ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាន់តែ​ប្លែក​កាន់តែ​អស្ចារ្យ​ជាមួយ​ការ​ជិះ​ម៉ូតូ​លំដាប់​អន្តរជាតិ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​១៩ ធ្នូ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ម៉ូតូ KTM កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ក្រុមហ៊ុន TreeBoond ក្រុមហ៊ុន Motul ក្រុមហ៊ុន Cellcard ក្រុមហ៊ុន​នាឡិកា ICE WATCH

រាជធានី​ភ្នំពេញ ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​១៩ ធ្នូ កន្លង​ទៅ​នេះ ក្រុមហ៊ុន​ម៉ូតូ KTM កម្ពុជា​សហការ​ជាមួយ​ក្រុមហ៊ុនស្រា​បៀរ​អង្គរ ក្រុមហ៊ុន TreeBoond ក្រុមហ៊ុន Motul ក្រុមហ៊ុន Cellcard ក្រុមហ៊ុន​នាឡិកា ICE WATCH និង​ក្រុមហ៊ុន​ភេសជ្ជៈ ROYCE បាន​នាំ​មក​នូវ​ការ​សម្ដែង​ម៉ូតូ​លំដាប់ថ្នាក់​អន្តរជាតិ​សា​ជា​ថ្មី​ម្ដងទៀត​ក្នុង​ឆ្នាំ​២០១៥​នេះ​នៅ​ទីក្រុង​កោះ​ពេជ្រ​។

 មុន​នឹង​មានការ​សម្ដែង​ជិះ​ម៉ូតូ​នេះ ក៏​មានការ​ជិះ​ដង្ហែ​ម៉ូតូ​ម៉ាក KTM និង​ម៉ាក Duke សរុប​ប្រមាណ​៣០០​គ្រឿង​ទៀត​ផង ដែល​ក្បួន​ដង្ហែ​នេះ​ត្រូវ​គេ​ឱ្យ​ដឹង​ថា​មិន​ធ្លាប់​មាន​ពី​មុន​មក​ឡើយ ។ ជាមួយ​គ្នា​នេះ​ក៏​មានការ​ចូលរួម​ទស្សនា​គាំទ្រ​យ៉ាងច្រើន​កុះករ​ពី​សំណាក់​ប្រជា​ប្រជាជន​កម្ពុជា​ផង​ដែរ​។

 លោក ROK BAGOROS គឺជា​អ្នកជំនាញ​ជិះ​ម៉ូតូ​បង្ហោះ​ជនជាតិ​ស្លូ​វ៉ា​នី លំដាប់ថ្នាក់​អន្តរជាតិ ដែល​មាន​ប្រជាប្រិយភាព​បំផុត និង​មានការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​បណ្ដា​ប្រទេស​ជា​ច្រើន​ដូច​ជា​នៅ​អាស៊ី​អាគ្នេយ៍ អា​មេ​រិ​ក​ខាងជើង​និង​ខាងត្បូង និង​ប៉ែក​អឺរ៉ុប ។ នេះ​ជា​ការ​សម្ដែង​លើក​ទី​២​ហើយ​លោក​បាន​នាំ​យក​នូវ​ក្បាច់​សម្ដែង​ថ្មី​ៗ​និង​ប្លែក​ៗ​យ៉ាង​កន្ត្រាក់​អារម្មណ៍​ជាមួយ​ម៉ូតូ​ម៉ាក KTM 200Duke ជូន​ដល់​អ្នក​ទស្សនា​ជា​ច្រើន​នៅ​ក្នុង​បរិវេណ​ទីក្រុង​កោះ​ពេជ្រ ។

នៅ​ក្នុង​កម្មវិធី​រយៈពេល​៤​ម៉ោង​នេះ មានកម្ម​វិធី​ជា​ច្រើន​ទៀត​ដូច​ជា ហ្គេ​ម​កម្សាន្ត​សប្បាយ​ៗ ការ​ចាប់ឆ្នោត​ផ្សងសំណាង និង​ការ​លក់​ផលិតផល​ជា​ច្រើន​របស់​បណ្ដា​ក្រុមហ៊ុន​សហការ​ឧបត្ថម្ភ និង​ការ​ដាក់​តាំង​លក់​ម៉ូតូ KTM ផង​ដែរ ៕