ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

WTO នឹង​លុប​ចោលការ​ជួយ​ឧបត្ថម្ភ​ធន​ក្នុង​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​នៅ​ឆ្នាំ​2023

8 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទាំងអស់ ត្រូវ​តែ​បញ្ឈប់​ការ​ជួយ​ទំនុកបម្រុង​មូលធន​លើ​ការ​នាំ​ចេញ​ទំនិញ​កសិកម្ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ

ប្រទេស​កូរ៉េ​ខាងត្បូង ៖ រដ្ឋាភិបាល​បាន​ថ្លែង​កាលពី​ថ្ងៃអាទិត្យ​នេះ​ថា សមាជិក​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក (WTO) ទាំងអស់ ត្រូវ​តែ​បញ្ឈប់​ការ​ជួយ​ទំនុកបម្រុង​មូលធន​លើ​ការ​នាំ​ចេញ​ទំនិញ​កសិកម្ម​នៅ​ឆ្នាំ​២០២៣​ខាង​មុខ ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹងប្រែង​កាត់​បន្ថយ​របាំង​ពាណិជ្ជកម្ម ដែល​កំពុង​ប្រតិបត្តិ​ឲ្យ​មាន​កម្រិត​ទាប​ជាង​មុន ហើយ​ថែម​ទាំង​ពង្រីក​ពាណិជ្ជកម្ម​នៅ​តាម​ព្រំដែន​ផង​ដែរ ។

យោង​តាម​ក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម​និង​ថាមពល ឲ្យ​ដឹង​ថា សមាជិក​ដែល​ចុះ​កិច្ចព្រមព្រៀង​ក្នុង​ការ​ចរចា​ថ្នាក់​រដ្ឋមន្ត្រី​លើក​ចុង​ក្រោយ​របស់ WTO នៅ​ទីក្រុង Nairobi ស្តី​ពី​បញ្ហា​គន្លឹះ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម កំពុង​តែ​ជាប់​គាំង​ក្នុង​ការ​ចរចា​លើ​ផ្លូវ​ដើរ​ដ៏​វែង​ឆ្ងាយ​របស់​ទីភ្នាក់ងារ​អភិវឌ្ឍន៍​ក្រុង​ដូ​ហា ។

នៅ​ក្នុង​កិច្ចព្រមព្រៀង​នោះ គ្រប់​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ឧស្សាហកម្ម​ទាំងអស់​ត្រូវ​តែ​បញ្ឈប់ ឬ​លុប​ចោលការ​អនុវត្ត និង​ការ​ឧបត្ថម្ភ​មូលធន​ដល់​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​ជា​បន្ទាន់ ខណៈ​ដែល​បណ្តា​ប្រទេស​សេដ្ឋកិច្ច​កំពុង​រើប​ឡើង​ត្រូវ​តែ​ធ្វើ​ដូច្នេះ​នៅ​ចុងឆ្នាំ​២០១៨ ។ ម្យ៉ាងទៀត បណ្តា​ប្រទេស​សេដ្ឋកិច្ច​រើប​ឡើង​ត្រូវ​បញ្ឈប់​ការ​គាំទ្រ​ដល់​ការ​ដឹក​ជញ្ជូន​ផ្សេង​ៗ ដែល​អាច​ផ្តល់​លទ្ធភាព​សម្រាប់​ផលិតផល​កសិកម្ម​របស់​ពួក​គេ​ក្នុង​ទីផ្សារ​នាំ​ចេញ ។

ប្រទេស​សេដ្ឋកិច្ច​ធំ​បំផុត​ទី​៤ នៅ​តំបន់​អាស៊ី​មួយ​នេះ មិន​ត្រូវ​ផ្តល់​ការ​ជួយ​ទំនុកបម្រុង​ផ្ទាល់​លើ​ការ​នាំ​ចេញ​ផលិតផល​កសិកម្ម​របស់​ខ្លួន​ឡើយ ប៉ុន្តែ​ប្រជាជាតិ​មួយ​នេះ​បាន​ផ្តល់​ទឹកប្រាក់​ប្រមាណ​ជា​២៥,៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​គាំទ្រ​វិស័យ​ដែល​ពាក់ព័ន្ធ​នឹង​ការ​ដឹក​ជញ្ជូន និង​នាំ​ចេញ​ទំនិញ​កសិកម្ម ។

ក្រសួង​ឲ្យ​ដឹង​ថា យោង​តាម​កិច្ចព្រមព្រៀង​ថ្មី​មួយ​របស់ WTO គឺ​ការ​ជួយ​គាំទ្រ​ប្រភេទ​នេះ នឹង​ត្រូវ​បាន​បញ្ចប់ ឬ​លុប​បំបាត់​បន្ទាប់​ពី​ឆ្នាំ​២០២៣ ។ ជាង​នេះ​ទៀត កិច្ចព្រម​ព្រៀង​ចុង​ក្រោយ​នោះ​បាន​អំពាវនាវ​ចំពោះ​អំឡុង​ពេល​នៃ​ការ​ទូទាត់​សង​លើ​ឥណទាន ដែល​ផ្តល់​ឲ្យ​ក្នុង​ការ​ជួយ​ទ្រទ្រង់​ការ​នាំ​ចេញ​មិន​ឲ្យ​លើស​ពី​១៨​ខែ​ឡើយ ។ វិធានការ​នេះ​ត្រូវ​នាំ​មក​នូវ​ការ​នាំ​ចេញ​ផ្តាច់មុខ​តាម​រយៈ​សហគ្រាស​រដ្ឋ ។

ទោះជា​ការ​រីក​ចម្រើន​កើត​មាន​ឡើង​នៅ​ប្រទេស​កេ​ន​យ៉ា​ក្តី ក៏ WTO បាន​ខកខាន​ជា​ថ្មី​ម្តងទៀត​ក្នុង​ការ​ធ្វើ​ឲ្យ​ជឿនលឿន​លើ​ដំណើរការ​ទីផ្សារ​លើ​វិស័យ​កសិកម្ម ការ​ជួយ​ទំនុកបម្រុង​ក្នុងស្រុក ដំណើរការ​ទីផ្សារ​ក្រៅពី​កសិកម្ម និង​សេវាកម្ម ក៏​ដូច​ជា​ស្តង់ដា​ដែល​ពាក់ព័ន្ធ​នឹង​ពាណិជ្ជកម្ម ជាដើម ៕