ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកគ្រប់គ្រង​និង​បុគ្គលិក​ប្រា​សាក់​បរិច្ចាគ​ឈាម​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​គ្រប់គ្រង​និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់ ។

រាជធានី​ភ្នំពេញ ៖ គណៈ​គ្រប់គ្រង​និង​បុគ្គលិក​គ្រប់​ជាន់ថ្នាក់​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម​ដល់​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ដើម្បី​យក​ទៅ​ជួយ​សង្គ្រោះ​ជីវិត​ជន​រង​គ្រោះ​ដែល​ត្រូវការ​ឈាម​បន្ទាន់ ។ ការ​បរិច្ចាគ​ឈាម​នេះ បាន​ធ្វើ​ឡើង​នៅ​អគារ​ការិយាល័យ​កណ្តាល​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ ឆ្នាំ​២០១៥ ។

លោក អ៊ុំ សម​អឿ​ន អនុប្រធាន​នាយក​ប្រតិបត្តិ​នៃ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ប្រា​សាក់ បាន​មាន​ប្រសាសន៍​ថា យើង​មាន​សេចក្តី​រីករាយ​និង​មោទនភាព​ជា​ពន់ពេក ដែល​បានឃើញ​បុគ្គលិក​ប្រា​សាក់​របស់​យើង​មានចិត្ត​សប្បុរស​ចូលរួម​ក្នុង​ការ​បរិច្ចាគ​នេះ ។ ការណ៍​នេះ​បង្ហាញ​ឱ្យ​ឃើញ​កាន់តែ​ច្បាស់​ថា បុគ្គលិក​ប្រា​សាក់​មិន​ត្រឹមតែ​មានការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុង​ការ​ខិតខំ​ប្រឹងប្រែង​បំពេញការងារ​ប្រចាំ​ថ្ងៃ​នោះ​ទេ ថែម​ទាំង​ជា​ពលរដ្ឋ​ដែល​មាន​ទំនួល​ខុស​ត្រូវ និង​ចេះ​ចែករំលែក​ក្តី​ស្រឡាញ់​ទៅ​កាន់​សង្គម​ដែល​ពួក​គេ​កំពុង​តែ​រស់នៅ​ផង​ដែរ ។ យើង​ក៏​សូម​លើកទឹកចិត្ត​ដល់​សាធារណជន​ទាំងអស់​ជា​ពិសេស​យុវជន សូម​ចូលរួម​បរិច្ចាគ​ឈាម​និង​ផ្តល់​នូវ​ក្តី​ស្រឡាញ់​ទៅ​កាន់​ជនរួមជាតិ​របស់​យើង​ទាំងអស់​គ្នា ដើម្បី​បណ្តុះ​វប្បធម៌​នៃ​ការ​ជួយ​យកអាសា​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយ​ៗ​ផង​ដែរ ។
 
លោក ខៃ សុខ​ហេង តំណាង​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​បាន​ថ្លែង​ថា ការ​ផ្តល់​ឈាម​គឺជា​សកម្មភាព​មនុស្សធម៌​មួយ​ដែល​បាន​ចូលរួម​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស ដែល​ជា​ធម្មតា​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ប្រើប្រាស់​ឈាម​ប្រមាណ​ជា​១៥០​ទៅ​១៧០​ប្លោក​ក្នុង​មួយ​ថ្ងៃ​សម្រាប់​ការ​សង្គ្រោះ​នានា ជា​ពិសេស​ជន​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ស្ត្រី​សម្រាលកូន​មិន​ប្រក្រតី ។ លោក​បាន​សម្តែង​នូវ​សេចក្តី​ត្រេកអរ និង​អរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​គណៈ​គ្រប់គ្រង និង​បុគ្គលិក​ប្រា​សាក់ ដែល​មិន​ត្រឹមតែ​ចូលរួម​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​តាម​រយៈ​ការ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​ច្រើន​បែប​ច្រើន​យ៉ាង​ជូន​ប្រជាជន​នោះ​ទេ ប៉ុន្តែ​ថែម​ទាំង​បាន​ចូលរួម​ក្នុង​កិច្ចការ​សង្គម​តាម​រយៈ​ការ​បរិច្ចាគ​ឈាម​នេះ​ផង​ដែរ ។ លោក​បញ្ជាក់​ថា ក្នុង​ចំណោម​ប្រជាជន​១​ពាន់​នាក់ មាន​តែ​៤​នាក់​ប៉ុណ្ណោះ​ដែល​បាន​ស្ម័គ្រចិត្ត​បរិច្ចាគ​ឈាម ស្រប​ពេល​ដែល​អង្គការ​សុខភាព​ពិភពលោក​លើក​ឡើង​ថា ប្រទេស​កំពុង​អភិវឌ្ឍន៍​គួរ​មាន​អត្រា​អំណោយ​ឈាម​១​ភាគរយ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ឈាម​ឱ្យ​បាន​គ្រប់គ្រាន់ ។

គួរ​បញ្ជាក់​ថា ប្រា​សាក់​គឺជា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ដែល​មានការ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ចូលរួម​ដល់​វឌ្ឍនភាព​សង្គម និង​បាន​កសាង​នូវ​ស្នាដៃ​ជា​ច្រើន​ក្នុង​កិច្ច​ការងារ​សង្គម​របស់​ខ្លួន​ដូច​ជា ការ​សាងសង់​បណ្ណាល័យ​ការ​បរិច្ចាគ​ទៅ​កាន់​កម្មវិធី​ជំនួយ​មនុស្សធម៌​របស់​កាកបាទក្រហមកម្ពុជា ឧបត្ថម្ភ​ដល់​កម្មវិធី​វះកាត់​ព្យាបាល​មាត់​ឆែប ឧបត្ថម្ភ​ដល់​កម្មវិធី​ចម្រៀង សម្រាប់​កុមារ ឧបត្ថម្ភ​ដល់​កម្មវិធី​ថ្ងៃ​រីករាយ​នៃ​កុមារ ជំនួយ​មនុស្សធម៌​ដល់​អតិថិជន​រង​ផល​ប៉ះពាល់​ពី​អគ្គិភ័យ ទឹកជំនន់ និង​សកម្មភាព​ផ្សេង​ៗ​ជា​ច្រើន​ទៀត  ៕