ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អេ​ហ្ស៊ី​ប​តាំង​បង្ហាញ​ស្រោម​មុខ​សម្តេច​ហ្វា​រ៉ូ​ទូ​តាន​កា​មុន

8 ឆ្នាំ មុន

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​គ្រី​ស្ទៀ​ន អេក​ម៉ា​ន អ្នកជំនួញ​ផ្នែក​ជួសជុល​វត្ថុ​បុរាណ​ជនជាតិ​អា​ល្លឺ​ម៉​ង់ បាន​និយាយ​នៅ​សារមន្ទីរ​ជាតិ​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥

សារព័ត៌មាន​បរទេស​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា លោក​គ្រី​ស្ទៀ​ន អេក​ម៉ា​ន អ្នកជំនួញ​ផ្នែក​ជួសជុល​វត្ថុ​បុរាណ​ជនជាតិ​អា​ល្លឺ​ម៉​ង់ បាន​និយាយ​នៅ​សារមន្ទីរ​ជាតិ​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​១៦ ធ្នូ ២០១៥ ស្តី​ពី​ការ​យក​ស្រោម​មុខ​មាស​របស់​សម្តេច «​ហ្វា​រ៉ូ​ទូ​តាន​កា​មុន​» ដាក់​តាំង​បង្ហាញ​ជា​ផ្លូវការ ក្រោយ​ពេល​ជួសជុល​ត្រង់​បរិវេណ​ពុកមាត់ កាលពី​ខែតុលា ។

ការ​ជួសជុល​នោះ​បាន​យក​កាវ​ទៅ​បិទ​បរិវេណ​ដែល​បាក់​កាលពី​ខែសីហា ឆ្នាំ​២០១៤ ហើយ​រង​ការ​រិះគន់​ពី​បណ្តា​ភាគី​ជា​ច្រើន​ថា​ជា​យុទ្ធសាស្ត្រ​ក្នុង​ការ​ថែរក្សា​មិន​បាន​ដិត​ដល់ ។ ស្រោម​មុខ​របស់​សម្តេច​ហ្វា​រ៉ូ​ទូ​តាន កា​មុន ជា​វត្ថុ​បុរាណ​ដ៏​ល្បី​របស់​សារមន្ទីរ​អេ​ហ្ស៊ី​ប ដែល​រក​ឃើញ​រួម​ជាមួយ​ម៉ាំ​មី​របស់​ព្រះ​អង្គ​ផ្ទាល់​នៅ​ភូមិ​មួយ​ក្នុង​ទីក្រុង​ឡាក់​ស៊័​រ តាម​បណ្តោយ​មាត់ទន្លេ​នី​ល ភាគ​កណ្តាល​ប្រទេស​អេ​ហ្ស៊ី​ប​កាលពី​ឆ្នាំ​១៩២២ ដោយ​លោក​ហូ​វា​ដ កា​ទ័​រ អ្នក​បុរាណវិទ្យា​ជនជាតិ​អង់គ្លេស ។ ស្ថានភាព​របស់​ស្រោម​មុខ ដែល​ប្រទះ​ឃើញ​ជា​លើក​ដំបូង​មាន​លក្ខណៈ​មិន​ពេញលេញ​ល្អ​ទេ ដូច្នោះ​ហើយ​លោក​កា​ទ័​រ សម្រេចចិត្ត​ទាញ​ផ្នែក​ពុកមាត់​ចេញ​ដោយ​ចំណាយពេល​ជួសជុល​ដល់​ទៅ​៣​ឆ្នាំ ទើប​ជោគជ័យ កាលពី​ខែធ្នូ ឆ្នាំ​១៩២៥ ។

ព្រះ​អង្គ​ហ្វា​រ៉ូ ទូ​តាន​កា​មុន បាន​សោយ​ទិវង្គត​នៅ​ឆ្នាំ​១៣២៤ មុន​គ្រឹ​ស្ត​សករាជ ខណៈ​ពេល​ទ្រង់មាន​ព្រះ​ជន្ម​១៩​ព្រះ​វស្សា ។ ចំណែក​ស្រោម​មុខ​របស់​ព្រះ​អង្គ​ធ្វើ​ពី​មាស​សុទ្ធ និង​មាន​ទម្ងន់​១១​គីឡូក្រាម ៕