ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ចស្រុក ចាប់មេអាប៉ោងទាំងយប់ បញ្ជូនទៅតុលាការ ខណៈពលរដ្ឋរាយការណ៍

2 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប៖ បុរសមេអាប៉ោង​ម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃុំត្រពាំងធំ ចុះប្រតិបត្តិការចាប់ខ្លួន បញ្ជូនមកកាន់​អធិការទាំង​យប់ ខណៈមានពលរដ្ឋរាយការណ៍ ហើយរៀបចំកសាងសំណុំរឿង បញ្ជូនបន្ត ទៅ​កាន់​ការិយាល័យជំនាញ…

ខេត្តសៀមរាប៖ បុរសមេអាប៉ោង​ម្នាក់ ត្រូវបានសមត្ថកិច្ចមូលដ្ឋាន ឃុំត្រពាំងធំ ចុះប្រតិបត្តិការចាប់ខ្លួន បញ្ជូនមកកាន់​អធិការទាំង​យប់ ខណៈមានពលរដ្ឋរាយការណ៍ ហើយរៀបចំកសាងសំណុំរឿង បញ្ជូនបន្ត ទៅ​កាន់​ការិយាល័យជំនាញ រួចបន្តទៅតុលាការ នៅរសៀលថ្ងៃទី២១ ខែកក្កដា ដើម្បីចាត់ការបន្តតាមច្បាប់។ ការចាប់ខ្លួននេះ ធ្វើឡើង នៅវេលាម៉ោង ៩ និង ៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នៅភូមិអន្លង់ពីរ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក លឹម សម្បត្តិ អធិការនគរបាលស្រុកប្រាសាទបាគង បានឱ្យដឹង នៅរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ​ថា ដោយយោងតាមបទបញ្ជា និង​ដោយ​មានការ​ការពារ​ជូនប្រជាពលរដ្ឋ ចូលរួមការ​ចាក់វ៉ាក់សាំង ទើបជនល្មើស​ឆ្លៀតឱកាសលួចលាក់​លេងល្បែងស៊ីសងខុសច្បាប់ (អាប៉ោង) និង​ដោយមានពលរដ្ឋរាយការណ៍មកផង ទើបកម្លាំង​នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំត្រពាំងធំ ចុះ​ចាប់អ្នកលេងទាំងយប់ ប៉ុន្តែរត់បាត់អស់ ចាប់​បានតែ​មេអាប៉ោង។

លោកបានបញ្ជាក់ថា ជនសង្ស័យ មានឈ្មោះ ប៉ក់ ប៉ាន់ អាយុ ៤៩ឆ្នាំ រស់នៅភូមិភ្នំដី ឃុំត្រពាំងធំ ស្រុកប្រាសាទបាគ ខេត្តសៀមរាប។

លោកបានបន្តទៀតថា ការបង្ក្រាបនេះ ដក​ហូតវត្ថុតាង រួមមាន៖ មេអាប៉ោង ១គ្រាប់ កំរាលសម្រាប់ចាក់លុយ១ គម្រប១ ចានបាញ់មេ១ និងចានទ្រ១។

បន្ទាប់ពីសួរនាំរួច ជនសង្ស័យ បានសារភាពថា ពិតជាបានលេងស្បែងស៊ីសងខុសច្បាប់ពិតមែន (លេងអាប៉ោង) ហើយ​សម្ភារ:ខាងលើ គឺជារបស់​គាត់​ពិតមែន ហើយគាត់ជាអ្នកបាញ់មេផ្ទាល់។ ​ជនសង្ស័យ​ថា ធ្លាប់ឱ្យលុយ​មេប៉ុស្តិ៍នោះ គឺ​គ្មាន​ការពិត ដូចពាក្យ​ជនសង្ស័យនិយាយឡើយ។ នេះជារឿង ប្រឌិត។

លោកបានបញ្ជាក់ទៀតថា ក្រោយសាកសួរ​រួច សមត្ថកិច្ច បានបញ្ជូនជនសង្ស័យ ទៅកាន់ការិយាល័យនគរបាល​ព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការខេត្តសៀមរាប ដើម្បីអនុវត្តតាមផ្លូវច្បាប់។ ​

ជនសង្ស័យ និង​វត្ថុតាង ក៏ត្រូវបានកម្លាំងនគរបាលការិយាល័យជំនាញ រៀបចំកសាងសំណុំរឿង បញ្ជូនខ្លួនទៅកាន់​តុលាការខេត្ត ដើម្បីចាត់ការបន្ត តាមនីតិវិធីច្បាប់៕ ច័ន្ទ រស្មី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ