ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ព្រះ​សីហ​នុប​ន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈ១៤ថ្ងៃ បន្ថែមទៀត

2 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុប​ន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល​១៤​ថ្ងៃ​បន្ថែម​ទៀត ចាប់ពី​ថ្ងៃ​ទី​២៣ ខែកក្កដា ដល់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។…

ខេត្ត​ព្រះ​សីហ​នុ ៖ អាជ្ញាធរ​ខេត្ត​ព្រះ​សីហ​នុប​ន្ត​ផ្អាក​លក់​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ​រយៈពេល​១៤​ថ្ងៃ​បន្ថែម​ទៀត ចាប់ពី​ថ្ងៃ​ទី​២៣ ខែកក្កដា ដល់​ថ្ងៃ​ទី​០៥ ខែសីហា ឆ្នាំ​២០២១ ក្នុងភូមិ​សាស្ត្រ​ខេត្ត​ព្រះ​សីហ​នុ ។

បើ​តាម​សេចក្តី​ប្រកាស​របស់ លោក គួ​ច ចំរើន បាន​បញ្ជាក់​ថា រហូត​មក​ដល់​ពេល​នេះ ក្នុង​ខេត្ត​ព្រះ​សីហ​នុ នៅ​មិន​ទាន់​ទប់ស្កាត់​បាន​ទាំងស្រុង​នៅឡើយ​ទេ ហើយ​កំពុង​មានការ​ឆ្លង​រាលដាល​ជា​បន្ដបន្ទាប់​ទៀត ដូច្នេះ​ការ​បន្ដ​ផ្អាក​លក់​គ្រឿង​ស្រវឹង​នេះ ដើម្បី​ធានា​ការពារ​អាយុជីវិត​ប្រជាពលរដ្ឋ សុខភាព​សាធារណៈ និង​សណ្ដាប់ធ្នាប់​សង្គម ។

ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ អ្នកគ្រប់គ្រង​ផ្សារ អ្នកគ្រប់គ្រង​ក្រុមហ៊ុន ឬ​ដេប៉ូ​ចែកចាយ ម្ចាស់​ហាង ម្ចាស់ តូប​លក់ដូរ ក៏​ដូច​ជា​ម្ចាស់​ទីតាំង​អាជីវកម្ម​ពាក់ព័ន្ធ ការ​លក់ដូរ​គ្រឿង​ស្រវឹង​ដូច​ខាងលើ មិន​អនុវត្ត​តាម​សេចក្តីណែនាំ​នេះ ត្រូវ​ទទួល​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ដោយ​គ្មាន​ការ​លើកលែង​ជា​ដាច់ខាត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ