ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មឈូស​បុរាណ​ជា​ច្រើន​បញ្ចុះ​តម្រៀប​លើ​ជញ្ជាំង​ភ្នំ​នៅ​ចិន

8 ឆ្នាំ មុន

មឈូស​បុរាណ​ជា​ច្រើន​តម្កល់​លើ​ថ្ម​ជញ្ជាំង​ភ្នំ​យ៉ា​ង​ខ្ពស់​នៅ​ពីលើ​ទំនប់ «​សាម​ត្រូ​ក​» ។ មឈូស​អាថ៌​កំបាំង​ទាំងនោះ​អ្នកខ្លះ​យល់​ថា ជា​វិធី​រក្សា​ទុក​សព​របស់​ជន​អំបូរ​ភាគតិច​តាំងពី​អតីតកាល ឯ​ខ្លះ​ទៀត​យល់​ថា​រក្សា​ទុក​មឈូស​បែប​នេះ

មឈូស​បុរាណ​ជា​ច្រើន​តម្កល់​លើ​ថ្ម​ជញ្ជាំង​ភ្នំ​យ៉ា​ង​ខ្ពស់​នៅ​ពីលើ​ទំនប់ «​សាម​ត្រូ​ក​» ។ មឈូស​អាថ៌​កំបាំង​ទាំងនោះ​អ្នកខ្លះ​យល់​ថា ជា​វិធី​រក្សា​ទុក​សព​របស់​ជន​អំបូរ​ភាគតិច​តាំងពី​អតីតកាល ឯ​ខ្លះ​ទៀត​យល់​ថា​រក្សា​ទុក​មឈូស​បែប​នេះ ដើម្បី​គេច​ពី​សត្វ​សាហាវ​មិន​ឱ្យ​ខាំ​ស៊ី​សព ។

«Three Gorges Business News» កាលពី​ថ្ងៃ​ទី​១៤ ធ្នូ ២០១៥ ផ្សាយ​ថា មឈូស​ឈើ​ទាំងនោះ​ចំនួន​១៣១ ដាក់​នៅ​ក្នុង​ឡត​ដែល​ចោះ​ថ្ម ជា​ឡត​៤​ជ្រុង​តម្រៀប​គ្នា​លើ​ជញ្ជាំង​ភ្នំ​មាន​កម្ពស់​១០០​ម៉ែត្រ បែរមុខ​ឆ្ពោះទៅ​ទន្លេ​ស្ថិត​ក្នុង​ខេត្ត​ហ៊ូ​ប៉ើយ ស្រុក​ជី​គុយ ជា​តំបន់​ដាច់​ស្រយាល ។

អ្នក​បុរាណវិទ្យា​រៀបរាប់​ថា មឈូស​ទាំងនោះ​តម្កល់​ប្រមាណ​ជា​១២០០​ឆ្នាំ​មុន​ក្នុង​សម័យ​រាជវង្ស​ថាំង​អំឡុង​ពី​ឆ្នាំ​៦១៨​ដល់​៩០៧ ហើយ​អាច​ជា​របស់​ពួក «​ព័រ​» ជា​ជន​អំបូរ​ភាគតិច​ក្នុង​សម័យ​បុរាណ រស់នៅ​ភាគ​ខាងត្បូង​ប្រទេស​ចិន​។ ទោះ​ជាយា​៉​ង​ណា​ក្តី មិន​ទាន់​មាន​នរណា​ម្នាក់​អធិប្បាយ​បាន​ថា មឈូស​ទាំងនោះ​ត្រូវ​គេ​លើក​ទៅ​លើ​ជញ្ជាំង​ថ្មភ្នំ​ដ៏​ចោត​ដោយ​របៀប​ណា​ទេ ?

នៅ​ក្នុង​របាយការណ៍​មិន​បាន​បញ្ជាក់​ថា តើ​នរណា​ម្នាក់​ជា​អ្នក​ប្រទះ​ឃើញ​មឈូស​បុរាណ​ទាំងនោះ​មុនគេ និង​ប្រទះ​ឃើញ​នៅ​ពេល​ណា​ទេ0x017d7 តាម​ទំនៀមទម្លាប់​ការ​បញ្ចុះសព​ក្នុង​លក្ខណៈ​ចម្លែក​បែប​នេះ គឺ​មនុស្ស​ក្នុង​សម័យ​បុរាណ​ធ្វើ​ឡើង​ដើម្បី​ការពារ​មិន​ឱ្យ​សត្វព្រៃ​ខាំ​ស៊ី​សព និង​ខ្លះ​ទៀត​ថា ធ្វើ​ឱ្យ​ដួងវិញ្ញាណ​ឆ្ពោះទៅ​កាន់​សុគតិភព។

មាន​មឈូស​ខ្លះ​ដាក់​លើ​ឈើ ដែល​ដោត​ភ្ជាប់​ជញ្ជាំង​ភ្នំ ហើយ​លក្ខណៈ​បែប​នេះ​ធ្លាប់​ប្រទះ​ឃើញ​រួច​មក​ហើយ នៅ​តាម​បណ្តា​ខេត្ត​ជា​ច្រើន​នា​ភាគ​ខាងត្បូង​ប្រទេស​ចិន គឺ​ខេត្ត​យុន​ណា​ន​, ស៊ី​ឈួ​ន​, ជាំ​ង​ស៊ី និង​ហ៊្វូ​ជៀន ។

កន្លង​មក​ទីភ្នាក់ងារ​ព័ត៌មាន​របស់​ចិន​ផ្សាយ​ថា គេ​ធ្លាប់​ប្រទះ​ឃើញ​មន្ត្រី​មួយ​ចំនួន​ទៅ​សែនព្រេន​នៅ​ទីតាំង​បញ្ចុះសព​នោះ ដោយ​រំលឹក​ពី​ពាក្យ​ថា «​មឈូស​ព្យួរ​» ឬ «​សួន​គួ​ន​» ជា​ភាសា​ចិន មាន​ន័យ​ស្រ​ដៀង​នឹង​ពាក្យ​ថា «​សុំ​ឡើង​តំណែង​» ។

ចំពោះ​ទំនប់ «​សាម​ត្រូ​ក​» គឺជា​ទំនប់​វា​រី​អគ្គិសនី​ដ៏​ធំ​បំផុត​នៅ​លើ​ពិភពលោក ដោយ​សាងសង់​កាត់​ទន្លេ​យ៉ាំ​ង​សេ ចាប់ផ្តើម​សាងសង់​តាំងពី​ឆ្នាំ​១៩៩៤ និង​ចំណាយ​ប្រាក់​ជាង​២៤៨.០០០​លាន​យាន់ ៕