ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​ស៊ីម៉ង់ត៍​SCG​ថៃ​ចំណាយ​200​លាន​ដុល្លារ ពង្រីក​ការ​វិនិយោគ​នៅ​កម្ពុជា

8 ឆ្នាំ មុន

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ស៊ីម៉ង់ត៍ (SCG) ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​ថៃ នឹង​ចំណាយ​ប្រាក់​ចំនួន​២០០​លាន​ដុល្លារ​ដើម្បី​ពង្រីក​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ។

ប្រទេស​ថៃ ៖ ក្រុមហ៊ុន​ស៊ីម៉ង់ត៍ (SCG) ដែល​បាន​ចុះបញ្ជី​ក្នុង​ផ្សា​រមូល​ប​ត្រ​ថៃ នឹង​ចំណាយ​ប្រាក់​ចំនួន​២០០​លាន​ដុល្លារ​ដើម្បី​ពង្រីក​ការ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០២០ ។

លោក Kan Trakulhoon ប្រធាន និង​ជានា​យក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​ឧស្សាហកម្ម​ធំ​ជាងគេ​បំផុត​របស់​ថៃ លើក​ឡើង​ថា ៖ « ការ​យកចិត្តទុកដាក់​របស់​យើង​នឹង​ផ្តោត​លើ​វិស័យ​គ្រឿងសំណង់ និង​ស៊ីម៉ង់ត៍ ដែល​មាន​សក្តានុពល​ខ្លាំងក្លា​លើ​ការ​រីក​ចម្រើន​ក្នុង​ចំណោម​គោលនយោបាយ​បង្កើន​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​របស់​រាជរដ្ឋាភិបាល​កម្ពុជា» ។

លោក​បន្ត​ថា ៖ « SCG បាន​ចំណាយ​ប្រាក់​ចំនួន​២៧៧​លាន​ដុល្លារ​រួច​មក​ហើយ​នៅ​ទីនោះ ក្នុងអំឡុងពេល​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ ។ ពេល​សមាគម​សេដ្ឋកិច្ច​អាស៊ាន​មក​ដល់​នៅ​ឆ្នាំ​ក្រោយ​នេះ គេ​រំពឹង​ថា នឹង​ក្លាយជា​គន្លឹះ​នៃ​តម្រូវការ​ខ្ពស់​សម្រាប់​ស៊ីម៉ង់ត៍ និង​គ្រឿងសំណង់ ។ ក្រុមហ៊ុន​ស៊ីម៉ង់ត៍ SCG បាន​សម្លឹង​ឃើញ​កម្ពុជា​ស្ថិត​ក្នុង​ចំណោម​សមាជិក​អាស៊ាន ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ជាងគេ ជាមួយនឹង​អត្រាកំណើន​សេដ្ឋកិច្ច​ខ្ពស់ » ។

លោក​បន្ត​ទៀត​ថា ៖ « សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា ដែល​បាន​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​ពាណិជ្ជកម្ម​កម្ពុជា និង​ថៃ រាប់​បញ្ចូល​ទាំង​ក្រុមហ៊ុន SCG នៅ​ក្រុង​បាងកក កាលពី​ថ្ងៃ​សុក្រ​នេះ បាន​កម្រិត​នូវ​អត្រាកំណើន​ប្រចាំឆ្នាំ​ជា​មធ្យម​របស់​កម្ពុជា ក្នុង​អត្រា​៧% » ។

កម្ពុជា ជា​ប្រទេស​ជាប់​លំដាប់​ជា​ដៃគូ​ពាណិជ្ជកម្ម​អាស៊ាន​ធំ​បំផុត​ទី​៨ របស់​ថៃ ជាមួយនឹង​ទំហំ​ពាណិជ្ជកម្ម​ប្រចាំឆ្នាំ​ជា​មធ្យម​ក្នុង​អត្រា​៣,៨៤​ប៊ី​លាន​ដុល្លារ ។

តាម​ទិន្នន័យ​ពី​ក្រសួងពាណិជ្ជកម្ម​ថៃ​បង្ហាញ​ថា ផលិតផល​សំខាន់​ជាងគេ​ដែល​ថៃ​បាន​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​កម្ពុជា រួម​មាន ប្រេង​ចម្រាញ់​រួច អាហារ ភេសជ្ជៈ ស៊ីម៉ង់ត៍ គ្រឿងសំណង់ រថយន្ត និង​គ្រឿងបន្លាស់ ។

លោក Kan Trakulhoon មាន​ប្រសាសន៍​ថា ៖ « កម្ពុជា គឺជា​ប្រទេស​តែ​មួយ​គត់​ដែល​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ក្រុមហ៊ុន SCG ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ស្រប​ពេល​ដែល​ក្រុមហ៊ុន​នេះ​តាំងចិត្ត​បន្ត​គម្រោង​វិនិយោគ​ដោយ​ពេញលេញ​ក្នុង​ឧស្សាហកម្ម​គីមី​ឥន្ធនៈ​របស់​វៀតណាម​» ។

ថ្មី​ៗ​នេះ ក្រុមហ៊ុន​សាខា SCG Chemicals Co ឱ្យ​ដឹង​ថា ខ្លួន​នឹង​ប្រតិបត្តិការ​បន្ត​ជាមួយ​ការ​សាងសង់​រោងចក្រ​គីមី​ឥន្ធនៈ ដែល​មាន​ទំហំ​ទឹកប្រាក់​៤,៥​ប៊ី​លាន​ដុល្លារ​នៅ​ប្រទេស​នេះ បើទុកជា​មានការ​ដកខ្លួន​ពី​ដៃគូ​របស់​ខ្លួន គឺ​ក្រុមហ៊ុន Qatar Petroleum ក៏​ដោយ ។

លោក Kan Trakulhoon បញ្ជាក់​ថា ៖ « ចំពោះ​ទស្សនវិស័យ​នៃ​ការ​វិនិយោគ​ទាំងមូល​នៅ​កម្ពុជា អាហារ​កែ​ច្នៃ​មាន​ភាព​វិជ្ជមាន​ជាមួយ​ការ​ស្វាគមន៍​វិនិយោគិន​បរទេស​ពី​សំណាក់​រដ្ឋាភិបាល​កម្ពុជា រាប់​ទាំង​ប្រទេស​ថៃ​ផង​ដែរ​។ ការ​បើក​ច្រក​ទ្វារ​ក្នុង​តំបន់​ដែល​ជ្រក​ក្រោម​ស្លាក​សមាគម​សេដ្ឋកិច្ច​អាស៊ាន ផ្នែក​ទេសចរណ៍ និង​អចលនទ្រព្យ គឺជា​វិស័យ​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​ពីរ​ផ្សេង​ទៀត ដែល​វិនិយោគិន​ថៃ​គួរ​បោះ​ជំហាន​ចូល​កាន់តែ​ជិត » ។

ចំណែក​ប្រធាន​ក្រុមហ៊ុន TK Group លោក Thaveekij Jaturajarernkul ដែល​បាន​ចូលរួម​នៅ​ក្នុង​ជំនួប​នោះ​ដែរ មាន​ប្រសាសន៍​ថា ៖ « ក្រុមហ៊ុន​របស់​លោក​កំពុង​តែ​វិនិយោគ​នៅ​ប្រទេស​កម្ពុជា​អស់​រយៈពេល​២៥​ឆ្នាំ​មក​ហើយ​។ ម្យ៉ាងទៀត ក្រុមហ៊ុន​កំពុង​តែ​ស្វែងរក​ឱកាស​វិនិយោគ​បន្ថែម​ទៀត​ផង​ដែរ ។ ក្រុមហ៊ុន​របស់​លោក​បាន​វិនិយោគ​ក្នុង​មុខ​ជំនួញ​សណ្ឋាគារ និង​ទេសចរណ៍ អចលនទ្រព្យ និង​ឧទ្យាន​ឧស្សាហកម្ម​នៅ​ខេត្តបន្ទាយមានជ័យ ដែល​ជាប់​ព្រំប្រទល់​ជាមួយ​ខេត្ត​ស្រះ​កែវ​របស់​ថៃ » ។
លោក Thaveekij Jaturajarernkul បន្ត​ថា ៖ « អចលនទ្រព្យ​ឧស្សាហកម្ម (​ឧទ្យាន​ឧស្សាហកម្ម​) បាន​គ្របដណ្តប់​លើ​ផ្ទៃដី​៥០០​រ៉ៃ​ជាមួយនឹង​ផលិតកម្ម​សំខាន់​ៗ​ដូច​ជា សម្លៀក​បំពាក់ វាយនភ័ណ្ឌ និង​គ្រឿងបន្លាស់​រថយន្ត​។ បណ្តា​វិនិយោគិន​បរទេស​ជា​ច្រើន​បាន​ចាប់អារម្មណ៍​ប្រទេស​កម្ពុជា ដែល​ផ្តល់​នូវ​ឯកសិទ្ធិ​វិនិយោគ​ផ្សេង​ៗ​ក្នុង​ការ​ទាក់ទាញ​ពួក​គេ » ។

លោក​បញ្ជាក់​ថា ៖ « វិនិយោគិន​ចិន​ធំ​ៗ ក៏​កំពុង​ចរចា​ជាមួយ​លោក​អំពី​ការ​វិនិយោគ​ក្នុង​សួន​ឧស្សាហកម្ម​របស់​លោក​នៅ​ខេត្តបន្ទាយមានជ័យ​ផង​ដែរ ។ វិនិយោគិន​ចិន​ទាំងនោះ​ថែម​ចាប់អារម្មណ៍​លើ​ការ​ផលិត​គ្រឿងបន្លាស់​រថយន្ត​ទៀត​ផង ។ ចំណែក​វិស័យ​ផ្សេង​ទៀត​ដូច​ជា វិស័យ​កាត់ដេរ និង​អាហារ​កែ​ច្នៃ ក៏​គេ​សម្លឹង​ឃើញ​ប្រទេស​កម្ពុជា​ដែរ ដោយសារ​គេ​រាប់​ថា ជា​ច្រក​ទ្វារ​ដ៏​ល្អ​ឥត​ខ្ចោះ​ទៅ​កាន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក ដែល​ត​ភ្ជាប់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​កតាម​វៀតណាម និង​កំពង់​ផែ​ផ្ទាល់ខ្លួន​របស់​កម្ពុជា » ។
ជាង​នេះ​ទៀត សូ​ម្បី​តែ​វិនិយោគិន​ដែល​ធ្លាប់តែ​រីករាយ​ជាមួយ​កម្លាំង​ពលកម្ម​ធូរ​ថ្លៃ ឬ​មាន​តម្លៃ​ឈ្នួល​ទាប​ក្នុងស្រុក​របស់​ខ្លួន បច្ចុប្បន្ន​ក៏​កំពុង​សម្លឹង​មិន​ដាក់​ភ្នែក​មក​លើ​កម្ពុជា​ដែរ ដែល​ជាទី​តាំង​ផ្តល់​ប្រាក់​ឈ្នួល​អប្បបរមា​ទាប​ជាង​ប្រទេស​ចិន ។

គួរ​រំឭក​ថា ផ្សារ​ហ៊ុន​របស់ Siam Cement បាន​បិទ​ការ​ជួញដូរ​កាលពី​ថ្ងៃ​សុក្រ នៅ​លើ​ផ្សា​រមូល​ប​ត្រ​ថៃ​ក្នុង​អត្រា​៤៣៨​បាត ធ្លាក់​ចុះ​១៤​បាត​ក្នុង​ការ​ជួញដូរ​ដែល​មាន​តម្លៃ​ទឹកប្រាក់​៧៥៨​បាត ៕