លទ្ធផលអ្នកលក់ផ្ទះខ្យល់ឆ.បោកប្រាក់គេប្រមាណ១៦ម៉ឺនដុល្លារ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់…
រាជធានីភ្នំពេញ ៖ លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់…
រាជធានីភ្នំពេញ ៖ លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី២២ កក្កដា ឆ្នាំ២០២១ បានសម្រេចចេញដីកាឃុំខ្លួនបុរសម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីឆ.បោកប្រាក់ប្រមាណ ១៦ ម៉ឺនដុល្លារអាមេរិក តាមរូបភាពលក់ផ្ទះខ្យល់ ។
ជនសង្ស័យឈ្មោះ អួង សុភ័ក្រ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរ ជាពាណិជ្ជករ មានអាសយដ្ឋានស្នាក់នៅផ្ទះលេខ១១B ផ្លូវលេខ៣១បេតេ ភូមិសន្សំកុសល២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌ មានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៩នឹង ៣០នាទីព្រឹក នៅចំណុចមុខហាងកាហ្វេស្តារបាក់ ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ។
លោកវរសេនីយ៍ឯក អេង សោភា នាយការិយាល័យនគករបាលព្រហ្មទណ្ឌកម្រិតធ្ងន់រាជធានីភ្នំពេញបានឲ្យដឹងថា ជនសង្ស័យត្រូវបានឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ៤៦០ (ច១) ដ.ច.ន ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២ ០២១ របស់លោក យ៉ាន សុភាព ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ពីបទ.ឆបោក តាមមាត្រា៣៧៧.៣៧៨ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីអំឡុងខែ វិច្ឆិកា ឆ្នាំ២០១៧ ។
ដើមចមនៃការចាប់ឃុំខ្លួនជនសង្ស័យខាងលើនេះ ត្រូវបានប្រភពព័ត៌មានបង្ហើបឲ្យ ដឹងថា នៅក្នុងអំឡុងឆ្នាំ២០១៧ ជនសង្ស័យឈ្មោះ អួង សុភ័ក្រ បានលក់ផ្ទះ(ខ្យល់)១ល្វែងនៅក្នុងបុរី ឲ្យទៅដើមបណ្តឹងក្នុងតម្លៃប្រមាណជាង១០ម៉ឺនដុល្លារអាមេរិក ។ លុះក្រោយមកម្ចាស់ប្រាក់គេបានស្រាវជ្រាវក៏ដឹងថា ឈ្មោះ អួង សុភ័ក្រ បានលក់តែក្រដាសស្នាម មិនមានផ្ទះលក់ឲ្យគេទេ ទើបបានគេប្តឹងឲ្យចាប់ខ្លួននិងឃុំខ្លួននោះ ៕
ចែករំលែកព័តមាននេះ