ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារកណ្តាល​ចិន​គ្រោង​សម្រេច​កំណើន​ប្រចាំឆ្នាំ​2016 ឱ្យ​បាន​6,8%

8 ឆ្នាំ មុន

ប្រទេស​ចិន ៖ ធនាគារកណ្តាល​ចិន កាលពី​ថ្ងៃ​ពុធ​នេះ​បាន​ព្យាករ​ទុក​ពី​កំណើន​ប្រចាំឆ្នាំ​២០១៦ របស់​ខ្លួន​ក្នុង​អត្រា​៦,៨% ដែល​គេ​រំពឹង​ទុក​ថា ជា​បរិមាណ​នៃ​កត្តា​វិជ្ជមាន​សម្រាប់​ការ​កើនឡើង​បន្តិច​ម្តង​ៗ

ប្រទេស​ចិន ៖ ធនាគារកណ្តាល​ចិន កាលពី​ថ្ងៃ​ពុធ​នេះ​បាន​ព្យាករ​ទុក​ពី​កំណើន​ប្រចាំឆ្នាំ​២០១៦ របស់​ខ្លួន​ក្នុង​អត្រា​៦,៨% ដែល​គេ​រំពឹង​ទុក​ថា ជា​បរិមាណ​នៃ​កត្តា​វិជ្ជមាន​សម្រាប់​ការ​កើនឡើង​បន្តិច​ម្តង​ៗ បើ​ទោះជា​សម្ពាធ​សេដ្ឋកិច្ច​មាន​និន្នាការ​ថយ​ចុះ​ក្តី ។

យោង​តាម​របាយការណ៍​ដែល​ចេញ​ដោយ​ធនាគារ​ប្រជាជន​ចិន​បង្ហាញ​ថា អត្រា​នេះ​គឺ​មាន​កម្រិត​ទាប​ជាង​ការ​ព្យាករ​ទុក​ក្នុង​ការ​ពង្រីក​ឱ្យ​បាន​៦,៩% របស់​ធនាគារកណ្តាល​សម្រាប់​ឆ្នាំ​២០១៥ ទៅ​ទៀត ។ សមត្ថភាព​លើស ការ​បង្អន់ល្បឿន​នៃ​ប្រាក់​ចំណេញ និង​ការ​កើនឡើង​នៃ​ឥណទាន​ក្រៅ​ប្រតិបត្តិការ គឺជា​ការ​កៀរគរ​ដ៏​សំខាន់​មួយ​ក្នុង​ផ្នែក​សេដ្ឋកិច្ច ។

របាយការណ៍​លើក​ឡើង​ទៀត​ថា កត្តា​ដែល​គាំទ្រ​រួម​មាន ការ​រើប​ឡើង​វិញ​នៃ​ទីផ្សារ​លក់​អចលនទ្រព្យ ប្រសិទ្ធភាព​ម៉ាក្រូសេដ្ឋកិច្ច​មិន​ទាន់​ជឿនលឿន គោលនយោបាយ​រចនាសម្ព័ន្ធ និង​ភាព​មិនសូវ​ប្រសើរ​ឡើង​នៃ​ផ្នែក​ខ្លះ​ៗ​នៃ​តម្រូវការ​ខាងក្រៅ ដែល​នឹង​ចង្អុលបង្ហាញ​កំណើន​ដែល​ទូលំទូលាយ​ជាង​មុន ។

សេដ្ឋកិច្ច​របស់​ចិន​ពង្រីក​បាន​៦,៩% នៅ​ក្នុង​អំឡុង​ត្រីមាស​ដំបូង ។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​បង្អង់​ល្បឿន​នៃ​សេដ្ឋកិច្ច ធនាគារកណ្តាល​បាន​កាត់​បន្ថយ​អត្រា​ការ​ប្រាក់​គោល​រហូត​ដល់​ទៅ​៦​លើក​ឯណោះ គិត​ចាប់ពី​ខែវិច្ឆិកា ឆ្នាំ​២០១៤ បូក​រួម​ទាំង​ការ​ទម្លាក់​ឲ្យ​ទាប​ជាង​មុន​នៃ​អនុ​បាត​តម្រូវការ​បម្រុង​របស់​ធនាគារ ចំនួន​៧​លើក​ផង​ដែរ ។

ជា​ការ​កត់សម្គាល់ ចិន​បាន​ផ្លាស់​ប្តូរ​គោលនយោបាយ​រូបិយ​វត្ថុ និង​សារពើពន្ធ ដែល​មាន​ប្រសិទ្ធភាព​បំផុត​ក្នុង​ផ្នែក​សេដ្ឋកិច្ច ។ ជាក់ស្តែង បន្ទាប់​ពី​រយៈពេល​៥​ខែ​ទៅ​៩​ខែ បណ្តា​វិធានការ​គាំទ្រ​ការ​រីក​ចម្រើន​របស់​ចិន នឹង​ចាប់ផ្តើម​បង្ហាញ​នូវ​ប្រសិទ្ធភាព ឬ​អានុភាព​ខ្លាំងក្លា​ជាង​មុន​ក្នុង​ត្រីមាស​ទី​៤ នៃ​ឆ្នាំ​២០១៥​នេះ ឬ​ឆមាស​ទី​១ នៃ​ឆ្នាំ​២០១៦ ។
សម្រាប់​ឆ្នាំ​ក្រោយ ធនាគារកណ្តាល​ព្យាករ​ទុក​ថា ស​ន្ទ​ស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​នឹង​ស្ថិត​ក្នុង​អត្រា​១,៧% ហើយ​ផល​លើស​នៃ​គណនី​ចរន្ត គឺ​ស្ថិត​ក្នុង​កម្រិត​២,៨% នៃ GDP ។ ចំណែក​កំណើន​វិនិយោគ​អចលនទ្រព្យ ជា​មធ្យម​នឹង​សម្រេច​បាន​១០,៨% ក្នុង​ឆ្នាំ​២០១៦ ដែល​ខ្ពស់​ជាង​ការ​ព្យាករ​ទុក​១០,៣% ក្នុងឆ្នាំនេះ ខណៈ​ការ​លក់រាយ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ពង្រីក​បាន​១១,១% ។

ការ​រើប​ឡើង​វិញ​ក្នុង​ផ្នែក​តម្រូវការ ធនាគារកណ្តាល​ចិន​រំពឹង​ថា នឹង​សម្រេច​បាន​កំណើន​៣,១% ក្នុង​ឆ្នាំ​២០១៦ ដែល​ផ្ទុយ​ពី​ការ​ព្យាករ​ទុក​២,៩% ក្នុង​ឆ្នាំ​២០១៥ ។  ស្របគ្នា​នេះ​ដែរ ការ​នាំ​ចូល​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​កើនឡើង​២,៣% ខណៈ​តម្លៃ​ទំនិញប្រើប្រាស់​មាន​ស្ថិរភាព​បន្តិច​ម្តង​ៗ ។

ចំពោះ​ហានិភ័យ​វិញ របាយការណ៍​គូសបញ្ជាក់​ថា ពុំ​មាន​ភាព​ច្បាស់លាស់​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​ពិភពលោក និង​ក្នុងស្រុក​ឡើយ ស្រប​ពេល​ដែល​មានការ​គំរាមកំហែង​ដ៏​ធំមួយ​នៃ​ស្ថិរភាព រាប់​បញ្ចូល​ទាំង​ការ​បោះ​ជំហាន​ទៅ​មុខ​នៃ​ការ​ដំឡើង​អត្រា​ការ​ប្រាក់​របស់​ធនាគារកណ្តាល​សហរដ្ឋអាមេរិក​ផង​ដែរ ៕