ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុមារ និង​យុវវ័យ​ជិត​៣០​ម៉ឺន​នាក់​នៅ​ភ្នំពេញ​ត្រៀមខ្លួន​រួច​ជា​ស្រេច ដើម្បី​ចាក់​វ៉ាក់សាំង​កូ​វី​ដ​១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ លោកស្រី ឃុន ​ធា​រី អាយុ​៣៥​ឆ្នាំ​ រស់នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ​ ៖ លោកស្រី ឃុន ​ធា​រី អាយុ​៣៥​ឆ្នាំ​ រស់នៅ​សង្កាត់​បឹង​ត្របែក ខណ្ឌ​បឹង​កេងកង​ រាជធានី​ភ្នំពេញ បានឱ្យ​ដឹង​ថា គាត់​ពិតជា​សប្បាយ​រីករាយ​នៅ​ពេល​ទទួល​ដំណឹង​ថា រាជរដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​កូន​ក្មេង​ក្រោម​អាយុ​១៧​ឆ្នាំ​បាន​ទទួល​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​១៩​នេះ​ដែរ ។ លោកស្រី​បន្ត​ថា គាត់​មានកូន​៣​នាក់ គឺ​កូនប្រុស​បងគ្រប់​អាយុ​១៨​ឆ្នាំ នឹង​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វី​ដ​រួច​ហើ​យ ប៉ុន្តែ​នៅ​កូន​២​នាក់​ទៀត​ដែល​ក្រោម​អាយុ​១៧​ឆ្នាំ ដែល​គាត់​មានការ​ភ័.យ​ខ្លា.ច និង​ព្រួយបារម្ភ​រាល់​ថ្ងៃនេះ ។

លោកស្រី ធា​រី បាន​បញ្ជាក់​ថា គាត់​ពិតជា​ត្រេកអរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ដែល​បាន​ខិតខំ​ពុះពារ​ក្នុង​ការ​រ​ស្វែងរក​វ៉ាក់សាំង សម្រាប់​ចាក់​ឱ្យ​កុមារ និង​យុវវ័យ​នា​ពេល​ឆាប់​ៗ​នេះ ហើ​យ​ពេល​នេះ​គាត់​បាន​ត្រៀម​រួច​ជា​ស្រេច​ជា​ពិសេស​ឯកសារ​ដែល​ពាក់ព័ន្ធ​ដូច​ជា​សំបុត្រ​កំ​ណើ​ត​ឬ​សៀវភៅ​គ្រួសារ​ដែល​ពួក​គាត់​ស្នាក់​នៅ​អចិន្ដ្រៃយ៍​ក្នុង​រាជធានី​ភ្នំពេញ​តែ​ម្តង​។

លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​កោះសន្តិភាព​ដឹង​តាម​រយៈ​ទូរ​សព្ទ​ដៃ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ​ខែកក្កដា​នេះ​ថា គិតដល់​ល្ងាច​ថ្ងៃ​ទី​២២​ ខែកក្កដា​នេះ​ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ មាន​អាយុ​ចាប់ពី​១៨​ឆ្នាំ​ឡើ​ង ​បាន​ចាក់​វ៉ាក់សាំង​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វី​ដ​១៩​គ្រប់​ដូ​សបាន​ចំនួន​១.៦៥៦.២៣២​នាក់ ។ លោក​បន្ត​ថា ក្នុង​ចំនួន​នេះ បើ​​តាម​ស្ថិតិ​គឺ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ​បាន​ចាក់​គ្រប់​ចំនួន​១០០%​នៃ​ចំនួន​ដែល​ប្រជាពលរដ្ឋ​មាន​ឯកសារ​បញ្ជាក់​គ្រប់គ្រាន់​ថា​បាន​ស្នាក់​នៅ​អចិន្ដ្រៃយ៍​ក្នុង​រាជធានី​ភ្នំពេញ​ហើ​​យ ប៉ុន្តែ​ការ​អនុវត្ត​ជាក់ស្តែង​នៅ​មាន​ប្រជាពលរដ្ឋ​ដែល​ចល័ត​ចេញចូល​ប្រកប​មុខរបរ​រក​ស៊ី​​ក្នុង​រាជធានី​ភ្នំពេញ គឺ​នៅ​មិន​ទាន់​គ្រប់​១០០%​ទេ តែ​បើ​​ប្រជាពលរដ្ឋ​រស់នៅ​អចិន្ដ្រៃយ៍​គឺ​ពួក​គាត់​បាន​ចាក់​វ៉ាក់សាំង​គ្រប់​ចំនួន​ហើ​យ​។

លោក លោក ងី មាន​ហេង​បានឱ្យ​ដឹង​ទៀត​ថា បច្ចុប្បន្ន​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​និង​កំពុង​រៀបចំ​ផែនការ​ចាក់​វ៉ាក់សាំង​ដល់​កុមារ និង​យុវវ័យ​ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ ដែល​ការងារ​នេះ​រង​ចាំ​ការ​អនុញ្ញាត​ពី​ក្រសួងសុខាភិបាល​។ លោក​បាន​បញ្ជាក់​ថា សម្រាប់​កុមារ និង​យុវវ័យ ដែល​កំពុង​រស់នៅ​ក្នុង​រាជធានី​ភ្នំពេញ ដែល​មាន​អាយុ​ចាប់ពី​១២​ឆ្នាំ​ដល់​១៧​ឆ្នាំ​គឺ​មាន​ប្រមាណ​ជិត​៣០​ម៉ឺន​នាក់​។


ទាក់ទិន​ទៅ​នឹង​អ្នកជំងឺ​កូ​វី​ដ​១៩​ដែល​កំពុង​សម្រាក​ព្យាបាល​នៅផ្ទះ លោក ងី មាន​ហេង ប្រធាន​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ បានឱ្យ​ដឹងផង​ដែរ​ថា ក្រោយ​មានការ​អនុញ្ញាត​ពី​រាជរដ្ឋាភិបាល ក្រុមការងារ​របស់​ក្រុម​គ្រូពេទ្យ សហការ​ជាមួយ​អ​ជ្ញា​ធរ​មូលដ្ឋាន​បាន​អនុញ្ញាត និង​រៀបចំ​ឱ្យ​ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ អាច​សម្រាក​និង​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩​នៅ​តាម​ផ្ទះ ក្រោយ​ពី​រក​ឃើ​ញ​ថា គាត់​មាន​វិជ្ជមាន​កូ​វី​ដ​១៩​។ លោក​បន្ត​ថា គិត​ពី​ចុង​ខែមេសា រហូត​មក​ដល់​ថ្ងៃ​ទី​២១​ ខែកក្កដា​នេះ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ បាន​និង​កំពុង​សម្រាក​ព្យាបាល​ជម្ងឺ​កូ​វី​ដ​១៩​នៅ​តាម​ផ្ទះ​មាន​ជាង​២​ពាន់​នាក់ និង​ជា​សះស្បើយ​ចំនួន​២៧៤​នាក់​។

លោក​បាន​ពន្យល់​ថា ចំពោះ​អ្នក​ដែល​រក​ឃើញ មាន​វិជ្ជមាន​ជម្ងឺ​កូ​វី​ដ​-១៩ ហើយ​ស្ម័​គ្រ​​ចិត្ត​ព្យាបាល​តាម​ផ្ទះ ត្រូវ​ព្យាបាល​ឱ្យ​បាន​១៣​ថ្ងៃ ។ នៅ​ពេល​ពិនិត្យ​យក​សំណាក​នោះ បើ​ទោះបីជា​រក​ឃើញ​ឬ​រក​មិនឃើញ​ជម្ងឺ​កូ​វី​ដ​-១៩ ក៏​ដោយ ក៏​ត្រូវ​តែ​បន្ត​ដាក់ខ្លួន​អោយ​នៅ​ដាច់​ដោយឡែក​ចំនួន​១៤​ថ្ងៃ​បន្ត​ទៀត មិន​អាច​ចេញ​ក្រៅ​បាន​ឡើ​យ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ