ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកយាយម្នាក់អាយុ៨៨ឆ្នាំបានជាសះស្បើយ ពីកូវីដ និងអនុញ្ញាត​ឲ្យត្រឡប់​ទៅ​ផ្ទះ​វិញ

2 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ លោកយាយ ស្តើង ស៉ាំ រស់នៅ​ក្នុងភូមិ​លេខ​០៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង បានជា​សះស្បើយ​ពី​ជម្ងឺ​កូ​វី​ដ​-១៩…

ខេត្តព្រៃវែង ៖ លោកយាយ ស្តើង ស៉ាំ រស់នៅ​ក្នុងភូមិ​លេខ​០៤ សង្កាត់​កំពង់លាវ ក្រុង​ព្រៃវែង ខេត្តព្រៃវែង បានជា​សះស្បើយ​ពី​ជម្ងឺ​កូ​វី​ដ​-១៩ និង​ត្រូវ​បាន​អនុញ្ញាត​ឲ្យ ត្រឡប់​ទៅ​ផ្ទះ​វិញ នៅ​ថ្ងៃ​ទី​២៤ ខែកក្កដា ត្រូវ​ចំ​ថ្ងៃ​ខួប​គម្រប់​៨៧ ឈាន​ចូល ៨៨​វស្សា របស់​លោកយាយ​តែ​ម្ដង ។ នេះ​បើ​យោង​តាម​អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ បាន​បង្ហោះ​មុន​នេះ​បន្តិច ។

សូម​បួងសួង​ដល់​គុណព្រះរតនៈត្រ័យ តាម​ជួយ​ថែរក្សា​លោកយាយ​ឲ្យ​មាន​សុខភាព​ល្អ ជន្មាយុ​យឺនយូរ ។

ជា​ចុង​ក្រោយ សូម​អរគុណ​ដល់​ក្រុម​គ្រូពេទ្យ មន្ទីរពេទ្យ​បង្អែក​ខេត្តព្រៃវែង សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង ដើម្បី​ប្រជាពលរដ្ឋ ទាំងអស់​គ្នា ។

នៅក្នុងការបង្ហោះរបស់អនុ​គណៈកម្មការ​ស្រាវជ្រាវ​ជំងឺ​កូ​វី​ដ​១៩ នោះក្រោយពីលោកយាយបានជាពីកូវីដ១៩ នោះដែរ ក៏មានការជូនពរឲ្យលោកយាយមានសុខភាពល្អ និងអ្នកខ្លះទៀតសូមឲ្យលោកយាយមានអាយុយឺនយូរ ហើយក៏មានអ្នកអរគុណដល់ក្រុមគ្រួពេទ្យផងដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ