ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចោរលួច​ម៉ូតូ ត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​វាយ​បែកក្បាល ហើយ​ប្រគល់​ឲ្យ​សមត្ថកិច្ច​

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ លួច​ម៉ូតូ មិនបាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ ឃើញ នាំគ្នា​ដេញ​ស្ទាក់ ឃាត់​បាន​វាយ​បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម ប្រគល់​ទៅ​សមត្ថកិច្ច យកទៅ​សួរនាំ…

រាជធានី​ភ្នំពេញ​៖ ជនសង្ស័យ លួច​ម៉ូតូ មិនបាន​សម្រេច ត្រូវ​ប្រជាពលរដ្ឋ ឃើញ នាំគ្នា​ដេញ​ស្ទាក់ ឃាត់​បាន​វាយ​បណ្ដាល​ឲ្យ​បែកក្បាល​ហូរឈាម ប្រគល់​ទៅ​សមត្ថកិច្ច យកទៅ​សួរនាំ នៅ​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ទី​២ បង្កអោយមាន​ការភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង ១​រំលង​អា​ធ្រា​ត្រ ឈានចូល​ថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​ថ្មគោល​បី សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

​ជនសង្ស័យ​ឈ្មោះ វៀត ភេទ​ប្រុស អាយុ ២៤​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ដើរហើរ​គ្រប់កន្លែង​ប៉ះ​អី​យក​នឹង អោយតែ​ទុក​ប្រហែស​។

​ប្រភព​ប្រភពព័ត៌មាន​ពី​ម្ចាស់​ម៉ូតូ បាន​និយាយថា នៅ​មុនពេល​កើតហេតុ គាត់​បាន​ទុក​ម៉ូតូ​ម៉ាក​ស្មាស​វី ពណ៌​ខ្មៅ នៅ​ខាងក្រោម​ផ្ទះជួល ហើយ​ឡើងទៅ​បន្ទប់​ជួល ដែល​នៅ​ខាងលើ​មួយសន្ទុះ ក្រោយមក ក៏​ចុះមក​មើល​ម៉ូតូ ស្រាប់តែ​មិនឃើញ​ពេលនោះ គាត់​បាន​គេ​ថា ចោរលួច​ម៉ូតូ​របស់គាត់ យកទៅ​បាត់​ហើយ បន្ទាប់មក ក៏​នាំគ្នា​ផ្អើល​អ្នកជិតខាង នាំគ្នា តាមរក ក៏​ប្រទះឃើញ​ជនសង្ស័យ កំពុងតែ​គាស់​បណ្ដាច់​ខ្សែភ្លើង​ឆ្នៃ​ត ដើម្បី​បញ្ឆេះ បំរុង​ជិះ ត្រូវបាន​ប្រជាពលរដ្ឋ ចាប់បាន វាយ​ម្នា​ក់មួយ​ដៃៗ បណ្ដាលអោយ​បែកក្បាល ហូរឈាម​ជោក និង​ប្រគល់​ទៅ​សមត្ថកិច្ច​យកទៅ​សួរ​នាំនូវ​ប៉ុស្តិ៍​រដ្ឋាភិបាល ចោមចៅ​ទី​២ រួច​ម្ចាស់​ម៉ូតូ បាន​ទៅ​ដាក់ពាក្យ​បណ្ដឹង អោយ​សមត្ថកិច្ច​ជួយ​ដោះស្រាយ​។​

​ក្រោយពី​សមត្ថកិច្ច​សួរនាំ​ជនសង្ស័យ​រួចមក ជនសង្ស័យ​បាន​សារភាពថា ខ្លួន​ពិតជា​បាន​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​ពិតប្រាកដ​មែន​។ សមត្ថកិច្ច បាន​កសាង​សំណុំរឿង បញ្ជូន​ជនសង្ស័យ​ទៅ​ផ្នែក​ជំនាញ​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​ទៅតាម​នីតិវិធី​បន្ត​។ ចំណែក​ម៉ូតូ សមត្ថកិច្ច​ប្រគល់​ទៅ​ជនរងគ្រោះ​វិញ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ