ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខេត្ត​ហ៊ឺ​ណា​ន់​ កំពុង​​រាតត្បាត​ខ្លាំង​បំផុត​ដោយ​​ទឹកជំនន់ស្លា.ប់៣៣នាក់

1 ខែ មុន

តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ខេត្ត​ហ៊ឺណា​ន់​ភាគ​កណ្ដាល​ចិន កាលពី​ថ្ងៃ​ទី​២១​កក្កដា បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត ដើម្បី​ប្រឈម​មុខ​នឹង​គ្រោះ​ទឹកជំនន់ ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​មក​ពី​

ប្រទេស​ចិន ៖ តាម​ទីភ្នាក់ងារ​ព័ត៌មាន​ចិន​ស៊ី​ន​ហួ​ថា ខេត្ត​ហ៊ឺណា​ន់​ភាគ​កណ្ដាល​ចិន កាលពី​ថ្ងៃ​ទី​២១​កក្កដា បាន​ចេញ​ការ​ប្រកាស​អាសន្ន​កម្រិត​ខ្ពស់​បំផុត ដើម្បី​ប្រឈម​មុខ​នឹង​គ្រោះ​ទឹកជំនន់ ដោយ​គ្រោះ​មហន្តរាយ​ធម្មជាតិ​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នោះ បណ្ដាល​ឲ្យ​មនុស្ស​ស្លា.ប់​៣៣​នាក់​រួច​ហើយ ​និង​បាត់​ខ្លួន​៨​នាក់​។

Picture

ផ្នែក​ឧតុនិយម​ចិន​និយាយ​ថា ទីក្រុង​ZHENGZHOU មាន​ប្រជាជន​១០​លាន​នាក់ ស្ថិត​នៅ​ចម្ងាយ​៧០០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង​ប៉េ​កាំ​ង ក្នុង​រយៈពេល​តែ​៣​ថ្ងៃ​ភ្លៀង​ដែល​ធ្លាក់​ខ្លាំង​បំផុត មាន​កម្រិត​ទឹកភ្លៀង​ស្មើនឹង​ជិត​១​ឆ្នាំ​នៃ​ភ្លៀង​ធ្លាក់​តាម​ធម្មតា​។

តាម​ការ​អះអាង​ផ្ទាល់​របស់​ប្រធានាធិបតី​ចិន លោក​ស៊ីជី​ន​ពីង​ថា មេត្រូ​ក្រុង​នោះ ត្រូវ​ទឹក​លិច​ក៏​ដូច​ជា​បណ្ដា​សង្កាត់ ហើយ​ទំនប់​ធំ​មួយ ក៏​រង​ការ​គម្រាម​បាក់​។ ភាគ​កណ្ដាល​ចិន​ជួប​ប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង​បំផុត​មិន​ធ្លាប់​ជួ​ច​ប្រទះ ចាប់តាំងពី​៦០​ឆ្នាំ​មក​ហើយ ដែល​បណ្ដាល​ឲ្យ​មនុស្ស យ៉ាងតិច​៣៣​នាក់​ស្លា.ប់​ និង​បង្ក​ការ​ខូ​ត​ខាត​ច្រើន​លាន​ដុល្លារ​។ លោក​ថា​ទឹកជំនន់​ពិតជា​ធ្ងន់ធ្ងរ​បំផុត​។

Picture

ទូរទស្សន៍​ចិន​CCTV​បាន​ផ្សាយ​បណ្ដា​រូ​​ប​ភាព​ប្រជាជន​ជាប់​ក្នុង​ទឹកជំនន់ រួច​បណ្ដា​បណ្ដាញ​សង្គម​បង្ហោះ​វី​ដេ​អូ បង្ហាញ​បណ្ដា​អ្នកដំណើរ មាន​ភាព​ច្របូកច្របល់​ហើយ​ត្រូវ​ទឹក​ច្រាន​នាំ​ទៅ​។ គឹ​នៅ​ក្នុង​មេ​ត្រួ​នៃ​ទីក្រុង​នោះ​ដែល​សភាពការណ៍ ប្រកបដោយ​សោកនាដកម្ម​បំផុត ។ បណ្ដា​អ្នកដំណើរ​ក្នុង​មេត្រូ​ត្រូវ​ទឹក​លិច​ដល់​ស្មា ហើយ​មនុស្ស​ដល់​១២​នាក់​ត្រូវ​ស្លា.ប់​ក្នុង​មេត្រូ​ដែល​រង​គ្រោះ​ដោយ​ទឹកជំនន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo