ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិក​ធនាគារ​ប្រៃសណីយ៍​ជាង​200​នាក់​រើស​សំរាម​ពីមុខ​វត្ត​បទុម​ដល់​មុខ​វាំង

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ បុគ្គលិក​ធនាគារ​ប្រៃសណីយ៍​ជាង​២០០​នាក់​ដឹកនាំ​ដោយ​លោក ញាណ វី​រៈ ប្រធាន​ទីផ្សារ និង​អភិវឌ្ឍន៍​គម្រោង​ផលិតផល បាន​ចំណាយពេល​ពេញ​មួយ​ព្រឹក​ដើម្បី​ដើរ​រើស​សំរាម​

រាជធានី​ភ្នំពេញ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ ធ្នូ បុគ្គលិក​ធនាគារ​ប្រៃសណីយ៍​ជាង​២០០​នាក់​ដឹកនាំ​ដោយ​លោក ញាណ វី​រៈ ប្រធាន​ទីផ្សារ និង​អភិវឌ្ឍន៍​គម្រោង​ផលិតផល បាន​ចំណាយពេល​ពេញ​មួយ​ព្រឹក​ដើម្បី​ដើរ​រើស​សំរាម​តាម​ដងផ្លូវ​ចាប់​ពីមុខ​វត្ត​បទុម​រហូត​ដល់​មុខ​ព្រះ​បរមរាជវាំង ។

លោក ញាណ វី​រៈ បានឱ្យ​ដឹង​ថា នេះ​មិនមែន​ជា​លើក​ទី​១​ទេ​ដែល​បុគ្គលិក​ធនាគារ របស់​លោក​បាន​រួមចំណែក​នៅ​ក្នុង​សង្គម តែ​ជា​លើក​ទី​១​ហើយ​ដែល​ធនាគារ​ប្រៃសណីយ៍​របស់​លោក​បាន​មក​ធ្វើ​ការងារ​ប្រមូល​សំរាម​នៅ​រាជធានី​ភ្នំពេញ ។ ប៉ុន្តែ​កន្លង​មក​ធនាគារ របស់​លោក​បាន​ធ្វើ​នៅ​តាម​បណ្ដា​ខេត្ត​ដែល​មាន​សក្ដានុពល​មួយ​ចំនួន​ដូច​ជា ខេត្តសៀមរាប បាត់ដំបង និង​ខេត្តកំពង់ចាម ។ លោក​បានឱ្យ​ដឹង​ទៀត​ថា បុគ្គលិក​ធនាគារ​របស់​លោក​តែងតែបាន​ចូលរួម​នៅ​ក្នុង​សកម្មភាព​សង្គម​ជា​ច្រើន​ពេល​កន្លង​មក​ដូច​ជា ការ​ផ្ដល់​ឈាម និង​ការ​ផ្ដល់​សម្ភារ​សិក្សា​ជា​ច្រើន​ដល់​សិស្ស​ក្រីក្រ​នៅ​តាម​សាលារៀន​ផ្សេង​ៗ​។ គ្រប់​សកម្មភាព​ជា​ច្រើន​ដែល​បុគ្គលិក​ធនាគារ​របស់​លោក​ធ្វើ​មក​នោះ​គឺ​ដើម្បី​បំផុសស្មារតី​ដល់​យុវជន​ខ្មែរ​ឱ្យ​មានការ​យល់​ដឹង និង​ចេះ​រួមចំណែក​ធ្វើ​ការងារ​នៅ​ក្នុង​សង្គម​ដើម្បី​ផលប្រយោជន៍​ជាតិ​យើង​ទាំងអស់​គ្នា ។ លោក​បាន​លើក​ឡើង​ថា ដូច​ជា​ការងារ​ប្រមូល​សំរាម​ជាដើម បើ​យើង​ពឹងផ្អែក​តែ​ទៅ​លើ​ក្រុមហ៊ុន​ស៊ិ​ន​ទ្រី​តែ​មួយ​នោះ​គឺ​មិន​អាច​ទៅ​រួច​ឡើយ មាន​តែ​ប្រជាពលរដ្ឋ​យើង​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​ទីក្រុង​មាន​សោភ័ណ​ភាព ស្រស់​ស្អាត និង​ក្លាយជា​ទីក្រុង​បៃតង អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​គេ​មក​កម្សាន្ត​នៅ​ប្រទេស​យើង​កាន់តែ​ច្រើន ។

លោក​ញាណ វី​រៈ សង្ឃឹមថា គ្រប់​សកម្មភាព​ដែល​បុគ្គលិក​ធនាគារ​របស់​លោក​ធ្វើ​កន្លង​មកនេះ អាច​ចាត់​ទុក​ថា​ជា​ចំណែក​មួយ​យ៉ាង​សំខាន់​ក្នុង​ការ​ចូលរួម​ចំណែក​នៅ​ក្នុង​សង្គម​ជាតិ ៕