ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ធ្វើតេស្ត​រហ័ស​​លើ​អាជីវករ​ផ្សា​រលើ​ជាលើក​ទី​២ រក​ឃើញ​​វិជ្ជមាន​១១​​នាក់​បន្ថែម​​

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី២២ កក្កដា ​នេះ បាន​បន្ត​ចុះ​សំណាក​លើ​អាជីវករ​ផ្សា​រលើ ជា​លើក​ទី២​បន្ត​ទៀត ដែល​ជា​លទ្ធផលលើ​តេស្តរហ័ស ក្នុង​ចំណោម​អាជីវករ២៤៨នាក់​រក​ឃើញ​វិជ្ជមាន​កូ​វីត​១៩​ចំនួន​១១​នាក់…

ខេត្តកំពង់ឆ្នាំង ៖ មន្ត្រី​នៃ​មន្ទីរ​សុខាភិបាល​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី២២ កក្កដា ​នេះ បាន​បន្ត​ចុះ​សំណាក​លើ​អាជីវករ​ផ្សា​រលើ ជា​លើក​ទី២​បន្ត​ទៀត ដែល​ជា​លទ្ធផលលើ​តេស្តរហ័ស ក្នុង​ចំណោម​អាជីវករ២៤៨នាក់​រក​ឃើញ​វិជ្ជមាន​កូ​វីត​១៩​ចំនួន​១១​នាក់ បន្ថែម​ទៀត ។ ជាមួយ​គ្នា​នេះ ​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំងនៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ ក៏​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​ស្ដី​ពី​ការ​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​ថ្មី​ចំនួន​៤៦នាក់បន្ថែម​ទៀត លើ​តេស្តរហ័ស កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា ម្សិល​មិញនេះ ។ ចំនួន​តួលេខ​ដ៍​ច្រើន គួរ​ព្រួយបារម្ភ​បែប​នេះ ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត នៅ​តែ​បន្ត​ទាមទារ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​ប្រុង​ប្រយ័ត្ន​ទាំងអស់ គ្នា ដោយ​ត្រូវ​បន្ត​អនុវត្ត ៣ កុំ ៣ ការពារ ។

លោក ងិ​ន សា​រ៉េ​ត ប្រធាន​ការិយាល័យ​សុខាភិបាល ស្រុក​ប្រតិបត្តិ​កំពង់ឆ្នាំងបាន​ឲ្យ​ដឹង​ថា ​រយៈពេល​មួយ​ព្រឹក​ថ្ងៃ​ទី២២ ខែ​កក្កដា នេះ​ យើង​បាន​យក​សំណាក​ជា​លើក​ទី២ លើ​អាជីវករ​ចំនួន​២៤៨នាក់ ហើយ​បាន​រក​ឃើញ​វិជ្ជមាន​១១នាក់ ។ ការ​យក​សំណាក​លើ​អាជីវករ​លើក​ទី​២​នេះ​ គឺ​ក្នុង​គោលបំណង​ពេល​បើក​ឱ្យ​ដំណើរការ​ផ្សារ​ឡើង​វិញ ប្រកបដោយ​សុវត្ថិភាព ប៉ុន្តែ​បន្ទាប់​ពី​ទទួលលទ្ធផល​វិជ្ជមាន​លើ​អាជីវករ ១១​នាក់​និង ការ​រក​ឃើញ​ជា​បន្តបន្ទាប់​មាន​ចំនួន​ច្រើន​នាក់​បែប​នេះ​មិនដឹង​ថា​៖ អាច​ឱ្យ​ដំណើរការ​បាន​វិញ​ដែរ​ឬទេ​។

ដោយឡែក​ យោង​តាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំងដែល​ចេញ​នៅ​ថ្ងៃ​ទី​២២​នេះ បញ្ជាក់​ថា​៖ បាន​រក​ឃើញ​វិជ្ជមានCovid ១៩ ចំនួន៤៦ (​ស្រី២៧​នាក់​) អ្នក​ទាំងនោះ​មាន ជា​អាជីវករ មន្ត្រីរាជការ គ្រូបង្រៀន អ្នក​អ៊ុតសក់ និង​បុគ្គលិក​អង្គការ ដែល​ពួក​គាត់​ទាំងនោះ មាននៅ ក្នុង​ក្រុង​កំពង់ឆ្នាំង ១៣​នាក់​, ស្រុក​កំពង់លែង ១​នាក់​, ស្រុក​ជល​គី​រី ៨​នាក់​, ស្រុក​ទឹកផុស​១៧​នាក់ និង​ស្រុក​រលាប្អៀរ​៨​នាក់ ។

អ្នក​វិជ្ជមាន​កូ​វី​ដ​១៩ទាំងនោះ​បាន​យក​ទៅ​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ,​មណ្ឌល​ព្យាបាល​សាលា​បឋម​សិក្សា​គំរូ​ក្រុង​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​តេ​ជោ​ហ៊ុន​សែន​ទឹក​ហូត​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​កំពង់ត្រឡាច​, មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​បរិបូ​ណ៍​, និង​មណ្ឌល​ព្យាបាល​វិទ្យាល័យ​ហ៊ុន​សែន​កំពង់លែង ។

ជាមួយ​គ្នា​នេះ​ រដ្ឋបាល​សាលាខេត្ត ក៏​បាន​ក៍បាន​បញ្ជាក់​ពី​ចំនួន​អ្នកជា​សះស្បើយ​ថ្មី​ចំនួន​៤០នាក់​(​ស្រី​១៨នាក់​)​ផង​ដែរ ដែល​បាន​អនុញ្ញាត​ឲ្យ​ចេញពី​មណ្ឌល​ព្យា បាល​ទៅ​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​លំនៅ​ដ្ឋា​ន​១៤ថ្ងៃ ។ ចំពោះ​អ្នក​ពាក់​ព័​ន្ឋ​និង​អ្នក​វិជ្ជមាន​៤៦​នាក់ ដែល​រក​ឃើញ​ម្សិល​មិញ រដ្ឋបាល​សាលាខេត្ត​កំពង់ឆ្នាំង បាន អំពាវនាវ​ឱ្យ​បងប្អូន ទៅ​យក​សំណាក នៅ​មន្ទីរ​សុខាភិបាល ឬមណ្ឌល​សុខភាព​ដែល​នៅ​ជិត​បំផុត ដើម្បី​រួម​គ្នា​ទុបស្កាត់​ការ​រីក​រាលដាលជំងឺកូ​វីត​១៩៕

អត្ថបទសរសេរ ដោយ