ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើបាប​អ្នកមានគុណ ពិតជា​បាប​ទាន់ហន់​ពិតមែន​! ចាប់​កូន​តិ​រិ​ច្ឆា​ន ដែល​យក​កាំបិតផ្គាក់ គំរាម​កា.ប់​ម្តាយបង្កើត​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ​៖ ធ្វើបាប​អ្នកមានគុណ ពិតជា​បាប​ទាន់ហន់​ពិតមែន​។ កូន​តិ​រិ​ច្ឆា​ន ដែល​យក​កាំបិតផ្គាក់ គំរាម​កាប់​ម្តាយបង្កើត ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់ នៅ​ថ្ងៃទី​២១ ខែកក្កដា…

បន្ទាយមានជ័យ​៖ ធ្វើបាប​អ្នកមានគុណ ពិតជា​បាប​ទាន់ហន់​ពិតមែន​។ កូន​តិ​រិ​ច្ឆា​ន ដែល​យក​កាំបិតផ្គាក់ គំរាម​កាប់​ម្តាយបង្កើត ត្រូវបាន​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ចាត់ការ​តាមច្បាប់ នៅ​ថ្ងៃទី​២១ ខែកក្កដា ឆ្នាំ​២០២១​។​

​លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បាន​ប្រាប់ថា ជនសង្ស័យ ដែល​ត្រូវ​ឃាត់ខ្លួន មានឈ្មោះ សៀង អឿ​ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

​លោក​បាន​បញ្ជាក់ថា ក្រោយ​ទទួល​ពាក្យបណ្តឹង ឈ្មោះ សៀង មួយ ភេទ​ស្រី អាយុ ៦១​ឆ្នាំ ត្រូវជា​ម្តាយ​រស់នៅ​ភូមិ​ខាងលើ បាន​ប្តឹង​ឈ្មោះ សៀង អឿ​ត ភេទ​ប្រុស អាយុ ២៨​ឆ្នាំ (​ត្រូវជា​កូនបង្កើត​) បាន​ប្រើ​ហឹ​ង្សា ដោយ​យក​កាំបិតផ្គាក់ កាន់​គំរាម​កាប់​ម្តាយបង្កើត​ខ្លួន ហើយ​ជេរប្រមាថ មើលងាយ និង​ជម្លោះ​អ្នកជិតខាង កាលពី​ថ្ងៃទី​១៩ ខែកក្កដា ឆ្នាំ​២០២១ នៅ​នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​.​ក្រុង​ប៉ោយប៉ែត​។​

​លោក​វរៈសេនីយ៍ត្រី នួន នី​ណា​រ៉ូ បាន​បញ្ជាក់ថា ក្រោយ​ទទួល​ពាក្យបណ្តឹង កម្លាំង​ជំនាញ​បាន​ចុះ​ឃាត់ខ្លួន​ជនសង្ស័យ ជា​កូន​ប្រើ​អំពើ​ហឹ​ង្សា លើ​ម្តាយបង្កើត ត្រូវបាន​ឃាត់ខ្លួន នៅ​ថ្ងៃទី​២០ ខែកក្កដា ឆ្នាំ​២០២១ នៅ​ភូមិ​ខាងលើ ត្រូវបាន​បញ្ជូនមក​ទីបញ្ជាការ​ដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយប៉ែត បានធ្វើ​ការសាកសួរ​តាម​ចម្លើយ​ជនសង្ស័យ​ខ្លួន ពិតជា​បានធ្វើ​សកម្មភាព​យក​កាំបិតផ្គាក់ កាន់​គំរាម និង​ជេ​ប្រមាថ​ម្តាយ និង​អ្នកជិតខាង ព្រោះ​ខ្លួន​បាន​ប្រើប្រាស់​គ្រឿងញៀន ហើយ​ត្រូវបាន​កសាង សំណុំរឿង បញ្ជូនទៅ​តុលាការ​ចាត់ការ​តាមច្បាប់​៕ ប៊ុន ធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ