ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យក​មឈូស​មក​​​ប្លុង​ចោល​លើ​ភ្នំ​ជិត​កន្លែង​បូ​ជាស​.​ព​អ្នក​​​កូ​វី​ដ​ផ្អើល​យ៉ាង​ខ្លាំង

2 ឆ្នាំ មុន
  • កំពត

មានការ​ភ្ញាក់ផ្អើល​មួយ​ពី​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​កា​.​ប់​ព្រៃ​វិញ ដោយ​ប្រទះ​ឃើញ​មឈូស​ធ្វើ​អំពី​ក្ដារ​មួយ ត្រូវ​បាន​គេ​ដឹក​យក​មក​ប្លុង​ចោល​នៅ​ភ្នំ​ទទឹងថ្ងៃ ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​កន្លែង​អាជ្ញាធរ​ស្រុក​កំពង់ត្រាច រៀបចំ​កន្លែង​បូ​ជាស​.​ព​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​១៩

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នៅ​វេលា​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២១​នេះ មានការ​ភ្ញាក់ផ្អើល​មួយ​ពី​ប្រជាពលរដ្ឋ​ដែល​ត្រឡប់​មក​ពី​កា​.​ប់​ព្រៃ​វិញ ដោយ​ប្រទះ​ឃើញ​មឈូស​ធ្វើ​អំពី​ក្ដារ​មួយ ត្រូវ​បាន​គេ​ដឹក​យក​មក​ប្លុង​ចោល​នៅ​ភ្នំ​ទទឹងថ្ងៃ ដែល​មាន​ចម្ងាយ​១០០​ម៉ែត្រ​ពី​កន្លែង​អាជ្ញាធរ​ស្រុក​កំពង់ត្រាច រៀបចំ​កន្លែង​បូ​ជាស​.​ព​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​១៩ នៅ​ភ្នំ​ទទឹងថ្ងៃ ស្ថិត​ក្នុង​ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត​។

ការ​ប្រទះ​ឃើញ​មឈូស​ស​.​ព​ជន​មិន​ស្គាល់​អត្តសញ្ញាណ​ដែល​ត្រូវ​គេ​យក​មក​ប្លុង​ចោល​នៅ​ជើងភ្នំ​នោះ នោះ គេ​នៅ​មិន​ទាន់​ដឹង​អំពី​មូលហេតុ​អ្វី​ឡើយ ហើយ​ក៏​គ្មាន​អ្នក​ណា​ម្នាក់ ហ៊ាន​បើក​មើល​ក្នុង​មឈូស​នេះ​ភ្លាម​ៗ​នោះ​ទេ​។

បើ​តាម​លោក អូន ខន អភិបាលស្រុក​កំពង់ត្រាច ក៏​បាន​ទទួល​ដំណឹង​នេះ​ដែរ ហើយ​ក៏​បានអោយ​ខាង​នគរបាល​មក​ធ្វើការ​ពិនិត្យ​​មើល​ថា តើ​មឈូស​ដែល​គេ​យក​ទៅ​ប្លុង​ចោល​នោះ មាន​ស​.​ព​ដែរ​ឬ​អត់?

ប្រភព​ដដែល​បន្ត​ថា លុះ​នៅ​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២៣ ខែកក្កដា​ដដែល​នេះ ព្រះ​តេ​ជ្ជ​គុណ​ព្រះ​ចៅអធិការ​វត្ត​ប្រជា​សង្គម​ភ្នំ​ក្រពើ ក៏​បាន​និមន្ត​មក​ដល់​កន្លែង​ដែល​គេ​ដាក់​មឈូស​ចោល​នោះ​ដែរ ហើយ​ក៏​បាន​បើក​មើល​មឈូស​នោះ គឺ​នៅ​ក្នុង​មឈូស​មិន​មាន​ស​.​ព​នោះ​ទេ ហើយ​មឈូស​នេះ​ធ្វើ​អំពី​ក្ដារ​ក៏​នៅ​ថ្មី​ដែរ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​បើក​មើល​មឈូស​មិន​មាន​ស​.​ព​ហើយ ព្រះ​តេ​ជ្ជ​គុណ​ព្រះ​ចៅអធិការ​វត្ត​ភ្នំ​ក្រពើ ក៏​បានអោយ​នគរបាល សែង​មឈូស​ទទេ​នេះ​យក​ទៅ​ទុក​នៅ​កន្លែង​បូ​ជាស​.​ព​អ្នក​ស្លា​.​ប់​ដោយ​ជំងឺ​កូ​វី​ដ​១៩ នៅ​ភ្នំ​ទទឹងថ្ងៃ​។

គួរ​បញ្ជាក់​ថា ក្រោយ​ពេល​មានការ​ភ្ញាក់ផ្អើល​ខាងលើ​នេះ​ហើយ នគរបាល​ក៏​បាន​កំពុង​តែ​ស្រាវជ្រាវ​រក​អ្នក​ដែល​យក​មឈូស​ខាង​លើ​នេះ មក​ដាក់​នៅ​ភ្នំ​ទទឹងថ្ងៃ​ថា តើ​មាន​គោលបំណង​អ្វី? បានជា​ដឹក​មឈូស​យក​មក​ប្លុង​ចោល​នៅ​ទីនោះ​ដូច្នេះ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ