ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុ​ម​ហ៊ុន​អាកាសចរណ៍ Dragonair នាំ​ភ្នាក់ងារ​ទាំង​6​របស់​ខ្លួន​ទៅ​ប្រទេស​ជប៉ុន

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Dragonair បាន​ធ្វើការ​ហោះហើរ​១២​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ហុងកុង និង​៧​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ពី​ខេត្តសៀមរាប​ទៅ​កាន់​ទីក្រុង​ហុងកុង ។

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន Dragonair បាន​ធ្វើការ​ហោះហើរ​១២​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ពី​រាជធានី​ភ្នំពេញ​ទៅ​កាន់​ទីក្រុង​ហុងកុង និង​៧​ជើង​ក្នុង​មួ​យស​ប្តា​ហ៍ ពី​ខេត្តសៀមរាប​ទៅ​កាន់​ទីក្រុង​ហុងកុង ។ រួម​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍ Cathay Pacific#, Dragonair មាន​ជើងហោះហើរ​ជាង​១៩០​គោលដៅ​ក្នុង​ពិភពលោក  ។

កាលពី​ពាក់កណ្តាល​ខែកញ្ញា​កន្លង​ទៅ ក្រុមហ៊ុន​អាកាសចរណ៍ Dragonair និង ភ្នាក់ងារទេសចរណ៍​ទាំង​៦ បាន​ធ្វើ​ដំណើរ​ថ្នាក់​ពិសេស​ទៅ​កាន់​ប្រទេស​ជប៉ុន ដើម្បី​ទទួល​នូវ​បទ​ពិសោធន៍​ពី​ផលិតផល និង​សេវាកម្ម​របស់​ក្រុមហ៊ុន​ទាំង​ពីរ រួម​ទាំង​កន្លែង​សម្រាក​រង់ចាំ សម្រាប់​ភ្ញៀវ​ថ្នាក់​ពិសេស​នៅ​ព្រ​លាន​យន្តហោះ ហុងកុង និង​តូ​ក្យូ​ផង​ដែរ ។

ក្រុមហ៊ុន Dragonair និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍​ទាំង​៦ ធ្វើ​ដំណើរ​ទៅ​កាន់​ទីក្រុង អូ​សា​កា ហើយ​ត្រឡប់​មក​កាន់​ទីក្រុង​តូ​ក្យូ ដោយ​បាន​ទស្សនា​តំបន់​ទេសចរណ៍​សំខាន់​ៗ​នៅ​អូ​សា​កា ក្យូ​តូ ណា​ហ្គូ​យ៉ា តំបន់​ភ្នំ​ហ្វូ​ជី យ៉ូ​កូ​ហា​ម៉ា និង​តូ​ក្យូ ។ ក្រុមហ៊ុន Dragonair និង Cathay Pacific ជា​ក្រុមហ៊ុន​តែ​មួយ ៕