ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ័ព្វ​សំណាងទារកម្នាក់​ប្រ​សូត្រ​តាម​ផ្លូវ ត្រូវបាន​សមាគមនារី​កម្ពុជា​ខេត្ត​ព្រះ​សីហ​នុ ជួយសង្គ្រោះ

8 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​យកចិត្តទុកដាក់​លើ​ស្ត្រី​មាន​វិបត្តិ ស្ត្រី​ជា​ទុគត​ជន ស្ត្រី​ក្រីក្រ គឺជា​គោលការណ៍​គន្លឹះ និង​ជា​ចក្ខុវិស័យ​ចម្បង​របស់​សមាគម​ន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ខេត្ត​ព្រះ​សីហ​នុ ។

ខេត្ត​ព្រះ​សីហ​នុ ៖ ការ​យកចិត្តទុកដាក់​លើ​ស្ត្រី​មាន​វិបត្តិ ស្ត្រី​ជា​ទុគត​ជន ស្ត្រី​ក្រីក្រ គឺជា​គោលការណ៍​គន្លឹះ និង​ជា​ចក្ខុវិស័យ​ចម្បង​របស់​សមាគម​ន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ខេត្ត​ព្រះ​សីហ​នុ ។

នេះ​យោង​តាម​ការ​បញ្ជាក់​របស់​លោក​ជំទាវ ប្រាក់ ច័ន្ទ​សុខា ប្រធាន​សមាគមនារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​សាខា​ខេត្ត​ព្រះ​សីហ​នុ ថ្លែង​ឱ្យ​ដឹង​ក្នុង​ឱកាស​ដែល​លោក​ជំទាវ​ចុះ​ពិនិត្យ​ស្ថានភាព ទារក និង​ស្ត្រី​វិកល​ចារិក ដែល​បាន​សំរាលកូន​តាម​ផ្លូវ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ ធ្នូ  ២០១៥ ។

លោក​ជំទាវ​បាន​គូសបញ្ជាក់​ថា ដោយ​មើលឃើញ​អំពី​ភាព​សោក​ស​ង្រែ​ង​គួរ​ឱ្យ​អាណិតអាសូរ និង​ក្តី​បារម្ភ​អំពី​សុខភាព​របស់​ស្ត្រី​វិកល​​ចារិក និង​ទារក​ដែល​ទើប​ប្រ​សូត្រ​នេះ ក្រុមការងារ​រប​ស់មាគម​ន៍​នារី​កម្ពុជា ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍ ដឹកនាំ​ដោយ​លោក​ជំទាវ ជ្រា ពៅ លូ គឺ​ម​ឈ​ន់ បាន​ចុះ​ដល់​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក ក្រុងព្រះសីហនុ ក្រោយ​ពី​បាន​ចុះ​ជួប​ផ្ទាល់​ឃើញ​ថា សុខភាព​ម្តាយ​និង​ទារក មាន​ស្ថាន​ភាពល្អ​ប្រសើរ ក្រោម​ការ​យកចិត្ត​ទុក​ពី​ក្រុម​គ្រូពេទ្យ​នៃ​មន្ទី​ពេទ្យ​បង្អែក​ចំការ ។

ក្នុង​ឱកាស​នោះ​ដែរ ដោយសារ​ម្តាយ​ទារក​ជា​ជន​វិកល​ច​រិ​ក មិន​អាច​ថែទាំ​កូន​បាន ក្រុមការងារ​សមាគម​ន៍ និង​លោក​ជំទាវ​ជ្រា ពៅ លូ គឺ​ម ឈ​ន់ រួម​ជាមួយ​អំណោយ​របស់​លោក​ឧកញ៉ា ទៀ វិចិត្រ បាន​ឧ​ប​ត្ថ​ម​ថវិការ​មួយ​ចំនួន​ដល់​មន្ទី​ពេទ្យ ដើម្បី​ឧ​ប​ត្ថ​ម​ដល់​ម្តាយ​​ចឹ​ញ្ចឹ​ម​ទារក​ជា​បណ្តោះអាសន្ន ទំ​រាំ​ស្ថាប័ន​ពាក់ព័ន្ធ​ប្រគល់​ទារក​នោះ​ទៅ​ឱ្យ​សប្បុរសជន​យក​ទៅ​ចឹ​ញ្ចឹ​ម​បីបាច់​ជា​កូនចិញ្ចឹម​ស្របច្បាប់​ឱ្យ​ទារក​កំសត់​នេះ មាន​អនាគត​ដូច​ក្មេង​ដទៃ ។

គួរ​បញ្ជាក់​ថា បន្ទាប់​ពី​ប្រព័ន្ធ​ផ្សព្វ​មួយ​ចំនួន​បាន​ផ្សាយ​អំពី​ដំណឹង​នេះ ក៏​មាន​សប្បុរសជន​ជា​ច្រើន​បាន​មក​ធ្វើការ​សុំ​ទារក​នោះ​យក​ទៅ​ចឹ​ញ្ចឹ​ម ប៉ុន្តែ​ខាង​ស្ថាប័ន​ពាក់ព័ន្ធ និង​ខាង​មន្ទី​ពេទ្យ​បង្អែក​ចំការ​ចេក ពុំ​ទាន់​សម្រេច​នៅឡើយ​ទេ រង់ចាំ​ពិភាក្សា​សម្រេច​នៅ​ពេល​ក្រោយ ។