ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម​ក្នុង​ឆ្នាំ​2015 អាច​នឹង​លើស​ទិស​ដៅ

8 ឆ្នាំ មុន

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម ទំនងជា​នឹង​សម្រេច​បាន​លើស​ទិស​ដៅ​ដែល​បាន​កំណត់​ទុក​សម្រាប់​ឆ្នាំ​២០១៥​នេះ​ថា មាន​ប្រហែល​ពី​២០​ម៉ឺន​តោន​ទៅ​៣០​ម៉ឺន​តោន ដោយ​ការ​នាំ​ចេញ​ស្ថិត​ក្នុង​រង្វង់​៦,៥​លាន​តោន ។

ប្រទេស​វៀតណាម ៖ ការ​នាំ​ចេញ​អង្ករ​របស់​វៀតណាម ទំនងជា​នឹង​សម្រេច​បាន​លើស​ទិស​ដៅ​ដែល​បាន​កំណត់​ទុក​សម្រាប់​ឆ្នាំ​២០១៥​នេះ​ថា មាន​ប្រហែល​ពី​២០​ម៉ឺន​តោន​ទៅ​៣០​ម៉ឺន​តោន ដោយ​ការ​នាំ​ចេញ​ស្ថិត​ក្នុង​រង្វង់​៦,៥​លាន​តោន ។ ចំណុចខ្លាំង​នៅ​ចុងឆ្នាំ​២០១៥ បាន​នាំ​មក​នូវ​ភាព​ជោគជ័យ​ក្នុង​វិស័យ​នេះ ។

យោង​តាម​សមាគម​ស្បៀងអាហារ​វៀតណាម​ឱ្យ​ដឹង​ថា វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន​៥,៨០៧​លាន​តោន គិត​ត្រឹម​ខែវិច្ឆិកា​នេះ ហើយ​សម្រាប់​តួលេខ​ខែធ្នូ ត្រូវ​បាន​គេ​ព្យាករ​ទុក​ថា នឹង​សម្រេច​បាន​៧០​ម៉ឺន​តោន ។

លើស​ពី​នេះ​ទៀត គេ​រំពឹង​ថា ការ​នាំ​ចេញ​អង្ករ​តាម​រយៈ​ប៉ុស្តិ៍​ក្រៅផ្លូវការ​នៅ​តាម​ព្រំដែន  នឹង​ស្ថិត​នៅ​ចន្លោះ​ពី​១,៦​លាន​តោន​ទៅ​១,៨​លាន​តោន ហើយ​ក៏​រំពឹង​ថា នឹង​លើក​ទឹកចិត្ត​ទៅ​លើ​ការ​នាំ​ចេញ​ប្រចាំឆ្នាំ តាម​រយៈ​ប៉ុស្តិ៍​ផ្លូវការ និង​ក្រៅផ្លូវការ​មាន​ប្រមាណ​ជា​៨​លាន​តោន​ឯណោះ ។

បណ្តា​អ្នក​នាំ​ចេញ​អង្ករ​របស់​វៀតណាម ថ្មី​ៗ​នេះ​ទទួល​បាន​ជោគជ័យ​ទៅ​លើ​ការ​ដេញថ្លៃ ដើម្បី​ផ្គត់ផ្គង់​អង្ករ​ចំនួន​៤៥​ម៉ឺន​តោន​ដល់​ប្រទេស​ហ្វ៊ី​លី​ពី​ន និង​១​លាន​តោន​ដល់​ឥណ្ឌូ​ណេ​ស៊ី ដែល​ជួយ​ឲ្យ​មានការ​ដំឡើង​ថ្លៃ​អង្ករ​ក្នុង​ទីផ្សារ​ក្នុងស្រុក​ផង​ដែរ ។

ប្រទេស​វៀតណាម​មាន​ផ្ទៃដី​ដាំ​ដុះ​ស្រូវ​ចំនួន​៤,១​លាន​ហិ​កតា ហើយ​៥៣% នៃ​ផ្ទៃដី​ទាំងនោះ​បាន​ប្រមូលផ្តុំ​នៅ​តាម​តំបន់ Cuu Long ដង​ទន្លេមេគង្គ Delta ។

ក្នុង​ឆ្នាំ​២០១៤ ប្រទេស​វៀតណាម​បាន​នាំ​ចេញ​អង្ករ​ចំនួន​៦,៣​លាន​តោន​នៃ​អង្ករ​ដែល​ខ្លួន​ផលិត​បាន​ទាំងអស់​៤៥​លាន​តោន គឺ​ជំរុញ​ឲ្យ​វៀតណាម​ក្លាយជា​អ្នក​នាំ​ចេញ​អង្ករ​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក បន្ទាប់​ពី​ឥណ្ឌា និង​ថៃ ។

ដោយឡែក ក្នុង​រយៈពេល​១០​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ អាស៊ី​នៅ​តែ​រក្សា​តំណែង​របស់​ខ្លួន​ដដែល ជា​អ្នក​នាំ​ចូល​អង្ករ​ច្រើន​ជាងគេ​បំផុត​របស់​វៀតណាម បើទុកជា​អត្រា​ប្រចាំឆ្នាំ​បាន​ធ្លាក់​ចុះ​១១,២% ក្នុង​ផ្សារ​ហ៊ុន​៧១,៥៨% ក៏​ដោយ ។

ប្រទេស​អាហ្វ្រិក អូស្ត្រាលី និង​អឺរ៉ុប​បាន​បង្ហាញ​ពី​តម្រូវការ​ខ្ពស់​ជាង​មុន​ចំពោះ​អង្ករ​វៀតណាម ជាមួយនឹង​របាយការណ៍​នាំ​ចេញ​ច្រើន​ជាង​មុន​ក្នុងអំឡុងពេល​ដូច​គ្នា​នោះ ៕