ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេដ្ឋកិច្ច​ឥណ្ឌា​នឹង​ប្រជែង​ជាមួយ​មហាអំណាច​ឆ្នាំ​2040

8 ឆ្នាំ មុន

នៅ​ឆ្នាំ​២០៤០ ការ​រីក​ចម្រើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ឈាន​ឡើង​ដល់​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន ។ ពោល​គឺ​ប្រទេស​សមាជិក G3 ឥឡូវនេះ​រួម​មាន​ភាគហ៊ុន​ធំ​បំផុត​នៃ GDP

នៅ​ឆ្នាំ​២០៤០ ការ​រីក​ចម្រើន​សេដ្ឋកិច្ច​យ៉ាង​ឆាប់រហ័ស​ធ្វើ​ឱ្យ​ប្រទេស​ឥណ្ឌា​ឈាន​ឡើង​ដល់​ការ​ប្រកួតប្រជែង​ជាមួយ​ប្រទេស​ចិន និង​សហរដ្ឋអាមេរិក​បាន ។ ពោល​គឺ​ប្រទេស​សមាជិក G3 ឥឡូវនេះ​រួម​មាន​ភាគហ៊ុន​ធំ​បំផុត​នៃ GDP ពិភពលោក ។ ប្រទេស​ឥណ្ឌា​បាន​ទទួល​អត្ថប្រយោជន៍​ពី​មួ​ួ​យ​ចំនួន​នៃ​វប្បធម៌ សេដ្ឋកិច្ច និង​និន្នាការ​ប្រជាសាស្ត្រ​របស់​ខ្លួន ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​នេះ ។ ការ​រីក​ចម្រើន​ទាំងនេះ​រួម​បញ្ចូល​ទាំង​ការ​កើនឡើង កត្តា​យុវវ័យ និង​ចំនួន​ប្រជាជន ផលិតភាព​នៃ​សេដ្ឋកិច្ច ។

បច្ចុប្បន្ន​នេះ GDP ធំ​ជាងគេ​បំផុត​របស់​ឥណ្ឌា​ស្ថិត​នៅ​១,៦​ពាន់​លាន​ដុល្លារ ។ ការ​ចំណាយ និង​ការ​អភិវឌ្ឍ​វិស័យ​សេវាកម្ម​របស់​ប្រទេស​ឥណ្ឌា​ដោយ​បន្ថែម​នូវ​សេដ្ឋកិច្ច​ផ្អែក​លើ​ចំណេះដឹង​បាន​កើតឡើង​ស្រប​ពេល​ការ​រីក​ចម្រើន​របស់​ចិន​ធ្លាក់​ចុះ ខណៈ​ពេល​សេដ្ឋកិច្ច​របស់​ឥណ្ឌា​លូតលាស់​ល្មម​។ ប្រទេស​ឥណ្ឌា​បាន​គ្រប់គ្រង​ដើម្បី​ចៀសវាង​ពី​បញ្ហា​ប្រឈម​ធ្លាប់​មានបទពិសោធន៍​ជាមួយ​ប្រទេស​ចិន ។ ពោល​គឺ​ចាប់តាំងពី​សេដ្ឋកិច្ច​ផ្អែក​លើ​ទីផ្សារ​របស់​ឥណ្ឌា​បាន​ក្លាយជា​ផ្នែក​នៃ​ល​ទិ្ធ​ប្រជាធិបតេយ្យ​សេរី មិន​ដូច​សេដ្ឋកិច្ច​ផែនការ​ឡើយ ។

រូបិយប័ណ្ណ​របស់​ឥណ្ឌា គឺ​រ៉ូ​ពី (Rupee) បច្ចុប្បន្ន​កំពុង​តែ​ប្រកួតប្រជែង​ជាមួយនឹង​រូបិយប័ណ្ណ​យ័ន​របស់​ចិន​ខ្លាំង​បំផុត​របស់​ពិភព   លោក ។  ដោយសារ​តែ​ឥទ្ធិពល​ពិភពលោក​របស់​ខ្លួន និង​សមត្ថភាព​ផ្នែក​យោធា ប្រទេស​ឥណ្ឌា​ក៏​បាន​ទទួល​កៅអី​អចិន្ត្រៃយ៍​នៅ​ក្នុង​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ ។ នៅ​ថ្ងៃ​ទី​១៥ សីហា ២០៤៧ ប្រទេស​ឥណ្ឌា​នឹង​ប្រារព្ធ​ធ្វើ​ខួប​១០០​ឆ្នាំ ក្នុង​នាម​ជា​រដ្ឋ​ឯករាជ្យ​។ នៅ​ឆ្នាំ ២០៥០ ការ​រីក​ចម្រើន​របស់​ឥណ្ឌា​ចាប់ផ្តើម​នៅ​ទ្រឹង ខណៈ​ពិភពលោក​ប្រឈម​នឹង​វិបត្តិ​សេដ្ឋកិច្ច​គ្មាន​លំនឹង​ក្នុង​ប្រវត្តិសាស្ត្រ ៕