ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ភ្នំពេញ បន្ត​ផ្អាក​១៤​ថ្ងៃ​ទៀត ចំពោះ​សកម្មភាព​ការងារ មុខរបរ អាជីវកម្ម និង​ការ​ជួបជុំ

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ឬ អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩…

រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​សម្រេច បន្ត​ដាក់​ចេញ​នូវ​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ​ឬ អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ និង​ការ​ជួបជុំ ឬ​ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន នៅ​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ សម្រាប់​រយៈពេល​១៤ (​ដប់​បួន​) ថ្ងៃ គិត​ចាប់ពី​ម៉ោង​សូន្យ នា​ថ្ងៃ​ទី​២៤ ខែកក្កដា ឆ្នាំ​២០២១ រហូត​ដល់​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២១ ។

សេចក្តីសម្រេច បាន​ឲ្យ​ដឹង​ទៀត​ថា ក្នុងអំឡុងពេល នៃ​ការ​បន្ត​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរ ឬ​អាជីវកម្ម ដែល​មាន​ហានិភ័យ​ខ្ពស់ នៃ​ការ​ឆ្លង​រាលដាល​ជំងឺ​កូ​វី​ដ​-១៩ ដូច​ខាងក្រោម ៖

  • សាលារៀន រួម​ទាំង​សាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ទាំង​រដ្ឋ និង​ឯកជន លើកលែងតែ​សាលារៀន​ដែល
    ធ្វើការ​បណ្តុះបណ្តាល​តាម​ប្រព័ន្ធ​អន​ឡាញ
  • អាជីវកម្ម​ក្លឹ​ប​កម្សាន្ត​គ្រប់​ប្រភេទ ជា​អាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក បៀ​ហ្គា​ឌិន និង​កាស៊ីណូ
  • រមណីយដ្ឋាន សារមន្ទីរ និង​សួន​កម្សាន្ត​នានា
  • អាជីវកម្ម​ម៉ាស្សា
  • រោង​ភាពយន្ត រោង​សម្តែង​សិល្បៈ ក្លឹ​ប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា ។

ក្រៅពី​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម​ដែល​ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន ដូច​បាន​កំណត់​ខាងលើ
រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ និង​អាជីវកម្ម​ផ្សេង​ទៀត​ទៅ​តាម​ស្ថានភាព
វិវឌ្ឍន៍​ជាក់ស្តែង ដោយ​អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ក្នុងអំឡុងពេល​នៃ​ការ​បន្ត​ដាក់​ចេញ​វិធានការ​រដ្ឋបាល ត្រូវ​បាន​ផ្អាក​ជា​បណ្តោះអាសន្ន​ការ​ជួបជុំ ឬ ការ
ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​មាន​លក្ខណៈ​កុន​ករ​កកកុញ មិន​ឱ្យ​លើស​ពី ១៥ (​ដប់​ប្រាំ​) នាក់ លើកលែងតែ
ចំពោះ​ករណី ដូច​ខាងក្រោម ៖

  • ការ​ជួបជុំ​ក្នុង​ចំណោម​សមាជិកគ្រួសារ និង​រង្វង់​សាច់ញាតិ ដែល​រស់នៅ​ក្នុង​លំនៅ​ឋាន ឬ ទី​សំណាក់
    ជាមួយ​គ្នា ក្នុង​កម្មវិធី​ប្រពៃណី និង​ពិធី​សាសនា​ផ្សេង​ៗ
  • ការ​រៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​ក្រោយ​ពេល​យក
    សំណាក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន
  • ការ​ជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការ​ប្រមូលផ្តុំ​មនុស្ស និង​ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដើម្បី​អនុវត្ត
    វិធានការ​សុខាភិបាល ជា​អាទិ៍ ការ​យក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វី​ដ​-១៩ និង​ការ​ចាក់​វ៉ាក់សាំង
    ការពារ​ជំងឺ​កូ​វី​ដ​-១៩
  • ការ​ជួបជុំ​របស់​បុគ្គលិក​សុខាភិបាល​ដែល​បំពេញការងារ​សង្គ្រោះ​បន្ទាន់​ផ្សេង​ទៀត
  • ការ​ជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​កម្លាំង​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់ថ្នាក់​ក្នុង​ការ
    បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈ
  • ការ​ជួបជុំ​មនុស្ស​ក្នុងអំឡុងពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រី​នគរបាល​យុត្តិធម៌ ឬ របស់​សាលា​ជម្រះក្តី​។
  • ការ​ជួបជុំ​មនុស្ស​ដែល​មាន​ភាព​ចាំបាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ ឬ ក្នុង​គោលបំណង
    ផ្សេង​ទៀត​តាម​ការ​កំណត់​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច
  • ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ​មនុស្ស ដើម្បី​បំពេញការងារ​បម្រើ​ឱ្យ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម
    ដែល​មិន​ត្រូវ​បាន​ហាមឃាត់​ដូច​ក្នុង​ប្រការ​២ នៃ​សេចក្តីសម្រេច​នេះ​។

ក្រៅពី​ករណី​លើកលែង​ខាងលើ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ពិនិត្យ​សម្រេច​ផ្អាក​ការ​ជួបជុំ ឬ ការ​ប្រមូលផ្ដុំ
មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែល​អាច​មាន​ហានិភ័យ​ខ្ពស់​ផ្សេង​ទៀត​ទៅ​តាម​ស្ថានភាព​វិវឌ្ឍន៍​ជាក់ស្តែង ដោយ​អនុលោម​តាម​តម្រូវការ​ចាំបាច់​ក្នុង​ការ​ប្រយុទ្ធ និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

ប្រគល់​ភារកិច្ច​ជូន​រដ្ឋបាល​ខណ្ឌ​ទាំង​១៤ និង​មន្ទីរ​-​អង្គភាព​ជំនាញ​ជុំវិញ​រដ្ឋបាល​រាជធានី​ភ្នំពេញ ដើម្បី
សហការ​ចុះ​ត្រួតពិនិត្យ និង​អនុវត្ត​វិធានការ​រដ្ឋបាល ផ្អាក​ជា​បណ្តោះអាសន្ន​នូវ​សកម្មភាព​ការងារ មុខរបរ ឬ អាជីវកម្ម
និង​ការ​ជួបជុំ ឬ ការ​ប្រមូលផ្តុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ដូច​មាន​ចែង​ក្នុង​ប្រការ​២ និង
ប្រការ​៣ ខាងលើ ឱ្យ​មាន​ប្រសិទ្ធភាព និង​ការ​ទទួលខុសត្រូវ​ខ្ពស់​។

ក្នុង​ករណី​រក​ឃើញ​ថា​បុគ្គល ឬ នីតិបុគ្គល​ទាំងឡាយ​ណា ដែល​បំពាន​វិធានការ​នេះ ត្រូវ​អនុវត្ត​ទណ្ឌកម្ម
រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួម​ទាំង​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើស ស្រប​តាម​ច្បាប់​ស្តី​ពី​វិធានការ
ទប់ស្កាត់​ការ​ឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេង​ទៀត និង
លិខិត​បទដ្ឋាន​គតិ​យុ​ត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការ​លើកលែង​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ