ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​អាជ្ញាធរខេត្ត​ប៉ៃលិន សួរសុខទុក្ខ ពលករ ទើប​វិលត្រឡប់ មកពី​ប្រទេស​ថៃ ពិនិត្យ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​ជំងឺ​កូ​វីដ​១៩

2 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ក្រោយពី​មាន​ពលករ​ឆ្លងដែន មកពី​ប្រទេស​ថៃ កំពុង​សម្រាក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក លោកជំទាវ បាន ស្រីមុំ…

ខេត្ត​ប៉ៃលិន​៖ រហូតមកដល់​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ ក្រោយពី​មាន​ពលករ​ឆ្លងដែន មកពី​ប្រទេស​ថៃ កំពុង​សម្រាក​នៅតាម​មណ្ឌល​ច​ត្តា​ឡី​ស័ក លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត​ប៉ៃលិន ឯកឧត្តម សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន រួម​នឹង​ក្រុមការងារ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ និង​ពិនិត្យ​ទីតាំង​សាលារៀន​រដ្ឋ​មួយចំនួន ដើម្បី​ត្រៀមលក្ខណៈ​រៀបចំ​ទីតាំង​ថ្មី​បន្ថែម ទទួល​ពលករ​ឆ្លងដែន​មកពី​ប្រទេស​ថៃ តាម​ការណែនាំ​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុងការ​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​~១៩ ប្រភេទ​បំ​លែង​ថ្មី Delta​។

​លោកជំទាវ បាន ស្រីមុំ អភិបាលខេត្ត បាន​លើកឡើងថា ដោយ​អនុវត្តតាម​ការណែនាំ និង​វិធានការ​យ៉ាង​ម៉ឺងម៉ាត់ ក្នុងការ​ទប់ស្កាត់​ការចម្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ របស់​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្រសួងសុខាភិបាល ទើប​រដ្ឋបាលខេត្ត រៀបចំ​មណ្ឌល​ច​ត្តា​ឡី​ស័ក និង​មណ្ឌល​ព្យាបាល​អ្នកជំងឺ​កូ​វីដ​-១៩ ជាច្រើន​កន្លែង សម្រាប់​អ្នក​ប៉ះពាល់​ផ្ទាល់​ជាមួយ​អ្នកជំងឺ​កូ​វីដ​-១៩ និង​អ្នក​ទើប​ត្រលប់​មកពី​តំបន់​ប្រឈម​នានា តាម​បណ្តា​រាជធានី​/​ខេត្ត​។

​លោកជំទាវ​បន្តទៀតថា ជាមួយគ្នានេះ រដ្ឋបាលខេត្ត ក៏បាន​រៀបចំ​ក្រុមការងារ ដែលមាន​ការចូលរួម​ពី​បណ្តា​មន្ទីរ​អង្គភាព​ស្ថាប័ន​ជុំវិញ​ខេត្ត និង​ក្រុមយុវជន សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​ខេត្ត ធ្វើ​ម្ហូបអាហារ សម្រាប់​ពួកគាត់ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៣​ពេល ជាប្រចាំ​ថ្ងៃ​តែម្តង​។​

​លោកជំទាវ អភិបាលខេត្ត បាន​ជំរុញ​ដល់​លោកគ្រូ​អ្នកគ្រូ និង​មន្ត្រីរាជការ តាម​មន្ទីរ​ស្ថាប័ន​ជុំវិញ​ខេត្ត សូម​ចូលរួម​រៀបចំ​សម្អាត​អនាម័យ​បរិស្ថាន​ក្នុង​បរិវេណ​សាលា និង​តាម​បន្ទប់រៀន​នីមួយៗ អោយ​ស្អាត​ល្អ មាន​សោភ័ណភាព សម្រាប់​ប្រជាពលរដ្ឋ ស្នាក់នៅ​ធ្វើ​ច​ត្តា​ឡី​ស័ក និង​ព្យាបាល​ជំងឺ​កូ​វីដ​-១៩ លុះ​ក្រោយពី​ជំងឺ​កូ​វីដ​-១៩ ត្រូវ​បញ្ចប់ សិស្សានុសិស្ស អាច​ចូល​សិក្សា​ជាធម្មតា​វិញ​។​

​លោកជំទាវ ក៏បាន​កោតសរសើរ និង​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ ចំពោះ​កង​ម្លាំ​ង​សមត្ថកិច្ច ក្រុមគ្រូពេទ្យ​ជំនាញ មន្ត្រីរាជការ​ទាំងអស់ ដែល​កំពុង​បំពេញបេសកកម្ម​សម្រាប់​ប្រជាជន និង​ប្រទេសជាតិ តាម​គោលដៅ និង​តាម​មណ្ឌល​ច​ត្តា​ឡី​ស័ក​នានា​ក្នុង​ខេត្ត ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង ទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ជាពិសេស​រួមគ្នា​អនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន នូវ​វិធានការ​របស់​ប្រមុខ​រាជរដ្ឋាភិបាល គឺ ៣​ការពារ ៣​កុំ​។​

​សូមបញ្ជាក់ថា បច្ចុប្បន្ន ខេត្ត​ប៉ៃលិន កំពុងដំណើរការ​មណ្ឌល​ច​ត្តា​ឡី​ស័ក ចំនួន ២​កន្លែង​គឺ​៖ ទី​១- មណ្ឌល​ច​ត្តា​ឡី​ស័ក អតីត​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ និង​ទី​២- មណ្ឌល​ច​ត្តា​ឡី​ស័ក​មជ្ឈមណ្ឌល​នារី (​ស្រែ​ត្នោត ក្រុងប៉ៃលិន​) និង​មណ្ឌល​សម្រាប់​ព្យាបាល​ជម្ងឺ​កូ​វីដ​-១៩ ចំនួន​១​កន្លែង គឺ​៖ មណ្ឌល​វិទ្យាល័យ ហ៊ុន សែន សាលា​ក្រៅ​ថ្មី​៕ នី​យ៉ា​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ