ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

៣​ករណី​ផ្សេងៗគ្នា បណ្តាលឱ្យមនុស្ស​​០៥​នាក់​​រង​របួស​ធ្ងន់ និង​​ស្លា.ប់១

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន​០៥​នាក់បាន​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ដែល​បុរស​ម្នាក់​បាន​ស្លាប់ នៅ​ក្នុង​ឧប្បតិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​ចំនួន​០៣​ករណី​ផ្សេង​ៗ​គ្នា កាលពី​ថ្ងៃ​ទី​២១ កក្កដា នៅ​ស្រុក​ថ្មគោល និងស្រុក​ភ្នំព្រឹក​។ នេះ​បើ​តាម​របាយ​ការ​ណ៍​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន​។…

ខេត្តបាត់ដំបង​៖ យ៉ាង​ហោច​ណាស់ មនុស្ស​ចំនួន​០៥​នាក់បាន​រង​របួស​ធ្ងន់ធ្ងរ ខណៈ​ដែល​បុរស​ម្នាក់​បាន​ស្លាប់ នៅ​ក្នុង​ឧប្បតិ្ត​ហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៍​ចំនួន​០៣​ករណី​ផ្សេង​ៗ​គ្នា កាលពី​ថ្ងៃ​ទី​២១ កក្កដា នៅ​ស្រុក​ថ្មគោល និងស្រុក​ភ្នំព្រឹក​។ នេះ​បើ​តាម​របាយ​ការ​ណ៍​បឋម​ដែល​កោះសន្តិភាព​ទ​ទូល​បាន​។

របាយ​ការ​ណ៍​បាន​ឲ្យ​ដឹង​ថា ករណី​ទី​១-បាន​កើតឡើងនៅ​រសៀល​ថ្ងៃ​ទី​២១ កក្កដា នៅ​លើ​ផ្លូវជាតិ​លេខ​៥ ចំណុច​ភូមិ​ថ្មគោល​ជើង ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល រវាង​រថយន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ ជាមួយ​អ្នក​ជិះ​ម៉ូតូឌុប​គ្នា​ចំនួន​០៣​នាក់​។ សមត្ថកិច្ច​បាន​និយាយ​ក្នុង​របាយ​ការ​ណ៏​ថា ភា​គិ​ម៉ូតូ​បាន​ព្យាយាម​ជិះ​ចេញពី​ផ្លូវលំ​ឡើង​លើ​ផ្លូវជាតិ រួច​បត់​ឆ្លង​កាត់មុខ​រថយន្ត​ធំ ក៏​ត្រូវ​រថយន្ត​បុក​តែ​ម្ដង ដែល​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ទាំង​០៣​នាក់​នោះ រង​របួសធ្ងន់​។ ជន​រង​គ្រោះ ១​ឈ្មោះ លាង ហូ​វ ប្រុស​អាយុ​១៦​ឆ្នាំ ២​ឈ្មោះ សា​រឿង ប្រុស​ពេជ្រ ប្រុស​អាយុ​១៩​ឆ្នាំ និង ៣​ឈ្មោះ កែវ វិច្ឆិកា ស្រី​អាយុ​១៦​ឆ្នាំ រស់នៅ​ក្នុងស្រុក​ថ្មគោល​ជាមួយ​គ្នា រីឯ​អ្នកបើកបរ​រថយន្ត​ឈ្មោះ អៀង រ៉ា​ន់ អាយុ​៣២​ឆ្នាំ នៅ​ស្រុក​សូត្រ​និគម ខេត្តសៀមរាប​។

ករណី​ទី​២-នៅ​រសៀល​ថ្ងៃ​ទី​២១ កក្កដា ដដែល​នេះ បាន​កើ​ឡើង​នៅ​ចំណុច​ភូមិ​អូរ​ដា ឃុំ​បួរ ស្រុក​ភ្នំព្រឹក រវាង​អ្នក​ជិះ​ម៉ូតូ​ជាមួយនឹង​រថយន្ត បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ ឈ្មោះ គង់ គី​ម ប្រុស​អាយុ​៤៥​ឆ្នាំ នៅ​ភូមិ-ឃុំ​ខាងលើ ស្លាប់​នៅ​កន្លែង​កើតហេតុ​។ បើ​តាម​សមត្ថកិច្ច​ថា រថយន្ត​និង​អ្នក​ជិះ​ម៉ូតូ បាន​ធ្វើ​ដំណើរ​ក្នុង​គោលដៅ​ផ្ទុយ​គ្នា​ពី​កើត​ទៅ​លិច​។ ប៉ុន្តែ​ពេល​ទៅ​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​អ្នក​ជិះ​ម៉ូតូ បាន​បត់​ឆ្លងថ្នល់​កាត់​ពីមុខ​រថយន្ត ទើបត្រូវ​រថយន្ត​បុក​ពេញទំហឹង​អូស​ធ្លាក់​ផ្លូវ​ទាំង​រថយន្ត​ទាំង​ម៉ូតូ បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​ស្លាប់​ភ្លាម​ៗ​ ។

ដោយឡែក​ អ្នកបើកបរ​រថយន្ត​ឈ្មោះ ណ​ង អុល អាយុ​៥៣​ឆ្នាំ គ្មាន​រលាត់ស្បែក​ទេ រីឯ​រថយន្ត​របស់​គាត់​ម៉ាក​ស្ដា​រិច ពាក់​ស្លាក​លេខ ភ្នំពេញ​2AB-9976 ខូចខាត​បន្តិច​ប​ន្ទូ​ច​។ ដោយឡែក​ករណី​ទី​៣ គឺ​វិល​ត្រឡប់​មក​កាន់​ស្រុក​ថ្មគោល​វិញ ឧប្បតិហេតុ​គ្រោះថ្នាក់​ចរាចរ​ណ៏ បាន​កើតឡើង​នៅ​វេលា​ម៉ោងជាង​១១​យប់ ថ្ងៃ​ទី​២១ កក្កដា ដដែល នៅ​លើ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​តា​សី ឃុំ​តា​ម៉ឺន ស្រុក​ថ្មគោល​រវាង​រថយន្ត​ធុន​ធ្ងន់ ជាមួយ​អ្នក​ជិះ​ម៉ូតូ​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ​របួសធ្ងន់​ទាំង​០២​នាក់​។

របាយ​ការ​ណ៍មិន​បាន​និយាយ​ពី​មូលហេតុ ដែល​បណ្ដាល​ឲ្យ​អ្នក​ជិះ​ម៉ូតូ និងរថយន្ត​ជួប​ប៉ះទង្គិច​គ្នា​នោះ​ទេ តែ​នៅ​ក្នុង​រូបភាព គេ​ឃើញ​ជន​រង​គ្រោះ​ភាគី​ម៉ូតូ​ដេក​ស្ដូក​ខាង​មុខ​រថយន្ត ដែល​ពាក់​ស្លាក​លេខ កំពង់ធំ 2A-4129 រីឯ​ម៉ូតូ​បែក​ខ្ទេច​ដូ​ល​នៅ​ក្បែរ​នោះ​ដែរ​។ ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ពាក់ព័ន្ធ​នឹង​ករណី​គ្រោះថ្នាក់​ចរាចរ​ណ៏​ទាំង​០៣​ករណី​ខាងលើ​នេះ បើ​តាម​មន្ត្រី​ចរាចរ​ណ៏ បាន​ឲ្យ​ដឹង​ថា មន្ត្រី​ជំនាញ​នៅ​តាម​បណ្ដា​ស្រុក​នីមួយ​ៗ បាន​ចុះ​ពិនិត្យ​និង​ធ្វើការ​វាស់វែង រួច​នាំ​យក​មធ្យោបាយ​បង្ក​គ្រោះថ្នាក់​ទាំងអស់​ទៅ​រក្សា​ទុក​នៅ​តាម​អធិការ​ស្រុក ដើម្បី​រង​ចាំ​ដោះស្រាយ​តាម​នីតិវិធី​។ ដោយឡែក ​ជន​រង​គ្រោះ​ដែល​ស្លាប់​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ខណៈ​អ្នក​របួស​ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​៕ ​

អត្ថបទសរសេរ ដោយ