ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខ្លាច​ចោរ​ស្រង់​ដើម​…

8 ឆ្នាំ មុន

ក្រោយ​ពី​ចោរ​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​សាហា.វ កក្រើក​រញ្ជួយ​រាជធានី និង​បណ្តា​ខេត្ត​ខ្លះមក មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មហាជន ប្រជារាស្ត្រ​ភ័យ​ខ្លាច​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រហម​មុខ​គ្រប់​ស្ថាប័ន​ធំ​ៗ

ក្រោយ​ពី​ចោរ​ប្រដាប់​អាវុធ​ធ្វើ​សកម្មភាព​ប្លន់​យ៉ាង​សាហាវ កក្រើក​រញ្ជួយ​រាជធានី និង​បណ្តា​ខេត្ត​ខ្លះមក មិន​ត្រឹមតែ​ធ្វើ​ឱ្យ​មហាជន ប្រជារាស្ត្រ​ភ័យ​ខ្លាច​ប៉ុណ្ណោះ​ទេ វា​ថែម​ទាំង​ធ្វើ​ឱ្យ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ក្រហម​មុខ​គ្រប់​ស្ថាប័ន​ធំ​ៗ ។

វិធានការ​ក្តៅ​បាន​ដាក់​ចេញ​ភ្លាម​ៗ…​ គឺ​បង្ក្រាប​… ​បង្ក្រាប​…​ ។ មិន​ត្រឹមតែ​បង្ក្រាប​មុខសញ្ញា​ប្លន់​នៅ​ក្រៅ​គុក​ទេ​… ​បង្ក្រាប​ទាំង​មុខសញ្ញា​ប្លន់​ដែល​កំពុង​នៅ​ក្នុង​គុក​ទៀត​ផង​… ​នោះ​គឺ​ហាម​ដោះ​លែង​ផ្តេសផ្តាស​… ​ហាម​សម្រាលទោស​…​ ចោរប្លន់​ដែល​ដោះ​លែង​ផុត​ទៅ​ហើយ នៅ​ទីណា​ខ្លះ​…​​ តាមដាន​ឱ្យ​ជាប់​… ​។​ល​។

ចូល​ដល់​ស​ប្តា​ហ៍​កន្លង​នេះ សកម្មភាព​ខ្លាំង​របស់​ក្រុម​ចោរប្លន់​នៅ​រាជធានី​ និង​ខេត្ត​… ​បាន​ស្ងប់ស្ងាត់​ហើយ​…​​ ជា​ពិសេស​ប្លន់​យក​ម៉ូតូ​នៅ​ពេល​រាត្រី​ក្នុង​រាជធានី ដូច​ជា​ស្ងប់ស្ងាត់​ដែរ​…​ ។ ប្រ​សិន​ឃ្លាន​ហ៊ាន​ប្លន់​ទៀត ប្រាកដជា​ដល់​ថ្ងៃ​អង្សា​មិន​ខាន​…​​ សមត្ថកិច្ច​ក្រហម​មុខ​យ៉ាងនេះ បើ​មិន​ជឿ​ទេ​…​ លោក​ចោរ​ទាំងឡាយ​សាកល្បង​ប្លន់​មើល​…​ កុំ​ភ្លេច​ថា ចោរ​ក៏​ខ្លាច​អស់​ជីវិត​ដែរ​…

តាម​ការ​កត់សម្គាល់ បើ​សមត្ថកិច្ច​ធ្វើ​ខ្លាំង​… ​ចោរប្លន់​ទាំងឡាយ​ក៏​សម្រាក​ប្លន់​ដែរ​…

ខ្លាច​ជាងគេ​…​ ខ្លាច​ធ្វើ​ខ្លាំង​តែ​មួយ​ដង្ហើមចង្រិត​ហើយ​ឈប់​ទៅ​វិញ​… ​។ រឿង​ធ្វើ​ខ្លាំង​… ​អ្វី​ក៏​ខ្លោច​ដែរ គឺ​សុំ​ឱ្យ​ខ្លាំង​បាន​យូរ​… ​ខ្លាំង​ជា​រៀង​រហូត​… ​ខ្លាំង​ឱ្យ​ដូច​ភ្លៀងរលឹម​…
ប្រ​សិន​ខ្លាំង​គ្រាន់តែ​អួត​… ​ខ្លាំង​ហើយ​ដកថយ​វិញ​… ​មិនយូរ​ទេ​…​ ចោរប្លន់​ទាំងឡាយ ច្បាស់​ជា​ស្រង់​ដើម​មិន​ខាន​ឡើយ ។

ភ័យ​ខ្លាច​ជាងគេ ចោរប្លន់​ស្រង់​ដើម​… អ្នកលក់​មាស​… ​អ្នក​វេរ​ប្រាក់​ទាំងឡាយ​… ​ប្រយ័ត្ន​ដោយ​ខ្លួនឯង​ផង​… ​ប្រយ័ត្ន​ចោរ​ឆ្លៀតឱកាស​ស្រង់​ដើម​…
                     អា​ឡេវ