ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចិន ៣៦​នាក់ លួច​ឆ្លងដែន​ខុសច្បាប់​តាម​នាវា ១​គ្រឿង ត្រូវ​ចាប់បាន​នៅ​ខេត្ត​ព្រះសីហនុ​

1 ខែ មុន
  • ព្រះសីហនុ

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន ៣៦​នាក់ បាន​លួច​ឆ្លងដែន​ខុសច្បាប់ ជិះ​នាវា ១​គ្រឿង ដោត​ទង់ជាតិ​កម្ពុជា ចេញពី​ខេត្ត​ហ្វ៊ូ​ចៀន ប្រទេស​ចិន ចូលមក​កម្ពុជា…

​ខេត្ត​ព្រះសីហនុ​៖ ជនជាតិ​ចិន ៣៦​នាក់ បាន​លួច​ឆ្លងដែន​ខុសច្បាប់ ជិះ​នាវា ១​គ្រឿង ដោត​ទង់ជាតិ​កម្ពុជា ចេញពី​ខេត្ត​ហ្វ៊ូ​ចៀន ប្រទេស​ចិន ចូលមក​កម្ពុជា ត្រូវ​ចាប់បាន ក្នុង​ដែនសមុទ្រ​ខេត្ត​ព្រះសីហនុ កាលពី​យប់​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១​។

​របាយការណ៍ បង្ហាញថា នៅ​ថ្ងៃទី​២៤ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ២១ និង ៣០​នាទី កម្លាំង​អង្គភាព​បង្ក្រាប​បទល្មើស​លើ​ផ្ទៃសមុទ្រ​នៃ​នាយកដ្ឋាន​នគរបាល​ការពារ​ព្រំ​ដែនទឹក បាន​សហការ​ជាមួយ​កម្លាំង​កងទ័ពជើងទឹក ឃាត់​ត្រួតពិនិត្យ​នាវា​ចិន ១​គ្រឿង នៅ​ចំណុច​និយាម​កាលេ​ខ ១០°៣៥-១០៣°២២​។ ក្រោយ​ធ្វើការ​ត្រួតពិនិត្យ និង​សាកសួរ ក្រុម​នាវិក បាន​ឲ្យ​ដឹងថា នាវា​នេះ មានឈ្មោះ តុង ហាយ បាន​ចាក​ចេញពី​កំពង់ផែ ហ្វ៊ូ​អាន ខេត្ត​ហ្វ៊ូ​ចៀន ប្រទេស​ចិន នៅ​ថ្ងៃទី​១៨ ខែកក្កដា ឆ្នាំ​២០២១​។​

​របាយការណ៍ បង្ហាញថា នៅលើ​នាវា​នេះ មាន​ជនជាតិ​ចិន ៣៦​នាក់ ( ស្រី ១១​នាក់ ) និង​ជនជាតិខ្មែរ ២​នាក់ ជា​កម្មករ​។ ករណីនេះ យើង​បានរៀបចំ​ឯកសារ បញ្ជូនទៅ​ឲ្យ​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ តាម​បញ្ជា​ដ៏​ខ្ពង់ខ្ពស់​របស់​ឯកឧត្តម នាយ​ឧ​ត្ត​ម​សេនីយ៍ សន្តិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ ដើម្បី​អនុវត្តតាម​នី​វិធី​ច្បាប់​បន្ត​៕​

Picture
Picture

Picture
Picture
Picture
Picture