ​ឆ័​យ មក​ពី​ក្លិប​កងពលតូច​លេខ​៧០ ប្រកួត​ជាមួយ​កីឡាករ​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ និង​កីឡាករ​សុខ វាសនា មក​ពី​ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ​កីឡាករ​ឡុ​ង សំណាង មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕