ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាសនា​ថៅកែ​បុរី ប្រើ​សែក​ស្អុយ​​៤៤​ម៉ឺន​ដុល្លារ អាច​នឹង​មាន​សង្ឃឹម​រឿង​មួយ

2 ឆ្នាំ មុន
  • ភ្នំពេញ

ករណី​សមត្ថកិច្ច​ចាប់ខ្លួន​លោក កែវ មុនី​រតន៍ ថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា នេះ ហើយ​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​សាកសួរ​លើ​សំណុំរឿង​នោះ​ចប់​សព្វគ្រប់​ហើយ ប៉ុន្តែ​ដោយសារ

រាជធានី​ភ្នំពេញ ៖ គេហទំព័រ​សារព័ត៌មាន​កោះសន្តិភាព​បាន​ចេញផ្សាយ​មួយ​ឈុត​រួច​មក​ហើយ ករណី​សមត្ថកិច្ច​ចាប់ខ្លួន​លោក កែវ មុនី​រតន៍ ថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី បញ្ជូន​ទៅ​តុលាការ នា​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា នេះ ហើយ​លោក ធា​ម ច័ន្ទ​ពិសិដ្ឋ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ធ្វើការ​សាកសួរ​លើ​សំណុំរឿង​នោះ​ចប់​សព្វគ្រប់​ហើយ ប៉ុន្តែ​ដោយសារ​ពេលវេលា​ល្ងាច​ពេក​ផុត​ម៉ោង​រដ្ឋបាល លោក​ចៅក្រម​ស៊ើបសួរ​ក៏​បាន​ផ្ញើ​ថៅកែ​បុរី​រូប​នេះ ទៅ​សម្រាក​នៅ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​មួយ​យប់​ទៀត និង​តម្រូវ​ឲ្យ​ព្រឹក​ថ្ងៃ​ទី​២៣ ខែកក្កដា នាំ​ខ្លួន​ថៅកែ​បុរី​នោះ​ទៅ​តុលាការ​វិញ ដើម្បី​សម្រេច​ពី​ជោគវាសនា ត្រូវ​ឃុំ ឬ​មិន​ឃុំខ្លួន វា​ជា​ឆ័​ន្ទា​នុ​សិទ្ធិ​របស់​លោក​ចៅក្រម ។

តែបើ​តាម​ប្រភព​ព័ត៌មាន​បង្ហើប​ឲ្យ​ដឹង​មិន​ទាន់​ជា​ផ្លូវការ​ថា ថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី នោះ ទំនង​អាច​មាន​សង្ឃឹម​បាន​វិល​ទៅ​ផ្ទះ​វិញ គ្រាន់តែ​ជាប់​កាតព្វកិច្ច​របស់​ចៅក្រម​ស៊ើបសួរ​.​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​. ហើយ​តម្រូវ​ឲ្យ​រក​ប្រាក់​សង​ទៅ​ដើមបណ្តឹង​ប្រមាណ​៤៤​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក ពាក់ព័ន្ធ​ករណី​មិន​គោរព​កាតព្វកិច្ច ចំពោះ​ឧក​រណ៍​អាច​ជួញដូរ​បាន ពោល​គឺ​ចេញ​មូល​ប្ប​ទាន​ប័ត​អត់​សាច់ប្រាក់​ហៅ​ថា (​សែក​ស្អុយ​) ។

សូម​បញ្ជាក់​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​រាជធានី​ភ្នំពេញ បាន​ធ្វើការ​ឃាត់ខ្លួន​ថៅកែ​បុរី​ម្នាក់ តាម​ដីកា​បង្គាប់​ឲ្យ​នាំ​ខ្លួន​របស់​លោក ធា​ម ច័​ន្ធ​ពិ​សិទ្ធ ចៅក្រម​ស៊ើប សួរ​សាលាដំបូង​រាជធានី​ភ្នំពេញ ពី​បទ​.​មិន​បំពេញ​កាតព្វកិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញដូរ​បាន​. តាម​មាត្រា​២៣១ នៃ​ច្បាប់​ស្តី​ពី​ឧបករណ៍​អាច​ជួញដូរ​បាន និង​ប្រព្រឹត្ត​ការ​ទូទាត់​ប្រាក់ ប្រព្រឹត្ត​នៅ​ចំណុច​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​១៧ ខែកុម្ភៈ ឆ្នាំ​២០២០ ។

ជនសង្ស័យ​ខាងលើ​មានឈ្មោះ កែវ មុនី​រតន៍ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ មុខរបរ​ជា​ថៅកែ​បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី មាន​អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​លេខ​៧ ផ្លូវ​លេខ​១០១៥ ភូមិ​បា​យ៉ាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ ។ ក្រោយ​ឃាត់ខ្លួន សមត្ថកិច្ច​បាន​និង​កំពុង​រៀបចំ​សំណុំរឿង​បញ្ជូន​ថៅកែ​បុរី​នោះ​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ នា​រសៀល​ថ្ងៃ​ទី​២២ ខែកក្កដា នេះ ។

បើ​យោង​តាម​សមត្ថកិច្ច​បាន​បង្ហើប​ថា លោក កែវ មុនី​រតន៍ ថៅកែ បុរី អ៊េ​មឺ​រ៉​ល​ដ៏ ស៊ី​ធី ធ្លាប់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ និង​នាំ​ទៅ​ដាក់​ពន្ធនាគារ​ចំនួន​២​លើក​មក​ហើយ ហើយ​លើក​នេះ​បើ​អាច​ជាប់​ទៀត​នោះ​សរុប​៣​លើក ពាក់ព័ន្ធ​ករណី​ចេញ​សែក​ស្អុយ​ដដែល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ