ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ខេត្តស្វាយរៀង​ឈ្នះ​ម៉ូតូ Scoopy ពី​ស្រា​បៀរ Black Cat

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​ខេត្ត កោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ទើបនឹង​ទទួល​បាន​រង្វាន់​ម៉ូតូ Scoopy ស៊េរី​២០១៥ ម្នាក់​មួយ​គ្រឿង ក្រុមហ៊ុនស្រា​បៀរ Black Cat បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​១​គ្រឿង​ទៀត​ហើយ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​អ្នក​ខេត្ត កោះកុង និង​ខេត្ត​ព្រះ​សីហ​នុ ទើបនឹង​ទទួល​បាន​រង្វាន់​ម៉ូតូ Scoopy ស៊េរី​២០១៥ ម្នាក់​មួយ​គ្រឿង  ក្រុមហ៊ុនស្រា​បៀរ Black Cat  បាន​រក​ឃើញ​អ្នក​ឈ្នះ​រង្វាន់​ម៉ូតូ​ស៊េរី​ដដែល​ចំនួន​១​គ្រឿង​ទៀត​ហើយ ដោយ​ទើបនឹង​បាន​ប្រគល់​ឱ្យ​កាលពី​ថ្ងៃ​ទី​១៩ ខែធ្នូ កន្លង​ទៅ​ថ្មី​ៗ​។ ពិធី​ប្រគល់​រង្វាន់​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​លើ​ឆាក​ស្ថានីយទូរទស្សន៍​អាស៊ី​អាគ្នេយ៍​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ស្រា​បៀរ​ប្លេ​ក​ខេត នៅ​វេលា​ម៉ោង​៩​យប់ ។

អតិថិជន​ដែល​ឈ្នះ​រង្វាន់​ម៉ូតូ​ពី​ការ​គាស់​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ​ប្លេ​ក​ខេត​នោះ មានឈ្មោះ សោម សារី ភេទ​ប្រុស រស់នៅ​ភូមិ​តា​ពៅ សង្កាត់​បា​វិត ក្រុង​បា​វិត ខេត្តស្វាយ​រៀង​។ លោក​មានសំណាង​ត្រូវ​បាន​ម៉ូតូ​១​គ្រឿង  បន្ទាប់​ជាវ​ស្រា​បៀរ​ប្លេ​ក​ខេត​យក​មក​ជប់លៀង​ក្នុង​ក្រុម​គ្រួសារ ។

លោក សុខ ឧត្តម តំណាង​ក្រុមហ៊ុន Black Cat បាន​អះអាង​ថា នេះ​ជា​ការ​ផ្ដល់​រង្វាន់​ម៉ូតូ​ចំនួន​១​គ្រឿង​ថ្មី​បន្ថែម​ទៀត បន្ទាប់​ពី​ម៉ូតូ​Scoopy ស៊េរី​២០១៥ ត្រូវ​បាន​រក​ឃើញ​ដោយ​អតិថិជន​ច្រើន​នាក់​រួច​មក​ហើយ ចាប់តាំងពី​ក្រុមហ៊ុន​បើក​ឲ្យ​មានការ​ចែកចាយ​រង្វាន់​នៅ​ទូ​ទាំង​ប្រទេស តាំងពី​ដើមឆ្នាំ​២០១៥ ។ បើ​ទោះជា​ក្រុមហ៊ុន​បាន​ប្រគល់​រង្វាន់​ជា​សាធារណៈ​ដល់​អតិថិជន​បែប​នេះ​ហើយ​ក៏​ដោយ ក៏​លោក​បញ្ជាក់​ថា ក្រុមហ៊ុន​ប្លេ​ក​ខេត​នឹង​យក​រង្វាន់​ម៉ូតូ​មួយ​គ្រឿង​នេះ​ទៅ​ដល់​ផ្ទះ​អតិថិជន​នៅ​ខេត្តស្វាយរៀង​បន្ថែម​ទៀត ដើម្បី​បញ្ជាក់​ការ​ពិត​ថា លោក​សោម សារី ពិតជា​ឈ្នះ​ម៉ូតូ Scoopy មែន ហើយ​មិនមែន​ជា​បក្សពួក ឬ​សែស្រឡាយ​របស់​ក្រុមហ៊ុន ។

ក្រុមហ៊ុន​នៅ​តែ​រក្សា​គោល​ជំហរ​ផ្ដល់​រង្វាន់​ដល់​អតិថិជន​រហូត​ដល់​គ្រប់​២០០​គ្រឿង​នៃ​ម៉ូតូ Scoopy  ដែល​បាន​បង្កប់​នៅ​ក្នុង​ក្រវិល​កំប៉ុង​របស់​ស្រា​បៀរ​Black Cat ។ លោក​ទទូច​ដូច​គ្នា​នឹង​លោក​ទេព សុ​ឃាង ប្រធាន​ទីផ្សារ​ក្រុមហ៊ុន​ប្លេ​ក​ខេត ឱ្យ​អតិថិជន​ជ្រើសរើស​ស្រា​បៀរ Black cat ក្នុង​ការ​ទទួលទាន​ជា​លក្ខណៈ​គ្រួសារ និង​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ដោយសារ​តែ​ស្រា​បៀរ​នេះ ក្រៅពី​មានឱជារស​ឆ្ងាញ់ ក៏​ផ្ដល់​រង្វាន់​សន្ធឹកសន្ធាប់​បន្ថែម​ពីលើ​ម៉ូតូ​ដែល​នៅ​សល់​យ៉ាងច្រើន​គ្រឿង​នៅ​ក្នុង​ក្រវិល​កំប៉ុង ៕