ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទុះ​កូ​វីដ​នៅ​ផ្សារ​កំពង់ត្រាច រាលដាល​ដល់​បិទ​ខ្ទប់​ភូមិ​២ គឺ​ភូមិ​កំពង់ត្រាច និង​ភូមិ​តា​ត្រាវ ក្នុងស្រុក​រមាសហែក

2 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ លោក​អភិបាលស្រុក​រមាសហែក បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​បិទ​ខ្ទប់​ភូមិ​កំពង់ត្រាច និង​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក…

ខេត្តស្វាយរៀង​៖ នៅ​ថ្ងៃទី​២២ ខែកក្កដា ឆ្នាំ​២០២១ លោក​អភិបាលស្រុក​រមាសហែក បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច ចុះ​បិទ​ខ្ទប់​ភូមិ​កំពង់ត្រាច និង​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច ស្រុក​រមាសហែក មាន​ចំនួន ៤​គោលដៅ​៖ គោលដៅ​ទី​១ នៅ​ចំណុច​ស្ពាន​ទឹក​វិល ០១​កន្លែង គោលដៅ​ទី​២ នៅ​ចំណុច​កែង​បត់​ននោង គោលដៅ​ទី​៣ នៅ​ចំណុច​ផ្លូវ​ពាម​ខាងលិច​ចំការ​ខ្នុរ និង​គោលដៅ​ទី​៤ នៅ​ចំណុច​ខាងត្បូង​វិទ្យាល័យ​រមាសហែក​។​

​ការបិទផ្លូវ​នេះ ធ្វើឡើង ក្នុង​គោលបំណង​ការពារ និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​កំពុង​ផ្ទុះ​រាលដាល នៅក្នុង​ផ្សារ​កំពង់ត្រាច ដែល​ស្ថិត​ក្នុងភូមិ​កំពង់ត្រាច និង​ភូមិ​តា​ត្រាវ ឃុំ​កំពង់ត្រាច រយៈពេល ៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​១៨ ដល់​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១ មាន​អ្នក​វិជ្ជមាន​កូ​វី​១៩ ចំនួន ១១៤​នាក់​។​

​លិខិត​របស់​អភិបាលខេត្ត​ស្វាយរៀង បានសម្រេច​បិទ​ខ្ទប់​ភូមិ​ផ្សារ​កំពង់ត្រាច និង​ឈានដល់​បិទ​ភូមិ​ចំនួន ២ ដែល​នៅ​ជំវិញ​ផ្សារ គឺ​ភូមិ​តា​ត្រាវ និង​ភូមិ​កំពង់ត្រាច នៅ​ថ្ងៃទី​២០ កក្កដា ឆ្នាំ​២០២១ រយៈពេល ១៤​ថ្ងៃ ទើប​រដ្ឋបាល​ស្រុក​រមាសហែក ដាក់​កម្លាំង​បិទ​ខ្ទប់​នៃ​ដងផ្លូវ ចំនួន ០៤​គោលដៅ ដែលជា​ផ្លូវ​ចូលទៅ​តំបន់​បិទ​ខ្ទប់​៕ វ៉ាន់​ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ