ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារកណ្តាល​ជប៉ុន​បង្ហាញ​ការ​ភ្ញាក់ផ្អើល​ចំពោះ​វិធានការ​ថ្មី​ជំរុញ​កំណើន

8 ឆ្នាំ មុន

ប្រទេស​ជ​ប៉ុ​ន ៖ ធនាគារកណ្តាល​ជប៉ុន​បាន​ប្រកាស​ពី​ការ​មិន​រំពឹង​ទុក ឬ​ការ​ភ្ញាក់ផ្អើល​នៃ​វិធានការ​លើកទឹកចិត្ត​ថ្មី កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ក្នុង​ការ​បំពេញបន្ថែម​នៃ​គោលការណ៍​ទិញ​ទ្រព្យសកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ខ្លួន

ប្រទេស​ជ​ប៉ុ​ន ៖ ធនាគារកណ្តាល​ជប៉ុន​បាន​ប្រកាស​ពី​ការ​មិន​រំពឹង​ទុក ឬ​ការ​ភ្ញាក់ផ្អើល​នៃ​វិធានការ​លើកទឹកចិត្ត​ថ្មី កាលពី​ថ្ងៃ​ទី​១៨ ធ្នូ ក្នុង​ការ​បំពេញបន្ថែម​នៃ​គោលការណ៍​ទិញ​ទ្រព្យសកម្ម​ដ៏​ច្រើន​សន្ធឹកសន្ធាប់​របស់​ខ្លួន ដែល​ជា​ការ​ជំរុញ​ការ​ធ្លាក់​ចុះ​យ៉ាង​គំហុក​នៃ​ប្រាក់​យេ​ន​ជប៉ុន និង​ផ្តល់​នូវ​ភាព​ទ្រទ្រង់​រយៈពេល​ខ្លី​ក្នុង​តម្លៃ​ហ៊ុន​ក្រុង​តូ​ក្យូ ។
ការ​ផ្លាស់​ប្តូរ​នេះ​កើតឡើង​ភ្លាម​ៗ​បន្ទាប់​ពី​មានការ​កាត់​អត្រា​ការ​ប្រាក់​ជា​លើក​ដំបូង​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​ក្នុងអំឡុងពេល​ជិត​មួយ​ទសវត្សរ៍​នេះ រួម​ទាំង​ការ​កត់សម្គាល់​លើ​ការ​ខ្វែងគំនិត​គ្នា​រឿង​គោលនយោបាយ​រូបិយ​វត្ថុ រវាង​ការ​ឡើង​ស្រឺ​ត​ៗ​នៃ​សេដ្ឋកិច្ច​សហរដ្ឋអាមេរិក និង​គូប្រជែង​របស់​ខ្លួន ។

បន្ទាប់​ពី​ការ​បញ្ចប់​កិច្ចប្រជុំ​កាលពី​លើក​មុន​នៃ​ឆ្នាំ​នេះ អ្នក​ដាក់​ចេញ​នូវ​គោលនយោបាយ​របស់​ធនាគារ​ជប៉ុន​លើក​ឡើង​ថា ពួក​គេ​នឹង​ជំរុញ​នូវ​ការ​កាន់កាប់​របស់​ខ្លួន​ក្នុង​បណ្តា​ក្រុមហ៊ុន​នានា​ដែល​ផ្តល់​ការ​ជួល និង​វិនិយោគ​លើ​មូលធន​។ ពួក​គេ​ក៏​បាន​ច្បិច​យក​គន្លឹះ​មួយ​ចំនួន​ដូច​ជា ផែនការ​នៃ​ការ​ទិញ​ប័ណ្ណបំណុល​រយៈពេល​វែង​តិច​ជាង​មុន​របស់​រដ្ឋាភិបាល ដែល​ចាប់ផ្តើម​ឡើង​នៅ​ដើមឆ្នាំ​ក្រោយ​នេះ ។

សេចក្តី​ប្រកាស​នេះ គឺ​ស្រប​ពេល​មាន​អ្នកវិភាគ​ជា​ច្រើន​បង្កើន​ក្តី​បារម្ភ​ចំពោះ​ធនាគារកណ្តាល​ជប៉ុន នឹង​ពុះពារ​ក្នុង​ការ​ទិញ​ប័ណ្ណបំណុល​ឲ្យ​បាន​គ្រប់គ្រាន់​ក្រោម​គោល​ការណ៍​នៃ​ការ​ទិញ​ទ្រព្យសកម្ម​ប្រចាំឆ្នាំចំនួន​៨០​ទ្រី​លាន​យេ​ន​ជប៉ុន ដែល​ជា​ការ​បោះពុម្ព​ប្រាក់​ក្នុង​ការ​ជំរុញ​ការ​ផ្តល់​កម្ចី​ប្រកបដោយ​ប្រសិទ្ធភាព ។

ប្រធាន​ធនាគារកណ្តាល​ជប៉ុន លោក Haruhiko Kuroda ត្រូវ​បាន​គេ​រំពឹង​ថា នឹង​លើក​ឡើង​អំពី​ការ​ប្រែប្រួល​នៅ​ក្នុង​ព័ត៌មាន ដោយ​សង្ខេប​ពាក្យ​ចុង​ក្រោយ​គឺ ON នៅ​ថ្ងៃ​សុក្រ ។

ចំណែក​ប្រធាន​សេដ្ឋវិទូ​របស់​គ្រឹះស្ថានស្រាវជ្រាវ Dai-ichi Life លោក Hideo Kumano ឲ្យ​ដឹង​ថា ៖ « ទីផ្សារ គឺ​នាំ​មក​នូវ​ការ​ភ្ញាក់ផ្អើល​មួយ ប៉ុន្តែ​ផល​ប៉ះពាល់​នៃ​វិធានការ​ទាំងនោះ គឺ​មិន​ទាន់​ប្រាកដ​ឡើយ » ។

យ៉ាង​ហោច​ណាស់ យើង​អាច​ដឹង​ថា ធនាគារកណ្តាល​ជប៉ុន​ចង់​បង្កើន​ល្បឿន ។ ចំពោះ​ទីផ្សារ គួរតែ​អាច​ជា​អំណោយ​ថ្ងៃ​បុណ្យ​ណូអែល​នៅ​ស​ប្តា​ហ៍​ខាង​នេះ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា ប្រាក់​ដុល្លារ​បាន​កើនឡើង​ដល់​កម្រិត​១២៣,២៣​យេ​ន​ពី​អត្រា​១២២,៥៦​យេ​ន កាលពី​ពេល​មុន​នេះ​ក្នុង​ទីក្រុង​តូ​ក្យូ មុន​ការ​ទូទាត់​បំណុល​ត្រឡប់​មក​វិញ។

ការ​លើកទឹកចិត្ត​របស់​ធនាគារកណ្តាល​បាន​ដាក់​បង្ហាញ​ជាង​ពីរ​ឆ្នាំ​មក​ហើយ ដែល​វា​ជាស​សរ​គ្រឹះ​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​ចាប់ផ្តើម​សេដ្ឋកិច្ច ក្នុង​ការ​ដើរ​លើ​ផ្លូវ​ដ៏​វែង​ឆ្ងាយ​របស់​លោកនាយ​រដ្ឋមន្ត្រី Shinzo Abe និង​គោលនយោបាយ Abenomics ។

សេដ្ឋកិច្ច​របស់​ជប៉ុន​មាន​កំណើន​បន្តិចបន្តួច​ប៉ុណ្ណោះ​ក្នុង​អំឡុង​ត្រីមាស​ទី​៣ ដែល​កើនឡើង​០,៣% និង​ផ្ទុយ​ពី​ការ​ព្យាករ​ទុក​កាលពីមុន​នៃ​ការ​រួញ​ខ្លី ដែល​នាំ​ប្រទេស​នេះ​ឱ្យ​ដើរ​ថយក្រោយ​ជា​លើក​ទី​២ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​នេះ ។

ប៉ុន្តែ​ភាព​អាប់អួរ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ត្រូវ​បាន​កត់សម្គាល់​តាម​រយៈ​ការ​បង្អន់ល្បឿន​នៃ​សេដ្ឋកិច្ច​នៅ​ប្រទេស​ចិន និង​ភាព​ចុះ​ខ្សោយ​នៃ​ការ​រើប​ឡើង​វិញ​នៃ​ទីផ្សារ​ដែល​កំពុង​ដាក់​ការ​ប្រកួតប្រជែង​នៃ​ការ​រើប​ឡើង​វិញ ៕