ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ី​ទ្លែ​រ​មាន​ពងស្វាស​តែ​មួយ​ព្រោះ​របួស​ក្នុង​សង្គ្រាមលោក​លើក​ទី​1

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥​ផ្សាយ​ថា កំណត់ហេតុ​ដ៏​ចំណាស់​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ច្បាប់​របស់់​អា​ល្លឺ​ម៉​ង់​ទើប​លេច​ធ្លាយ​បាន​បង្ហាញ​ថា អតីត​មេដឹកនាំ​ផ្តាច់​ការ​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​លោក​អា​ដ​ហ្វ

សារព័ត៌មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៩ ធ្នូ ២០១៥​ផ្សាយ​ថា កំណត់ហេតុ​ដ៏​ចំណាស់​ផ្នែក​វេជ្ជសាស្ត្រ​មួយ​ច្បាប់​របស់់​អា​ល្លឺ​ម៉​ង់​ទើប​លេច​ធ្លាយ​បាន​បង្ហាញ​ថា អតីត​មេដឹកនាំ​ផ្តាច់​ការ​ណា​ហ្ស៊ី​អា​ល្លឺ​ម៉​ង់​លោក​អា​ដ​ហ្វ ហ៊ីទ្លែ​រ​មាន​ពងស្វាស​តែ​មួយ ដូចដែល​បទ​ចម្រៀង​ដ៏​ពេញ​និយម​របស់​ជនជាតិ​អង់គ្លេស​បញ្ជាក់​ថា «​ហ៊ី​ទ្លែ​រ​មាន​ពងស្វាស​តែ​មួយ​» ។ វា​ជា​ការ​ប៉ាន់ស្មាន​យ៉ាង​ត្រឹមត្រូវ​នៅ​ក្នុង​បទ​ចម្រៀង​នោះ​។ មានការ​ប៉ាន់​ប្រមាណ​ជា​យូរ​មក​ហើយ​ថា​ពងស្វាស​របស់​លោក​ហ៊ី​ទ្លែ​រ បាត់​មួយ​គ្រាប់ និង​មាន​ពាក្យ​ចចាមអារ៉ាម​ថា របួស​ពេល​ប្រយុទ្ធ​គ្នា​នៅ​ឯ​ទន្លេ​«Somme» ក្នុង​សង្គ្រាមលោក​លើក​ទី​១ ។

កាសែត «​ប៊ី​ល​» របស់​អា​ល្លឺ​ម៉​ង់​បាន​ផ្សាយ​ដោយ​យោង​តាម​ការ​អះអាង​របស់​លោក​ពី​ទ័​រ​ផ្លិ​ច​ម៉ា​ន អ្នកប្រវត្តិសាស្ត្រ​ដ៏​ល្បី​ដែល​ស្រាវជ្រាវ​ពី​កំណត់ហេតុ​របស់​គ្រូពេទ្យ ខណៈ​ពេល​លោក​ហ៊ីទ្លែ​រ​ត្រូវ​ចាប់​ដាក់គុក ក្រោយ​ពី​ព្យាយាម​ធ្វើ​រដ្ឋប្រហារ​នៅ​ក្រុង​មុ​យ​និក កាលពី​ឆ្នាំ​១៩២៣ ខណៈ​ពេល​កំពុង​រង​របួស​ពងស្វាស​ខាងស្តាំ ។

កំណត់ហេតុ​របស់​គ្រូពេទ្យ​ស្តី​ពី​ហ៊ីទ្លែ​រ​របួស​ពងស្វាស​បាន​បាត់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ហើយ​ក្រោយមក​បង្ហាញ​ជា​ថ្មី​ក្នុង​ពិធី​ដាក់​ដេញថ្លៃ​នា​ឆ្នាំ​២០១០ តែ​ត្រូវ​អាជ្ញាធរ​របស់​អា​ល្លឺ​ម៉​ង់ រឹបអូស ព្រោះ​ជា​ឯកសារ​សំខាន់​របស់​រដ្ឋ ៕