ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូវីដ-១៩ ករណីនាំចូលមានច្រើនជាង៦១% នៃករណីឆ្លងថ្មីសរុប៧៧៨ នាក់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ហាក់​មាន​ស្ថានភាព​ធូរស្បើយ ក្រោយ​រក​ឃើញ​ការ​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ…

រាជធានី​ភ្នំពេញ ៖ អត្រា​នៃ​ការ​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍ ២០ កុម្ភៈ ហាក់​មាន​ស្ថានភាព​ធូរស្បើយ ក្រោយ​រក​ឃើញ​ការ​ឆ្លង​ថ្មី​បាន​ធ្លាក់​ចុះ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ ។ ក៏​ប៉ុន្តែ​អ្វី​ដែល​គួរ​ឱ្យ​ព្រួយបារម្ភ​នោះ គឺ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស មាន​ចំនួន​កើនឡើង​ខ្ពស់​គួរ​ឱ្យ​កត់សម្គាល់ ។

ក្រសួងសុខាភិបាល​បាន​ប្រកាស​នៅ​ថ្ងៃ​ទី ២៦ ខែកក្កដា ឆ្នាំ​២០២១ អំពី​ករណី​វិជ្ជមាន​ថ្មី​ចំនួន ៧៧៨ នាក់ បន្ថែម​ទៀត​កាលពី​ថ្ងៃ​ម្សិលមិញ ក៏​ប៉ុន្តែ​ក្នុង​នោះ​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​មាន​រហូត​ដល់ ៤៧៥ នាក់ ដែល​ស្មើ​ប្រមាណ​ជាង ៦១% នៃ​ករណី​វិជ្ជមាន​រក​ឃើញ​កាលពី​ថ្ងៃ​ទី ២៥ ខែកក្កដា នោះ ។

ទន្ទឹម​នឹង​នោះ កាលពី​ថ្ងៃ​ម្សិលមិញ ក្រសួង​ក៏​រក​ឃើញ​មាន​ករណី​អ្នកជំងឺ​កូ​វី​ដ​-១៩ ទទួលមរណភាព​ថ្មី ចំនួន ២២ នាក់ និង​ករណី​ជា​សះស្បើយ​ថ្មី​ចំនួន ៦៨៦ នាក់ ។

គិត​មក​ដល់​ពេល​នេះ កម្ពុជា​រក​ឃើញ​ករណី​វិជ្ជមាន​កូ​វី​ដ​-១៩ សរុប​កើនឡើង​ដល់ ៧៣, ៧០១​នាក់ និង​អ្នកជា​សះស្បើយ​សរុប ៦៥, ៩៥០​នាក់ តែ​អ្នក​ស្លា​.​ប់​ដោយ​កូ​វី​ដ​-១៩ សរុប​ឡើង​ដល់ ១,៣០៥​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ