ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ចំណាយ​លើ​គម្រោង​អីុន​ធើ​រ​ណេ​ត​លើ​វិស័យ​សាធារណៈ​ក្រុង​រ៉​ង់​ហ្គូ​ន​មាន​ចំនួន​2,35​ប៊ី​លាន​ខ្យា​ដ

8 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លោក Aung Win Myat អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (IT) របស់​គណៈកម្មការ​អភិវឌ្ឍន៍​ក្រុង​រ៉​ង់​ហ្គូ​ន (YCDC) ឲ្យ​ដឹង​ថា ៖ « YCDC ត្រូវ​ចំណាយ​លើ​គម្រោង​ប្រើប្រាស់​បណ្តាញ​អីុ​ន​ធើ​រ​ណេ​ត

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ លោក Aung Win Myat អ្នក​ផ្តល់​ប្រឹក្សា​ផ្នែក​បច្ចេកវិទ្យា​ព័ត៌មាន (IT) របស់​គណៈកម្មការ​អភិវឌ្ឍន៍​ក្រុង​រ៉​ង់​ហ្គូ​ន (YCDC) ឲ្យ​ដឹង​ថា ៖ « YCDC ត្រូវ​ចំណាយ​លើ​គម្រោង​ប្រើប្រាស់​បណ្តាញ​អីុ​ន​ធើ​រ​ណេ​តរបស់​រដ្ឋាភិបាល (e-Government) ក្នុងអំឡុងពេល​ឆ្នាំ​សារពើពន្ធ​៤​តំណ​មកនេះ (២០១២-២០១៦) នឹង​មាន​ចំនួន​សរុប​២,៣៥​ប៊ី​លាន​ខ្យា​ដ (​ប្រាក់​មី​យ៉ា​ន់​ម៉ា​) » ។

លោក Aung Win Myat បាន​មាន​ប្រសាសន៍​ក្នុង​សន្និសីទ​មួយ​នៅ​ក្រុង​រ៉​ង់​ហ្គូ​ន កាលពី​ថ្ងៃ​ទី​១៦ ធ្នូ​ថា ៖ « យើង​បាន​វិនិយោគ​ចំនួន​៧០​លាន​ខ្យា​ដ​សម្រាប់​ឆ្នាំ​សារពើពន្ធ​លើក​ដំបូង​,៣៣៥,៧​លាន​ខ្យា​ដ​សម្រាប់​ឆ្នាំ​ទី​២, ១​ប៊ី​លាន​ខ្យា​ដ​សម្រាប់​ឆ្នាំ​ទី​៣ និង​បច្ចុប្បន្ន​ក្នុង​រង្វង់​១​ប៊ី​លាន​ខ្យា​ដ​ត្រូវ​បាន​ធ្វើ​ឲ្យ​ស្រប​ទៅ​តាម​ថវិកា​ឆ្នាំ​នេះ » ។

លោក​បន្ត​ថា ៖ « មូលនិធិ​នេះ​បាន​វិនិយោគ​ក្នុង​រយៈពេល​ឆ្នាំ​សារពើពន្ធ​បី​លើក​មុន​នេះ ដែល​ត្រូវ​ចំណាយ​លើ​បណ្តាញ Hardware និង Software កុំ​ព្យូ​រ​ទ័​រ និង​ការ​ហ្វឹកហ្វឺន​បុគ្គលិក​ជាង​១​ពាន់​នាក់ ។ ចំពោះ​គម្រោង​ប្រើប្រាស់​អីុ​ន​ធើ​រ​ណេ​ត​លើ​វិស័យ​សាធារណៈ​នេះ នឹង​មិន​ត្រឹមតែ​ទទួល​បាន​ជោគជ័យ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​ប៉ុណ្ណោះ​ទេ ការ​គ្រប់គ្រង​ក្រុម​អ្នកបច្ចេកទេស​និង​អ្នកជំនាញ ក៏​ជា​ការ​ចាំបាច់​ដែរ ។ យើង​មិន​អាច​ស្វែងរក​ទិន្នន័យ​បាន​ឡើយ ប្រសិនបើ​គុល​បញ្ជី​របាយការណ៍​បាត់ ប៉ុន្តែ​បច្ចុប្បន្ន​នេះ យើង​អាច​ស្រាវជ្រាវ​យ៉ាង​ងាយ​នូវ​ទិន្នន័យ​ដែល​ប្រើប្រាស់​ក្នុង software (E-Government) » ។

ចំណែក​លោក Hla Myint អភិបាលក្រុង​រ៉​ង់​ហ្គូ​ន ថ្លែង​ថា ៖ « ប្រសិនជា​យើង​ប្រតិបត្តិ​នូវ​ប្រព័ន្ធ e-Government បាន​ជោគជ័យ​នោះ យើង​អាច​សន្សំ​សំចៃ​លើ​ការ​ចំណាយ កំហុស​ឆ្ព​ង​នានា ពេលវេលា ឬ​ក៏​បង្កើន​នូវ​សមត្ថភាព​ដល់​និយោជិត​តាម​ផ្នែក​ទៀត​ផង ហើយ​ក្រុង​រ៉​ង់​ហ្គូ​ន​ក៏​អាច​ប្រែ​ក្លាយជា​ការ​អភិវឌ្ឍ​ទីក្រុង​អន្តរជាតិ​កាន់តែ​ទំនើប​ថែម​ទៀត » ។

ទោះជា​យ៉ាងណា ដើម្បី​ប្រតិបត្តិ​នូវ​គម្រោង e-government នេះ​ឱ្យ​បាន​ត្រឹមត្រូវ គណៈកម្មការ​អភិវឌ្ឍន៍​ក្រុង​រ៉​ង់​ហ្គូ​ន ចាំបាច់​ត្រូវ​តែ​សហការ​ជាមួយ​បណ្តា​ក្រសួង​ពាក់ព័ន្ធ និង​វិស័យ​សាធារណៈ ។

លោក​អភិបាលក្រុង​រ៉​ង់​ហ្គូ​ន​បន្ត​ថា ៖ « នៅ​ចំពោះ​មុខ YCDC យើង​រីករាយ​ក្នុង​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ក្រសួង​ក្នុង​ជួរ​រដ្ឋាភិបាល​ដទៃ​ទៀត​របស់​មី​យ៉ា​ន់​ម៉ា ប៉ុន្តែ​បច្ចុប្បន្ន​យើង​មិន​អា​ចត​ភ្ជាប់​ទំនាក់​បាន​ច្រើន​ឡើយ ។ ប៉ុន្តែ​យើង​កំពុង​ប្រតិបត្តិ​នូវ​គម្រោង​រយៈពេល​១៨​ខែ ដែល​សហការ​ជាមួយ​ក្រសួង​គមនាគមន៍ និង​បច្ចេកវិទ្យា​ព័ត៌មាន » ។
លោក Aung Win Myat ឱ្យ​ដឹង​ថា ៖ « សណ្ឋាគារ និង​ផ្ទះសំណាក់​ដែល​ប្រតិបត្តិការ​ជ្រក​ក្រោម​ស្លាក YCDC អាច​ចុះបញ្ជី​រួចរាល់​និង​បង់ពន្ធ​អចលនទ្រព្យ​តាម​ធនាគារ​ចល័ត​និង​ម៉ាស៊ីន​ឆូត​កាត ជាដើម ។ បច្ចុប្បន្ន​ប្រព័ន្ធ​វិក្កយបត្រ​អនុញ្ញាត​ឲ្យ​សាធារណជន​បង់ពន្ធ និង​ទូទាត់​ប្រាក់​តាម​ធនាគារ​របស់​ពួក​គេ » ។

ដើម្បី​បង្កើន​ចំណាប់អារម្មណ៍​សាធារណជន YCDC បាន​ដាក់​បង្ហាញ​នូវ​គេហទំព័រ​ដែល​រចនា​ឡើង​ថ្មី គឺ www.ycdc.gov.mm នៅ​ក្នុង​ខែសីហា ៕​