ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ឈ្មួញ​គ្រឿងញៀ.ន​២​នាក់ និង​ថ្នាំ​ញៀន​៥០​គីឡូក្រាម​បញ្ជូន​ទៅ​តុលាការ​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តាម​កាល​វេលា​កំណត់​របស់​កម្លាំង​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រ​ឆាង​បទល្មើស​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នេះ និង​ត្រូវ​បញ្ជូន​ឈ្មួញ​គ្រឿងញៀន​២ នាក់​រួម​ទាំង​វត្ថុ​តាង ថ្នាំ​ញៀន​ប្រមាណ​៥០​គីឡូក្រាម​ផង​នោះ​ទៅ​កាន់​សលា​ដំបូង​រាជធានី​ភ្នំពេញ…

រាជធានី​ភ្នំពេញ ៖ តាម​កាល​វេលា​កំណត់​របស់​កម្លាំង​សមត្ត​កិច្ច​នគរបាល​មន្ទីរ​ប្រ​ឆាង​បទល្មើស​គ្រឿងញៀន នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ នេះ និង​ត្រូវ​បញ្ជូន​ឈ្មួញ​គ្រឿងញៀន​២ នាក់​រួម​ទាំង​វត្ថុ​តាង ថ្នាំ​ញៀន​ប្រមាណ​៥០​គីឡូក្រាម​ផង​នោះ​ទៅ​កាន់​សលា​ដំបូង​រាជធានី​ភ្នំពេញ ដើម្បី​ចាត់ការ​តាម​ច្បាប់​ស្តី​ពី​អំពើ​ជួញដូរ​គ្រឿងញៀន ។

ដោយ​អនុវត្ត​តាម​បញ្ជា ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង ឯកឧត្តម នាយ​ឧត្ដម​សេនិយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​ពី​សំណាក់​លោក​ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ។

កាលពី​ថ្ងៃ​ទី ២០ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង​១០ និង ៣៥ នាទី សមត្ថកិច្ច​នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​(​ក​១)​ដឹកនាំ​ដោយ​លោក ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ និង​លោក​វរសេនីយ៍ទោ ហុង វ​ណ្ណា​រិ​ទ្ធ នាយការិយាល័យ​ទី​១​ហៅ​ថា (​ក​១) សហការ​ជាមួយ​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​ការ​សម្របសម្រួល​ដោយ លោក ស៊ិ​ត វណ្ណៈ ព្រះ​រាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ចុះ​ស្រាវជ្រាវ និង​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ក្រុម​ឧក្រិដ្ឋជន​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​៤​ចំណុច​ផ្សេង​គ្នា​ជា​បន្តបន្ទាប់ ។

ចំណុច​ទី​១ នៅ ផ្លូវលំ សង្កាត់​ទួល​សង្កែរ​១ ខណ្ឌ​ឬ​ស្សី​កែវ ចំណុច​ទី​២ នៅ អតីត​រោងចក្រ​ទឹកដោះគោ លើ​ផ្លូវជាតិ​លេខ​៥ សង្កាត់​ទួល​សង្កែរ​១ ខណ្ឌ​ឬ​ស្សី​កែវ ចំណុច​ទី​៣ នៅផ្ទះ​ជួល​លេខ​១៣២៩ ផ្លូវ​១០៣ ភូមិ​ទួល​ថ្លាន់ សង្កាត់​ទួល​សង្កែ​២ ខណ្ឌ​ឬ​ស្សី​កែវ និង​ចំណុច​ទី​៤ នៅផ្ទះ​ដេ​២ ផ្លូវ​បេតុង ភូមិ​ក្រាំងធ្នង់ សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​ស​សែន​សុខ រាជធានី​ភ្នំពេញ លទ្ធផល ៖ ឃាត់ខ្លួន​ ជនសង្ស័យ ២​នាក់ ក្នុង​នោះ​មាន​ម្នាក់​ឈ្មោះ សាន ពិសិដ្ឋ ភេទ​ប្រុស អាយុ​៣៧ ឆ្នាំ និង​ម្នាក់​ឈ្មោះ សុខ ពន្លក ភេទ​ប្រុស អាយុ​៣០ ឆ្នាំ ។ ករណី​បង្ក្រាប​បទល្មើស​ជាក់ស្តែង​នោះ​សមត្ត​កិច្ច​ចាប់​យក​វត្ថុ​តាង សារធាតុ​ញៀន​សរុប​៥០ គីឡូ ២៨៦,៦៦ ក្រាម ក្នុង​នោះ​មាន ៖

១.​ជា​សារធាតុ​ប្រភេទ​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន​(ICE) ៣០​កញ្ចប់​ធំ ៤​កញ្ចប់​តូច ស្មើ​ទម្ងន់ ៣០​គីឡូ ៣៤០​ក្រាម
២.​សារធាតុ​ប្រភេទ​ថ្នាំ​កេ​តា​មីន​(Ketamine) ២០​កញ្ចប់​ធំ ស្មើ​ទម្ងន់ ១៩​គីឡូ ៩៤៦,៦៦​ក្រាម
៣.​ទូរស័ព្ទ ៣​គ្រឿង
៤.​ម៉ូតូ ១​គ្រឿង
និង​៥.​រថយន្ត ១​គ្រឿង ។

ជនសង្ស័យ និង​វត្ថុ​តាង​ខាងលើ សមត្ត​កិច្ច​បាន​កសាង​សំណុំរឿង និង​បញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ