ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​រថយន្ត​បែន​ដឹក​ដីខ្សាច់​មួយគ្រឿង រ៉េ​ចង្កូត ឆ្លងផ្លូវ​កាត់​សួនច្បារ ទៅបុក​រថយន្ត​មួយគ្រឿង ហើយ​ជ្រុល​បុក​ចូល​ផ្ទះ​

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ រថយន្ត​បែន​ដឹក​ដីខ្សាច់​ធុន​ធំ​មួយគ្រឿង បាន​បើកបរ ក្នុង​ល្បឿន​លឿន បាន​រ៉េ​ចង្កូត​បុក​រះ សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ហើយ​ឆ្លង​ទៅបុក​រថយន្ត​មួយគ្រឿង ក្នុងទិសដៅ​បញ្ច្រាស់​គ្នា រួច​ជ្រុល​ទៅបុក​ចូល​ផ្ទះ​លក់ដូរ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ…

​រាជធានី​ភ្នំពេញ​៖ រថយន្ត​បែន​ដឹក​ដីខ្សាច់​ធុន​ធំ​មួយគ្រឿង បាន​បើកបរ ក្នុង​ល្បឿន​លឿន បាន​រ៉េ​ចង្កូត​បុក​រះ សួនច្បារ​ខណ្ឌ​ចែក​ទ្រូងផ្លូវ ហើយ​ឆ្លង​ទៅបុក​រថយន្ត​មួយគ្រឿង ក្នុងទិសដៅ​បញ្ច្រាស់​គ្នា រួច​ជ្រុល​ទៅបុក​ចូល​ផ្ទះ​លក់ដូរ រង​ការខូចខាត​យ៉ាងធ្ងន់ធ្ងរ តែ​សំណាងល្អ ពុំ​បណ្តាលអោយ​មនុស្ស​រងរ​បួស​ឡើយ​។​
​ ​
​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង កាលពី​វេលា​ម៉ោង​ប្រមាណ ២ និង ៣៥​នាទី​រសៀល ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ស្ថិតនៅតាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។​

​រថយន្ត ដែល​បង្ក​គ្រោះថ្នាក់ ជា​ប្រភេទ​រថយន្ត​បែន​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ព្រះសីហនុ 3A-1679 បើកបរ ដោយ​បុរស​ម្នាក់ មិន​ស្គាល់​អត្តសញ្ញាណ​ឡើយ​។​

​សាក្សី បានអោយដឹងថា នៅ​មុនពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​បែន​ដឹក​ខ្សាច់​ធុន​ធំ​មួយគ្រឿង​ខាងលើ បើកបរ​តាម​បណ្តោយ​មហាវិថី​ឈ្នះ​ឈ្នះ ក្នុងទិសដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន ពេលមកដល់​កន្លែងកើតហេតុ មិនដឹង​មូលហេតុ​អ្វី​នោះទេ ក៏បាន​រ៉េ​ចង្កូត​ទៅខាង​ឆ្វេង​ដៃ បុក​ខឿន​សួនច្បារ ខណ្ឌ​ចែក​ទ្រូងផ្លូវ រួច​ឡើង​សួន​បន្ត​ទៅបុក​ជាមួយ​រថយន្ត​ម៉ាក Sports ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AY-5262 មួយគ្រឿង ដែល​បើកបរ​ក្នុងទិសដៅ​បញ្ច្រាស់ទិស​គ្នា​ពេញទំហឹង បណ្តាលអោយ​រង​ការខូចខាត​ផ្នែក​ខាងក្រោយ​ចំហៀង​ខាងឆ្វេង​យ៉ាងដំណំ​។​

​ព័ត៌មាន អោយដឹងទៀតថា ខណៈនោះ រថយន្ត​នោះ មិនទាន់​អស់​ល្បឿន ជ្រុល​ទៅបុក​ចូល​ផ្ទះ​អ្នកលក់ដូរ​ជាប់ ទៅមុខ​លែងរួច​។ គ្រោះថ្នាក់​នេះ ចាត់ទុកជា​សំណាង​ហើយ ដែល​ពុំ​បណ្តាលអោយ​មនុស្ស​រងរ​បួស​ឡើយ​។​

​បន្ទាប់ពី​គ្រោះថ្នាក់ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះមក​ដល់ទី​តាំង​កន្លែង​កើតហេតុ រួច​ទាក់ទង​ទៅ​នគរបាល​ចរាចរណ៍ ចុះទៅ​វាស់វែង បញ្ជូន ទៅកាន់​ការិយាល័យ​ចរាចរណ៍​ការិយាល័យ​ផ្លូវគោក​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ដើម្បី​ដោះស្រាយ សង​ការខូចខាត​៕ ម៉េង ធា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ