ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សូ​ម្បី​តែ​អ្នក​ថតរូប​អាជីព​ក៏​ប្រើ​សាំ​ស៊ុ​ង Galaxy Note 5 ដែរ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​ថតរូប​កំពុង​តែ​មានការ​ពេញ​និយម អ្នកខ្លះ​ចូល​ចិត្ត​ថត​ទេសភាព អ្នកខ្លះ​ចូល​ចិត្ត​រូប​ម្ហូបអាហារ​ដើម្បី​ចែករំលែក​ជាមួយ​មិត្តភក្ដិ​ក្នុង Facebook និង​បណ្តាញ​សង្គម​ផ្សេង​ៗ ។ លោក កឹ​ម សុ​វ​ណ្ណា

រាជធានី​ភ្នំពេញ ៖ ការ​ថតរូប​កំពុង​តែ​មានការ​ពេញ​និយម អ្នកខ្លះ​ចូល​ចិត្ត​ថត​ទេសភាព អ្នកខ្លះ​ចូល​ចិត្ត​រូប​ម្ហូបអាហារ​ដើម្បី​ចែករំលែក​ជាមួយ​មិត្តភក្ដិ​ក្នុង Facebook និង​បណ្តាញ​សង្គម​ផ្សេង​ៗ ។ លោក កឹ​ម សុ​វ​ណ្ណា គឺជា​អ្នក​ថតរូប​អាជីព​ម្នាក់​ដែល​មានបទពិសោធន៍​ជិត​បួន​ឆ្នាំ​មក​ហើយ រូបថត​ដែល​ជា​ស្នាដៃ​របស់​គាត់​ត្រូវ​បាន​ប្រើប្រាស់​នៅ​តាម​ទំព័រ​កាសែត និង​ទស្សនាវដ្តី​ជា​ច្រើន ។

លោក កឹ​ម សុ​វ​ណ្ណា មាន​ប្រសាសន៍​ថា ៖«​ជា​ទូទៅ​ខ្ញុំ​តែង​ប្រើ​កា​មេ​រា​៉​ទំនើប​ដែល​មាន​តម្លៃ​រាប់​ពាន់​ដុល្លារ​ថតរូប​ដើម្បី​ទទួល​បាន​នូវ​រូបភាព​ដែល​មានគុណ​ភាពល្អ​អាច​ប្រើ​បាន​ច្រើន​យ៉ាង​។ ប៉ុន្តែ​នា​ពេល​ថ្មី​ៗ​នេះ ខ្ញុំ​បាន​សាកល្បង​មក​ប្រើ​កាមេរ៉ា​ទូរស័ព្ទ​ដើម្បី​ថតរូប​ភាព​វិញ​ម្តង​»​។

លោក កឹ​ម សុ​វ​ណ្ណា បាន​ជ្រើសរើស​យក​ទូរស័ព្ទ​សាំ​ស៊ុ​ង Galaxy Note5 មក​ប្រើ​ដើម្បី​ថតរូប ។ «​ខ្ញុំ​ប្រើ​ទូរស័ព្ទ​នេះ​មក​ថតរូប​ម្ហូប និង​ទេសភាព ព្រេ​ាះ​មានគុណ​ភាពល្អ​មិន​ចាញ់​កាមេរ៉ា​ទំនើប​ឡើយ ហើយ​ងាយ​យក​តាម​ខ្លួន​» ។

ទូរស័ព្ទ​សាំ​ស៊ុ​ង Galaxy Note5 មានកម្ម​វិធី​ច្រើន​ដែល​អាច​កែ​រូបភាព​បាន​ស្រួល​ដូច​ជា Adobe Photoshop Express ជាដើម ព្រមទាំង​កម្មវិធី​ផ្សេង​ៗ​ជា​ច្រើន​ដែល​អ្នក​ប្រើប្រាស់​អាច​ដោ​ន​ឡូ​ដ​ដោយ​ឥត​គិតថ្លៃ​។ 

លោក សុ​វ​ណ្ណា បាន​បញ្ជាក់​បន្ថែម​ថា ៖«​ជាមួយ​ទូរស័ព្ទ​មួយ​នេះ ខ្ញុំ​អាច​ថតរូប​នៅ​ទីកន្លែង​ងងឹត​បាន​ដោយសារ​តែ​វា​មាន​អា​ភិត​ឆឺ​F:1.9 ហើយ​អាច​បែងចែក​ដាច់​រវាង​រូបភាព​ខាង​មុខ ។ ទូរស័ព្ទ Samsung Galaxy Note 5 ផ្តល់​នូវ​ការ​ថតរូប​ភាព​កាន់តែ​ច្បាស់​ជាង​មុន  ដោយ កាមេរ៉ា​ក្រោយ​មាន​ទំហំ​១៦​មេ​ហ្គា​ភិ​ច​សែ​ល និង​អាច​រក្សា​លំនឹង​រូបភាព ។ ចំណែក​កាមេរ៉ា​មុខ​ត្រូវ​បាន​ដំឡើង​ដល់​ទៅ​៥​មេ​ហ្គា​ភិ​ច​សែ​ល ដែល​អាច​ឲ្យ​អ្នក​ដើរ​ថត​selfie បាន​ងាយស្រួល និង​ច្បាស់​ជាង​មុន ។

អ្នក​ប្រើប្រាស់ GalaxyNote 5 នឹង​ទទួល​បាន​អត្ថប្រយោជន៍​ពី​ប​ចេ្ច​ក​វិទ្យា​ឈានមុខ​នៃ​ប្រព័ន្ធ​កាមេរ៉ា​ដ៏​អស្ចារ្យ​របស់​សាំ​ស៊ុ​ង​ដែល​មាន​ដូច​ជា Quick Launch (​ចុច​ពីរ​ដង​ទៅ​លើ​ប៊ូ​តុង​Home ដើម្បី​ថត​នៅ​ក្នុង​រយៈពេល​តិច​ជាង​មួយ​វិនាទី​*) Auto Real-time High DynamicRange (HDR) ហើយ​និង​ការ​រក្សា​លំនឹង Smart Optical Image Stabilization (OIS) រួម​នឹង​របកគំហើញ​នៃ​ប​ចេ្ច​ក​វិទ្យា​ថ្មី​ៗ ៕