ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ឆ្លង​កូ​វី​ដ​ថ្មី និង​អ្នកជា​សះស្បើយ ចំនួន​ជិត​ប្រហែល​គ្នា ខណៈ​អ្នក​ស្លា.ប់​ថ្មី ២០​នាក់

2 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី និង​ព្យាបាល​ជា​សះស្បើយ មាន​ចំនួន​ជិត​ប្រហាក់ប្រហែល​គ្នា ខណៈ​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ថ្មី ២០​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វី​ដ​-១៩​ថ្មី និង​ព្យាបាល​ជា​សះស្បើយ មាន​ចំនួន​ជិត​ប្រហាក់ប្រហែល​គ្នា ខណៈ​អ្នក​ស្លាប់​ដោយ​ជំងឺ​នេះ​ថ្មី ២០​នាក់ ។

ក្រសួង​បាន​បញ្ជាក់​រក​ឃើញ​អ្នក​ឆ្លង​ថ្មី ៨១១​នាក់​ទៀត និង​បាន​ព្យាបាល​ជា​សះស្បើយ ៧៩៨​នាក់ និង​អ្នក​ស្លាប់ ដោយសារ​ជំងឺ​កូ​វី​ដ​១៩​នេះ​មាន​ចំនួន ២០​នាក់ ។ ចំនួន​អ្នក​ឆ្លង​ថ្មី មាន​ករណី​ឆ្លង​ពី​ព្រឹត្តិការណ៍​សហគមន៍ ៥១១​នាក់ និង​អ្នកដំណើរ​ពី​បរទេស ៣០០​នាក់ ។

ក្រសួង​បាន​លើក​ឡើង​ថា គិត​ត្រឹម​ព្រឹក ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០២១ មាន​អ្នក​ឆ្លង​កូ​វី​ដ​-១៩ សរុប​ទូ​ទាំង​ប្រទេស​មាន​ចំនួន ៧០,៤១៩​នាក់ អ្នកជា​សះស្បើយ​ចំនួន ៦២,៥៧៧​នាក់ និង​អ្នក​ស្លាប់​បាន​កើន​ដល់​ចំនួន ១,១៨៨​នាក់ ។

សូម​ជម្រាប​ថា តាម​តួលេខ​របស់​ក្រសួង​ចេញផ្សាយ​នៅ​ថ្ងៃ​ទី​២២ ខែកក្កដា បង្ហាញ​ចំនួន​អ្នក​ឆ្លង​នៅ​ក្នុ​សហគមន៍ នៅ​តែ​មាន​ចំនួន​ច្រើន​ដដែល ដូច្នេះ​សូម​បងប្អូន​ប្រុង​ប្រយ័ត្ន និង​អនុវត្ត​វិធានការ​សុខាភិបាល​ឲ្យ​បាន​ម៉ឺងម៉ាត់​ពិសេស «៣​កុំ ៣​ការពារ​»៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ