ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្វាយរៀង រកឃើញ​អ្នក​វិជ្ជមាន​កូ​វីដ​១៩​ថ្មី ១០៤​នាក់​ថែមទៀត ជាសះស្បើយ ៧២​នាក់ និង​ស្លា.ប់​ថ្មី ២​នាក់

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ១០៤​នាក់ ស្រី…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ រដ្ឋបាលខេត្ត​ស្វាយរៀង បានប្រកាស​នូវ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ថ្មី ចំនួន ១០៤​នាក់ ស្រី ៦៨​នាក់​។ ក្នុងនោះ មាន​កម្មករ កម្មការិនី​រោងចក្រ ចំនួន ១១​នាក់ ករណី​ឆ្លង​លើ​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នក​កូ​វីដ​១៩ ចំនួន ៨​នាក់ លើ​អ្នកមាន​ការសង្ស័យ ១១​នាក់ និង​ឆ្លង​លើ​អាជីវករ​ផ្សារ​កំពង់ត្រាច ៧១​នាក់​។​

​ចំពោះ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ មាន​ចំនួន ១០៤​នាក់ បាន​បញ្ជូនទៅ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ចំនួន ៦​នាក់ បញ្ជូនទៅ​មន្ទីរពេទ្យបង្អែក​សាមគ្គី​រំដួល ១៥​នាក់ និង​បញ្ជូនទៅ​មជ្ឈមណ្ឌល​ព្យាបាល​កូ​វីដ​១៩ ក្រុង​បាវិត ចំនួន ៨២​នាក់​។​

​រដ្ឋបាលខេត្ត​ស្វាយរៀង ក៏បាន​ប្រកាស​ពី​ករណី​ស្លាប់​ថ្មី ២​នាក់​។ គឺ​ស្ត្រី ឈ្មោះ ញឹម សុផល អាយុ ៨៤​ឆ្នាំ ជា​ប្រជាពលរដ្ឋ នៅ​ភូមិ​តា​កឹង ឃុំ​ព្រៃធំ ស្រុក​កំពង់រោទិ៍​។ លោកយាយ ជា​ចាស់ជរា មាន​ជំងឺ​រ៉ាំរ៉ៃ ប្រចាំកាយ និង​ជាប់​ពាក់ព័ន្ធ​អ្នក​វិជ្ជមាន​កូ​វីដ​១៩ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅផ្ទះ រយៈពេល ៣​ថ្ងៃ មាន​អាកា​រៈ​ក្តៅ​ខ្លាំង ហត់ ពិបាក​ដកដង្ហើម​។ ក្រុមការងារ បាន​យក​សំណាក ធ្វើតេស្ត​រហ័ស ដល់ផ្ទះ ហើយ​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ នៅ​ថ្ងៃទី​១៦ ខែកក្កដា ឆ្នាំ​២០២១​។ ដោយសារ​មាន​ជំងឺ​ប្រចាំកាយ លើស​សម្ពាធ​ឈាម ទឹកនោមផ្អែម និង​រលាក​ផ្លូវដង្ហើម​ធ្ងន់ធ្ងរ ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ស្រុក​ស្វាយជ្រំ ដោយ​សង្គ្រោះបន្ទាន់​ជាច្រើន​ថ្ងៃ ហើយ​បាន​ស្លាប់បាត់​បង់ជីវិត នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១១​ព្រឹក ដោយ​ជំងឺ​កូ​វីដ​១៩​។

​ចំណែក​អ្នកស្លាប់​ម្នាក់ទៀត ជា​បុរស ឈ្មោះ ម៉ិ​ញ យ៉ាក អាយុ ៦៩​ឆ្នាំ ជា​ប្រជាពលរដ្ឋ នៅ​ភូមិ​បឹង​រ៉ៃ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ​។ អ្នកជំងឺ ក៏​ជា​ចាស់ជរា មាន​ជំងឺ​ប្រចាំកាយ​។ ដោយមាន​អាកា​រៈ ក្តៅ ហត់ ពិបាក​ដកដង្ហើម នោម​ទាស់ ឈឺ ក៏ត្រូវ​ក្រុមគ្រួសារ បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្ត​។ ក្រុមការងារ​យក​សំណាក​ធ្វើតេស្ត​រហ័ស ក៏​រកឃើញ​លទ្ធផល​វិជ្ជមាន​កូ​វីដ​១៩ នា​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ក៏បាន​ស្លាប់ បាត់បង់​ជីវិត នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ាង ៩​ព្រឹក ដោយ​ជំងឺ​កូ​វីដ​១៩​។

​គិត​ត្រឹម​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ខេត្តស្វាយរៀង មាន​អ្នក​វិជ្ជមាន​កូ​វីដ​១៩ សរុប ៤,៣២២​នាក់ ស្រី ២,៤០៦​នាក់ ជាសះស្បើយ​សរុប ៣,៥០៥​នាក់ ស្រី ១,៩៦៩​នាក់ និង​កំពុង​សម្រាក​ព្យាបាល ចំនួន ៧៤៥​នាក់ ស្រី ៣៩០​នាក់​។ ករណី​ស្លាប់​កើនឡើង ៦៩​នាក់ ស្រី ៤៦​នាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ